វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ ២០២៣៖

១. សមាជិកគណៈរដ្ឋមន្ត្រីថ្មី ភាគច្រើនលើសលុបជាសមាជិកគ្រួសារនិងអ្នកស្និទ្ធជាមួយត្រកូលហ៊ុន
២. អ្នកច្បាប់ជំរុញឱ្យសមត្ថកិច្ចមានវិធានការច្បាប់លើលោក ឡេង ណាវ៉ាត្រា ឱ្យដូចឧកញ៉ាឆបោកពលរដ្ឋផ្សេងទៀតដែរ
៣. គ្រូបង្រៀននៅសាលាអូរសណ្តាញាតិក្នុងខេត្តព្រះវិហារជួបការលំបាកខ្លាំងក្រោយពេលការិយាល័យអប់រំផ្ដាច់ប្រាក់ឧបត្ថម្ភ
៤. ប្រជាពលរដ្ឋក្នុងខេត្តភាគឦសាន ត្រូវប្រុងប្រយ័ត្នពីគ្រោះថ្នាក់ទឹកជំនន់ ដោយសារប្រទេសឡាវនិងវៀតណាម គ្រោងបើកទំនប់ទឹកវារីអគ្គិសនីនៅខ្សែទឹកខាងលើ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #KhuonSodary #HunManetCabinet #ShamElection #DynasticRules #CambodiaFamilyRun #LengNavatra #HunSen #Landlord #Economy #Oknha #Tycoon #Teachers #Hydropower #Dam
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/chgrDqTJs1c
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣

៚សហគមន៍ខ្មែរនៅប្រទេសអូស្រ្តាលីរិះគន់ ការផ្ទេរអំណាចតពូជពីឪទៅកូនរបស់លោក ហ៊ុន សែន
៚ប្រវត្តិសង្ខេបរបស់ លោក អូន ព័ន្ធមុនីរ័ត្ន ដែលធ្លាប់លបទៅទិញសញ្ជាតិបរទេសនៅប្រទេសស៊ីប (Cyprius)
៚ពលរដ្ឋខេត្តកំពង់ស្ពឺស្នើឱ្យអាជ្ញាធរកាយដីចេញពីបឹងអូរតោង ដែល​អ្នកមានអំណាចចាក់លុប
៚ពលរដ្ឋដែលដាក់លុយវិនិយោគជាមួយឧកញ៉ា បោកប្រាស់​មួយចំនួន កំពុងលក់ទ្រព្យសម្បត្តិសងបំណុលធនាគារ
... រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!
#RFAKhmer #Cambodia #HunSen #HunManet #AunPornmoniroth #Cyprius #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #CambodianAustralians #KampongSpeu #OTongLake #Cambodia #Realestate #Oknha #Tycoon
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Hj7TOiiPRvs
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០២៣៖

១. ចិនចង់ឃើញរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាត់វិធានការលើពួកឧកញ៉ាដែលជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងឆបោកតាមអនឡាញ
២. បក្សប្រជាជនកម្ពុជា គ្រោងធ្វើសមាជវិសាមញ្ញ២ថ្ងៃនៅចុងសប្ដាហ៍នេះ
៣. តុលាការខេត្តស្ទឹងត្រែង ចេញដីកាបញ្ជាឱ្យនាំខ្លួនសកម្មជនព្រៃឡង់ម្នាក់
៤. ពុទ្ធបរិស័ទខ្មែរក្រោមដេកយាមវត្តដោយបារម្ភខ្លាចអាជ្ញាធរវៀតណាមចាប់ផ្សឹកព្រះចៅអធិការវត្តទ្រនំសេក
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #HunManet #HunSen #KorngSarorn #SuongKhen #KhmerNationMother #WaterFestival #CPP #Cyberscams #OnlineScams #PreyLang #BoeungTamok #TamokLake #Oknha #KhmerKrom #Podcast #CambodiaThisWeek #SamPoly #ChunChanboth #Tourism
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/-z4qyAOOsi8
Media is too big
VIEW IN TELEGRAM
អតិថិជនប្រមាណ ២០០ នាក់ ដែលដាក់លុយវិនិយោគជាមួយក្រុមហ៊ុនលក់ផ្ទះនិងដី ប៊្រីលានស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា បានប្រមូលផ្ដុំតវ៉ាខាងមុខក្រុមហ៊ុន ក្នុងខេត្តសៀមរាប ដើម្បីទាមទារឱ្យឧកញ៉ារូបនេះ សងប្រាក់ដល់ពួកគេវិញ។ ក្រុមពលរដ្ឋខ្លះលើកឡើងថា ពួកគាត់យកប្លង់ដីនិងផ្ទះ ទៅបញ្ចាំងដើម្បីខ្ចីលុយពីធនាគារ យកទៅវិនិយោគជាមួយក្រុមហ៊ុន ប៉ុន្តែក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ក្រុមហ៊ុនមិនបានផ្ដល់ការប្រាក់ និងសងប្រាក់ដើម មកឱ្យក្រុមពលរដ្ឋជាអ្នកវិនិយោគ ដើម្បីប្រាក់សងត្រឡប់ទៅធនាគារវិញទេ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/gi_UeqeZR7A
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #LengChanna #Oknha #OknhaLengChanna #BrilliantCity #BoreyBrilliantCity #Investment #CambodianInvestorsCapitalPartners #Economy #Debt
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ ២០២៤៖

១. សហគមន៍និងសង្គមស៊ីវិលថា ការសម្រេចឃុំខ្លួនពលរដ្ឋ២៨នាក់ក្នុងវិវាទដីធ្លី នៅខេត្តព្រះវិហារជារឿងអយុត្តិធម៌
២. អាជ្ញាធរខេត្តកំពតនៅតែគ្មានវិធានការលើអ្នកដែលសង់សំណង់រឹងរំលោភយកច្រាំងព្រែកកំពត
៣. អ្នកឃ្លាំមើល លើកឡើងថា ឧកញ៉ាមួយចំនួន ដែលប្រព្រឹត្តខុស គួរដកហូតគោរមងារវិញ
៤. ពលរដ្ឋរស់នៅខេត្តមួយចំនួន ចោទអាជ្ញាធរថាបានទារលុយរាប់រយដុល្លារ សំរាប់កែអត្រានុកូលដ្ឋាន
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner #Tycoon #Oknha #KepBeach #CambodiaBeach #BeachEncroachment #BirthCertificates #CorruptionKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/V24YDu4l-hM
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤៖

១. សង្គមស៊ីវិលរំពឹងថា ឯកអគ្គរដ្ឋទូតអាមេរិកថ្មីនឹងបន្តចូលរួមលើកស្ទួយប្រជាធិបតេយ្យ
២.តុលាការរឹបអូសទ្រព្យសម្បត្តិរោងចក្រ Y&W ក្រោយបិទទ្វារមិនបើកប្រាក់ខែឲ្យកម្មករ
៣.ជនរងគ្រោះស្នើឱ្យតុលាការបង្ខំឧកញ៉ា ឡេង ចាន់ណា ឲ្យផ្ដល់សំណងដល់ពួកគាត់តាមផ្លូវច្បាប់
៤.ក្នុងរាត្រីនេះ យើងនឹងសម្ភាសលោក សម រង្ស៊ី ពីប្រតិកម្មរបស់លោកជុំវិញការស្ទង់មតិមួយដែលរកឃើញថា យុវជនខ្មែរ ៨២% មិនចាប់អារម្មណ៍ទាល់តែសោះពីរឿងនយោបាយ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #US #HunSen #HunManet #HengSour #SamRainsy #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner #MinistryofLabour #CourtKH #Factory #YWFactory #WorkersKH #UnionKH #LaborRightsKH #LaborDispute #HumanRights #LengChanna #Oknha #BrilliantCity #BoreyBrilliantCity #Investmen #Economy #Debt #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/_0GAmN8yXRI
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤
១. អ្នកសារព័ត៌មាន អះអាងថា អាជ្ញាធរបន្តធ្វើទុក្ខបុកម្នេញពួកគេដោយសារអត្ថបទពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ
២. សមត្ថកិច្ច ចាប់ខ្លួនសមាជិកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ម្នាក់ទៀត ពាក់ព័ន្ធរឿងឆបោកពលរដ្ឋ
៣. ខ្មែរក្រោម ធ្វើពិធីបង្សុកូលរំលឹកខួប ១ខែ ដែលអាជ្ញាធរវៀតណាមវាយកម្ទេចសាលាឆទាន
៤. នៅរាត្រីនេះ យើងនឹងមានអ្នកឆ្លើយឆ្លងព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ ចូលមកបកស្រាយថាតើប្រព័ន្ធបណ្តេញសង្គមដែលមានតួនាទីសំខាន់ក្នុងការចែកចាយព័ត៌មាន ត្រូវបានរដ្ឋាភិបាលប្រើប្រាស់ដើម្បីបំពុលសង្គមបែបណា ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #KhmerKrom #KhmerKampucheaKrom #Vietnam #HunManet #HunSen #WorldPressFreedomDay #FreedomOfThePress #MoINFO #BrilliantCity #BrilliantCityWorld #LengChanna #Oknha #Tycoons #DigitalAuthoritarianism
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/jHLiZdMlrx4
Media is too big
VIEW IN TELEGRAM
អ្នកស្រី ប៊ុន រ៉ានី កោតសរសើរក្រុមឧកញ៉ា ដែលតែងតែផ្ដល់លុយឱ្យកាកបាទក្រហមជាប្រចាំ
---
ប្រធានកាកបាទក្រហមកម្ពុជា អ្នកស្រី ប៊ុន រ៉ានី វាយតម្លៃខ្ពស់អំពីកិត្តិយសរបស់សមាគមឧកញ៉ា និងចាត់ទុកសមាគមឧកញ៉ាកម្ពុជាជាដៃគូដ៏សកម្មរបស់រដ្ឋាភិបាល។ ការលើកឡើងរបស់អ្នកស្រី ប៊ុន រ៉ានី បែបនេះ ធ្វើឡើងក្នុងពិធី ដែលអ្នកស្រីទទួលជួបសំណេះសំណាលជាមួយក្រុមឧកញ៉ា កាលពីថ្ងៃទី២១ ខែមិថុនា ក្នុងពេលដែលក្រុមឧកញ៉ាទាំងនោះ វេចលុយជិត ២លានដុល្លារអាមេរិកឱ្យស្ថាប័នកាកបាទក្រហមកម្ពុជា។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/Iu8BccYR1WA
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #EU #UN #HunManet #HunSen #BunRany #LyYongPhat #LYPGroup #Senator #Oknha #Tycoons #CambodianRedCross #CambodianOknhaAssociation #COA #Donation #CorruptionKH #Nepotism #HunDynasty #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Shooting that left young couple dead angers Cambodians on social media
---
The case of a prominent businessman accused of shooting a young couple during a dispute inside a Phnom Penh home has angered Cambodians on social media and prompted King Norodom Sihamoni to revoke the accused man’s honorary title.
👉 https://www.rfa.org/english/news/cambodia/tycoon-shooting-06212024160023.html
---
#RFAKhmer #Cambodia #HunManet #HunSen #SreySina #Oknha #Tycoons #CambodianOknhaAssociation #COA
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​តុលាការ​ក្រុង​ភ្នំពេញ​ដែល​ពួកគេ​ថា​ចោទ​ប្រកាន់​បទ​លើ្មស​ស្រាល​លើ​អតីត​ឧកញ៉ា​ ស្រី ស៊ីណា​ ដែល​បាញ់​សម្លាប់​មនុស្ស​ពីរ​នាក់។​ ​ពល​រដ្ឋ​​និង​គ្រួសារ​ជនរងគ្រោះ​ ​ទាមទារ​ឲ្យ​តុលាការ​ផ្ដន្ទា​ទោស​ជន​ដៃ​ដល់​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត។  ​​ជុំវិញ​រឿង​នេះ​យើង​មាន​​​សម្ភាស​ផ្ទាល់​ជាមួយ​អ្នក​ជំនាញ​ផ្លូវ​ច្បាប់​លោក​មេធាវី​ ​គង់ សំអុន​​ ដូច​តទៅ៖ https://youtu.be/QljOqdZpoyw

#RFAKhmer#Cambodia#HunManet#HunSen#Oknha#Tycoons#SreySina#Murder​​ #RFAKhmerInterview#Social#Justice​ ​#RFAInterview
Media is too big
VIEW IN TELEGRAM
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ទុកចិត្ត​ប្រព័ន្ធ​តុលាការ​ក្នុងការ​ដោះស្រាយ​ករណី​អតីត​ឧកញ៉ា ស្រី ស៊ីណា ដែល​បាន​បាញ់​សម្លាប់​គូដណ្តឹង​វ័យ​ក្មេង​មួយ​គូ។ ប៉ុន្តែ អ្នក​សិក្សា​ផ្នែក​ច្បាប់ និង​អ្នក​ឃ្លាំមើល យល់ថា ពលរដ្ឋ​មិន​អាច​ទុក​ចិត្ត​ប្រព័ន្ធ​យុត្តិធម៌​នោះទេ ប្រសិន​បើ​ការ​អនុវត្ត​ច្បាប់​នៅ​តែ​គ្មាន​ប្រសិទ្ធភាព​ដូច​សព្វថ្ងៃ។
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនម៉ាណែត #ហ៊ុនសែន #និទណ្ឌភាព #ឧកញ៉ា #ស្រីស៊ីណា #ឡុងលីសុង #ឃីនកញ្ចនា #សមាគមឧកញ៉ាកម្ពុជា #ឃាតកម្ម #ប្រើប្រាស់អាវុធខុសច្បាប់
#RFAKhmer #Cambodia #HunManet #HunSen #Oknha #Tycoons #SreySina #LongLysong #KhinKanhchana #COA #Murder #IllegalPosessionOfFirearm
Media is too big
VIEW IN TELEGRAM
អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម៖ «ចាំ​មើល​ជាប់​គុក​បាន​យូរ​ប៉ុណ្ណា… សូម​កាត់ទោស [ស្រី ស៊ីណា] ពីរ​ជីវិត»
---
អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម រិះគន់​តុលាការ​ក្រុង​ភ្នំពេញ រឿង​ការ​សម្រេច​ចោទ​ប្រកាន់​អតីត​ឧកញ៉ា ស្រី ស៊ីណា ពី​បទល្មើស​ឃាតកម្ម​ ដែលត្រូវ​ជាប់​ទោស​ពី១០ ទៅ ​១៥​ឆ្នាំ ចំពោះ​ការបាញ់​សម្លាប់​មនុស្ស ​២នាក់ ដែល​ជា​គូដណ្តឹង​នឹង​គ្នា កាល​ពី​ពេល​ថ្មីៗ​នេះ។ នៅលើ​បណ្តាញ​សង្គម មាន​មតិ​ភាគ​ច្រើន​បាន​ស្នើ​ឲ្យ​ប្ដូរ​បទចោទ​លើ​អតីត​ឧកញ៉ា​រូប​នេះ​ពី​ «ឃាតកម្ម» មក​ជា «ឃាតកម្ម​គិត​ទុក​ជា​មុន» វិញ​ដើម្បី​បុគ្គល​នេះ​ ទទួល​ជាប់​ពន្ធនាគារ អស់​មួយ​ជិវិត។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://https://shorturl.at/jOh5r
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KoeutRith #MoJ #Impunity #Oknha #Tycoons #SreySina #LongLysong #KhinKanhchana #COA #Murder #IllegalPosessionOfFirearm
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Minister defends charges against tycoon in shooting of Cambodian couple
---
Many have expressed doubts online that the suspect can be brought to justice by a weak legal system.
👉 https://www.rfa.org/english/news/cambodia/tycoon-shooting-justice-minister-06262024171342.html
---
#RFAKhmer #Cambodia #HunManet #HunSen #KoeutRith #MoJ #Impunity #Oknha #Tycoons #SreySina #LongLysong #KhinKanhchana #COA #Murder #IllegalPosessionOfFirearm
Video shows fatal shooting in Phnom Penh
---
Police say the assailant, real estate tycoon Srey Sina, killed 27-year-old Long Lysong and his fiancée 26-year-old Khin Kanchana during the attack earlier this month.
👉 https://youtu.be/t0udTuIernY
---
#RFAKhmer #Cambodia #HunManet #HunSen #KoeutRith #MoJ #Impunity #Oknha #Tycoons #SreySina #LongLysong #KhinKanhchana #COA #Murder #IllegalPosessionOfFirearm