វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុមហ៊ុនស្ករអំពៅចិន​ហេងហ្វូ (Hengfu Group Sugar Industry) ផ្អាក​ដំណើរការ​សង្វាក់​ផលិតកម្ម​ជាង ​២​ឆ្នាំ​ហើយ ប៉ុន្តែ​​ជនជាតិដើមភាគតិចកួយ រស់នៅ​ក្នុង​ស្រុក​ចំនួន​៣ រាប់ពាន់​គ្រួសារ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​ពី​អាជ្ញាធរ​រដ្ឋ​នៅ​ឡើយ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #LandDispute #PrahVihear
ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ជាច្រើន​គ្រួសារ​រស់​នៅ​ខេត្ត​កំពង់ធំ​ជាប់​ព្រំដែន​ខេត្ត​ព្រះវិហារ ស្ដាយ​ស្រណោះ​ដី​ចម្ការ​វិល​ជុំ ដី​ព្រៃ​អាស្រ័យផល និង​ដី​សមូហភាព​បន្សល់​ចុង​ក្រោយ​ទំហំ​ជិត ១០០ហិកតារ​បាន​បាត់បង់​ទាំង​ស្រុង។ អ្នកភូមិ​បន្ត​ចោទ​ក្រុមហ៊ុន​ឯកជន​មួយ​ថា បាន​ឈូស​ឆាយ​រំលោភ​យក​ដី​របស់​ពួក​គាត់​ទាំង​អស់។ រីឯ​ពលរដ្ឋ​មួយ​ចំនួន ដែល​ចេញ​មុខ​តវ៉ា​ទាមទារ​ដីធ្លី​ទាំង​នេះ មិន​ត្រឹមតែ​គ្មាន​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​នោះ​ទេ បែរ​ក្លាយ​ជា​ជន​រង​គ្រោះ ជាប់​បណ្ដឹង​នៅ​តុលាការ​ទៅ​វិញ។
អានអត្ថបទពេញ
#RFAKhmer #Land #Landdispute #PrahVihear #Law
..............................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
អ្នកកាសែតពីរនាក់ព្រួយបារម្ភពីសុវត្ថិភាព ដោយ​ខ្លាចមន្ត្រីតុលាការឃុំខ្លួន​ក្រោយ​ពី​ពួកគេបាន​ចុះ​យក​ព័ត៌មានករណីឈូស​ឆាយព្រៃ​សាធារណៈរបស់រដ្ឋ​ ឋិតក្នុងស្រុកគូលែន ខេត្ត​ព្រះវិហារ។​ ការ​បារម្ភ​នេះ​ដោយ​សារ​តែស្ថាប័ន​អយ្យការបានចេញដីកាកោះហៅឱ្យ​ពួកគាត់​ឱ្យ​ចូល​បំភ្លឺ​ជា​លើក​ទី២​ នៅ​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ខាង​មុខ​នេះ ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ ៤​ករណី​។
អានអត្ថបទពេញ
#RFAKhmer #Landdispute #Journalists #PrahVihear #Court
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
បណ្ដាញ​សហគមន៍​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ គ្រោង​ប្រារព្ធ​ពិធីបុណ្យ​ព្រៃ​ព្រះរកា និង​បំបួស​ដើម​ លើក​ទី​៥​តាម​ទំនៀមទម្លាប់​វប្បធម៌​របស់​ខ្លួន។ ពិធី​នេះ​គ្រោង​រៀបចំ​ធ្វើ​ក្នុង​ព្រៃ​ព្រះរកា រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី១០ និង​ថ្ងៃ​ទី១១ ខែ​ធ្នូ​ខាង​មុខ ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ៣០០នាក់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Forest #PreyPrahRoka #PrahVihear
ជនជាតិ​កួយ​រាប់​រយ​គ្រួសារ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ ដែល​មាន​វិវាទ​ដី​ធ្លី​ជា​មួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន​ហេងហ្វូ (Hengfu Group Sugar Industry) បាន​បង្ខំ​ចិត្ត​ឱ្យ​កូនៗ របស់​ពួកគេ​ឈប់​រៀន​ដើម្បី​ដើរ​ស៊ី​ឈ្នួល​គេ​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​។ មូលហេតុ​ដែល​អ្នក​ភូមិ​ទាំង​នោះ សម្រេច​ចិត្ត​ឱ្យ​កូនៗ របស់​ពួកគេ​ឈប់​រៀន​ ដោយសារ​តែ​ពួកគាត់​ប្រឈម​បញ្ហា​ជីវភាព​ខ្វះខាត មិន​អាច​បង្កបង្កើន​ផល​ដាំដុះ​ដំណាំ​លើ​ដី​ដែល​ក្រុមហ៊ុន​ចិន​បាន​រំលោភ​យក​កន្លង​មក ស្រប​ពេល​ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន​នៅ​តែ​បន្ត​ជួល​ដី​ទាំង​នោះ​ឱ្យ​ពលរដ្ឋ​ចំណាក់​ជា​បន្ត​បន្ទាប់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Educations #PrahVihear
លោកអ្នកនាងជាទីមេត្រី! ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ គឺជាខួប ៦០ ឆ្នាំដែលកម្ពុជាឈ្នះក្តី លើ ប្រាសាទ ព្រះវិហារ ក្រោមព្រះរាជបូជនីយកិច្ច របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

#RFAKhmer #prahvihear #Cambodia #thailand
#ល្បងចំណេះដឹងព័ត៌មាន៖ សូមប្រិយមិត្ត ចូលរួម ឆ្លើយសំណួរ អំពីព័ត៌មាន ខាងក្រោមនេះ៖ តើថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ គឺជាព្រឹត្តិការណ៍អ្វី ដែលកើតឡើងរវាង កម្ពុជា-ថៃ?
---------------------
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
#RFAKhmer #RFANewsTrivia #Cambodia #PrahVihear
ពលរដ្ឋ​នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ ស្នើឱ្យ​អាជ្ញាធរ​ពន្លឿន​ការដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​ជូន​ពួក​គាត់ បន្ទាប់​ពី​រង​ភាព​អយុត្តិធម៌​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ សង្គម​ស៊ីវិល​ ចាត់​ទុក​ទំនាស់​ដី​ធ្លី​ជា​មួយ​ក្រុមហ៊ុន​រ៉ែមាស​ឌែលខម ខេមបូឌា (Delcom Cambodia) ជា​បញ្ហា​រ៉ាំរ៉ៃ​ដែល​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់​រហ័ស។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #china #Gold #PrahVihear #Landdisppute
#ល្បងចំណេះដឹងព័ត៌មាន៖ សូមប្រិយមិត្ត ចូលរួម ឆ្លើយសំណួរ អំពីព័ត៌មាន ខាងក្រោមនេះ៖
----------------
តើខែកក្កដា នេះ មាន ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ សំខាន់ៗ អ្វីខ្លះ កើតឡើង ក្នុង សង្គមកម្ពុជា?
---------------------
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
#RFAKhmer #RFANewsTrivia #Cambodia #Kemley #FUNCINPEC #CPP #PrahVihear
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ គឺជា ខួប១៤ឆ្នាំនៃ ការ ដាក់ បញ្ចូល ប្រាសាទ ព្រះវិហារ ជា សម្បត្តិ បេតិក ភណ្ឌ ពិភពលោក។ ប្រាសាទ ព្រះវិហារ ត្រូវបានចុះ ក្នុង បញ្ជី បេតិកភណ្ឌ ពិភពរបស់អង្គការយូណេស្កូ (UNESCO) នៅថ្ងៃ ទី៧ ខែ កក្កដា ឆ្នាំ ២០០៨។
#RFAKhmer #Cambodia #PrahVihear