វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តើ​ហ្វេសប៊ុក (Facebook) ផ្លូវ​ការ​របស់​មេដឹកនាំ​របប​ឯកបក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​នឹង​ត្រូវ​ផ្អាក​ដំណើរ​រហូត​ដល់ ៦​ខែ​ឬ​យ៉ាងណា បន្ទាប់​ពី​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​របស់​ ក្រុមហ៊ុន​Meta បាន​អំពាវនាវ​ចាត់វិធានការ​លើ​មេដឹកនាំ​ដែល​តែងតែ​ប្រើ​វោហារស័ព្ទហិង្សា​និយម លើ​ហ្វេសបុក​ជា​រឿយៗ​បែប​នេះ? វិធានការ​នេះ​ធ្វើ​ឡើង ដោយសារ​លោក ហ៊ុន សែន តែង​តែ​បង្ហោះ​វីដេអូ​លើ​ហ្វេសប៊ុក ដែល​បាន​បំពាន​ច្បាប់​របស់​​ក្រុមហ៊ុន​ Meta ទាក់ទង​នឹង​ការ​គំរាម​កំហែង​ដោយ​ហិង្សា។
តើ​ហ្វេសប៊ុក​របស់​មេដឹកនាំ​ហិង្សា​និយម ដែល​មាន​អ្នក​តាមដាន​ជាង ១០​លាន (១៤​លាន) នាក់​រូប​នេះ នឹង​ត្រូវ​ផ្អាក​ដំណើរការ​ដែរ​ឬទេ ទើប​លោក​ប្រកាស​ប្ដូរ​ទៅ​​ប្រើ​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) និង​តិកតុក (Tiktok) ជំនួស​វិញ​បែប​នេះ? សូម​រង់ចាំ​តាមដាន​សេចក្ដី​រាយការណ៍​លម្អិត​របស់​វិទ្យុ​អាស៊ីសេរី​នា​រាត្រី​នេះ....​សូម​អរគុណ!

#RFAKhmer #Cambodia #HunSen #FacebookPage #violent #instagram #TELEGRAM #Tiktok #ElectionKH2023 #MetaFacebook
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​យ៉ាង​តក់ក្រហល់​បញ្ជា​ឱ្យ​មន្ត្រី​របស់​លោក​លុបចោល​ទំព័រ​ហ្វេសប៊ុក (Facebook) ​ផ្លូវការ​របស់​លោក ដែល​មាន​អ្នកគាំទ្រ​ជាង១៤លាន​នាក់​ជាស្ថាពរ។ ការប្រកាស​ឈប់​ប្រើ​ហ្វេសប៊ុក​នេះ ទំនងជា​ដើម្បី​បញ្ចៀស​ការអាម៉ាស់ ក្រោយ​លោក​ចាញ់ក្ដី​ហើយ​ត្រូវ​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​ខ្លឹមសារ​អនឡាញ (Oversight Board) ​របស់​ក្រុមហ៊ុនមេតា (Meta) សម្រេច​ឱ្យ​ក្រុមហ៊ុន​នេះ​ពិចារណា​ព្យួរ​គណនី​ហ្វេសប៊ុក និង​អ៊ីនស្តាក្រាម​ (Instagram) របស់​លោក ហ៊ុន សែន រយៈពេល ៦ខែ ជាបន្ទាន់។
អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #FacebookPage #MetaPlatforms #PoliticsKH #ElectionKH2023
​ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូលទៅ​កាន់​៖
»» គេហទំព័រ​៖ rfa.org/khmer
»» តេ​ឡេ​ក្រាម​៖ t.me/rfakhmer
»» ហ្វេ​ស​ប៊ុ​ក​៖ facebook.com/rfacambodia
»» យូ​ធូប​៖ youtube.com/RFAKhmerVideo
»» ទ្វី​ត​ធ័​រ​៖ twitter.com/RadioFreeAsiaKH
»» អ៊ី​ន​ស្តា​ក្រាម​៖ instagram.com/rfakhmer
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​ថ្ងៃ​សុក្រ ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣៖
១. ពលរដ្ឋ​រិះគន់ លោក ហ៊ុន សែន ជុំវិញ​ការព្រមាន​បិទ​ហ្វេ​ស​ប៊ុ​កនៅ​កម្ពុជា​
២. គណបក្ស​ប្រឆាំង​ធ្វើ​យុទ្ធនាការ​គូស​សន្លឹកឆ្នោត​ចោល
៣. សកម្មជន​ដីធ្លី​ដែល​កំពុង​ជាប់ឃុំ​នៅ​ខេត្តកោះកុង ទទួលរង​ការរំលោភ​សិទ្ធិ​
៤. ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​នៅ​រាត្រី​នេះ យើង​នឹង​ជជែក​អំពី​ថា​តើ​មូល​ហេតុអ្វី​បានជា​លោក ហ៊ុន សែន បង្កើត​ព្រឹត្តិការណ៍​នយោបាយ​ជុំវិញ​រឿង​ដ្រូន​នៅ​មុន​ការបោះឆ្នោត? រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត...
---
#RFAKhmer #Cambodia #PoliticsKH #HunSen #FacebookPage #SHUTDOWNFACEBOOK #MetaPlatforms #CandlelightParty #ElectionKH2023 #vietnam #borderkh
ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សៅរ៍ ទី​១ ខែ​កក្កដា ឆ្នាំ​២០២៣
១. លោក ហ៊ុន សែន ប្ដេជ្ញា​កម្ទេច​គណបក្សប្រឆាំង​ក្នុង​ថ្ងៃទី​១ នៃ​យុទ្ធនា​ការបោះឆ្នោត​
២. លោក ហ៊ុន សែន សងសឹក​ក្រុមហ៊ុន​ហ្វេសប៊ុក​តាមរយៈ​ការ​បណ្តេញ​ក្រុមហ៊ុន​ចេញ​ពី​កម្ពុជា​
៣. តុលាការខេត្ត​កោះកុង​សម្រេច​ឃុំខ្លួន​សកម្មជន​ដីធ្លី​៩​នាក់​នៅ​ពន្ធនាគារ
៤. តើ​គួរ​មានច្បាប់​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ទេ​?.. រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ទៀត។
---
#RFAKhmer #Cambodia #HunSen #MetaPlatforms #PoliticsKH #FacebookPage #KohKong #energydrink #health
ទោះបី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា នឹង​មិន​បិទ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅក្នុង​ប្រទេស​កម្ពុជា​ក៏​ពិតមែន តែ​រដ្ឋាភិបាល​របស់​លោក​បាន​បណ្ដេញ​ការិយាល័យ​តំណាង​ក្រុមហ៊ុន​ហ្វេសប៊ុក ចេញពី​ទឹកដី​ប្រទេស​កម្ពុជា។ សកម្មជន​សិទ្ធិមនុស្ស និង​អ្នកវិភាគ​ចាត់ទុកថា នេះ​ជា​ការ​ខាតបង់​សម្រាប់​កម្ពុជា ខណៈ​ក្រុមហ៊ុន​មួយ​នេះ​បាន​ចូលរួម​អភិវឌ្ឍ​ចំណេះដឹង​ផ្នែក​ប្រព័ន្ធ​ឌីជីថល​នៅក្នុង​ប្រទេស​នេះ។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #FacebookPage #MetaPlatforms #HunSen #digital #ElectionKH2023