វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ក្រុម​កូដករ​ណាហ្គាវើលដ៍​បន្ត​ធ្វើកូដកម្ម​ទាមទារ​ឱ្យភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ​ការងារ​ ដែល​អូសបន្លាយ​រយៈ​ពេលជាង២ឆ្នាំមក​ហើយ​ឱ្យបានឆាប់ៗ។​ មន្ត្រីសង្គម​ស៊ីវិល​លើកឡើង​ ការធ្វើ​កូដកម្មទាមទារ​ដំណោះស្រាយ​របស់​បុគ្គលិក​ណាហ្គាវើលដ៍​ មិន​ត្រឹមតែ​ជា​ការ​ស្វែង​រកយុត្តិធម៌​ផ្ទាល់​ខ្លួន​តែប៉ុណ្ណោះទេ ​តែ​ជានិមិត្តរូប​លើក​កម្ពស់​ការ​គោរព​ច្បាប់​ការងារ​ផងដែរ៕

#RFAKhmer#Cambodia#HunManet#HunSen#NagaWorld#LaborRights#HumanRights
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី១៥]​ ៖​ ​លោកស្រី​ ​ឯម បុប្ផា​ ​ពលករ​ដែល​ចាញ់​បោក​ក្រុមហ៊ុន​ហ្វាទីណា មែនផៅវើ​ (Fatina Manpower)​ ​ថា​ក្រុម​ពលករ​កំពុង​ជួប​ការ​លំបាក​ខ្លាំង​និង​ជាប់​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត​ ​(Saudi Arabia) ​ហើយ​ត្រូវ​ការ​ជំនួយ​ដើម្បី​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។​
​​​
#RFAKhmer#Cambodia#HunManet#HunSen#HumanRights#LaborRights #FatinaManpower​ # SaudiArabia​ ​#MigrantWorkerskh​ ​#ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
ឈឹម ស៊ីថរ អាច​មាន​សេរីភាព​វិញ​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន
---
ម្ចាស់​ពាន​រង្វាន់​អន្តរជាតិ​ផ្នែក​ការពារ​សិទ្ធិ​ការងារ​ពី​ប្រទេស​ស៊ុយអែត និង​ជា​មេ​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ អាច​នឹង​មាន​សេរីភាព​វិញ​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន​២​ឆ្នាំ។ កញ្ញា​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ជា​លើក​ទី​២ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ និង​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី​​បទ​​«​ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម»។ ប៉ុន្តែ​ការ​ចោទ​នេះ ​ត្រូវ​​សហគមន៍​អន្តរជាតិ​​ថ្កោលទោស និង​​ចាត់ទុក​​ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​​លើ​​អ្នក​ការពារ​សិទ្ធិ​មនុស្ស៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #MLVT #HengSour #LaborRights #ChenLipKeong #ChenYiyFon #ChhimSithar #LRSU #NagaWorld #Strikers #LaborDispute #VerticalVideo #Trending #Reels #Shorts