វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៧​ស្ថាប័ន បាន​រួមគ្នា​ធ្វើ​យុទ្ធនា​ការ​១៦ថ្ងៃ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​ក្មេង​ស្រី នៅ​ក្នុង​គោល​បំណង​លុប​បំបាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ឱ្យ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​តាម​រយៈ​ការ​បញ្ឈប់​វប្បធម៌​និទ្ទណ្ឌភាព និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធិ​ភាព នៅ​ពេល​ដែល​មាន​ករណី​រំលោភ​បំពាន​ទៅ​លើ​ស្ត្រី។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs
សមាជិក​សភា​ជាន់ខ្ពស់​អូស្ត្រាលី​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព ​ប្រចាំ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga world) កញ្ញាឈឹម ស៊ីថរ ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ មន្ត្រី​សហជីព ​យល់ថា​ រដ្ឋាភិបាល ​គួរតែ​ប្រគល់​សេរីភាព​ជូន​កញ្ញា ឈឹម ស៊ីថរ ​ឡើងវិញ ​ព្រោះ​ការ​ចាប់​ឃុំ​ខ្លួន​​ស្ត្រី​សហជីព​វ័យ​ក្មេង​នេះ គ្មាន​ផល​ចំណេញ​អ្វី​ឡើយ ប៉ុន្តែ​កាន់តែ​ធ្វើឲ្យ​រដ្ឋាភិបាល​ ទទួល​រង​នូវ​ការរិះគន់​និង​ភាព​អាម៉ាស់​ថែម​ទៀត។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs #Australia #JulianHill
ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​​​​អំពាវនាវ​​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា​​ដោះលែង​​កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​នៅក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World)។
សហរដ្ឋ​អាមេរិក​​បាន​​លើក​ឡើង​ថា អាមេរិក​មាន​ក្តីកង្វល់​យ៉ាងខ្លាំង ដោយសារ​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ខ្លួន​កញ្ញា ឈឹម ស៊ីថរ បន្ទាប់ពី​នាង​បាន​វិលត្រលប់​មក​ពី​ប្រទេស​អូស្ត្រាលី​វិញ។ សហរដ្ឋអាមេរិក​ក៏​បាន​រំលឹក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា សេង ធារី មេធាវីអន្តរជាតិ ដែលជា​ពលរដ្ឋខ្មែរ​សញ្ជាតិ​អាមេរិកាំង​ផងដែរ។

ជុំវិញរឿង​នេះសូមលោកអ្នកនាង​រង់ចាំ​ទស្សនា​សេចក្តីរាយការណ៍​ពិស្តារ​នៅក្នុង​ការ​ផ្សាយ​របស់​វិទ្យុអាស៊ីសេរី​នៅ​រាត្រីនេះ...!
#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs #US #ThearySeng
អានព័ត៌មានស្តីពីកម្ពុជាជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Nearly 70 Cambodian civil society organizations have called for the immediate release of a prominent labor union leader arrested three days ago for allegedly violating bail conditions from a prior arrest.

👉 Read Full Article
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs #US #ThearySeng
រឿងដែលគេចូលមើលច្រើនបំផុតនៅក្នុងសប្តាហ៍នេះ៖ «លោក ហេង សួរ មន្ត្រី​ចិត្ត​ឆៅ​ដ៏​មាន​ឥទ្ធិពល​ក្បែរ​លោក ហ៊ុន ម៉ាណែត»។
តើហេតុអ្វីបានជារឿងនេះ មានប្រិយមិត្តចូលអានច្រើនជាងគេនៅក្នុង សប្តាហ៍នេះ?

👉 អានព័ត៌មានឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HengSour #HunManet #Workers #HumanRights #Union
ប្រធាន​សហភាពសហជីពកម្ពុជា​លោក រ៉ុង ឈុន ប្រកាសថា ​លោក​នឹងដឹកនាំ​ធ្វើធម្មយាត្រា​នៅសប្តាហ៍ក្រោយ​ដើម្បី​លើកកម្ពស់​សីលធម៌សង្គម។ ទន្ទឹមនឹងនេះ លោក​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋខ្មែរ​ចូលរួម និង​ទទួលស្វាគមន៍​ធម្មយាត្រា​នៅតាម​ដងផ្លូវ​ឱ្យបាន​ច្រើនកុះករ ដើម្បី​លើកមុខមាត់ជាតិ​ឡើងវិញ។
👉អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #Union #RongChhun #HumanRights
ព័ត៌មាន​​សំខាន់ៗ​ ចំនួន ៧ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣៖ ១. គណបក្ស​ភ្លើង​ទៀន ប្រជុំ​ថ្នាក់ដឹកនាំ​តាម​រាជធានី​-ខេត្ត ក្រោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​គណបក្ស​កាន់អំណាច...
👉 អានព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ
#RFAKhmer #Cambodia #Politics #Union #RongChhun #HumanRights
Media is too big
VIEW IN TELEGRAM
បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនចាយអិន អាយប៊ីស ស្នើលោក ហ៊ុន ម៉ាណែត ដោះស្រាយវិវាទការងារ
---
កូដករក្រុមហ៊ុនដឹកជញ្ជូន ចាយអ៊ិន អាយប៊ីស ត្រេនស្ព័ត (Giant Ibis Transport) ប្រមាណ១០នាក់ ឈរនៅកណ្ដាលថ្ងៃត្រង់លើកបដា និងស្រែកតវ៉ាជាច្រើនថ្ងៃមកហើយ ដើម្បីទាមទារឱ្យក្រុមហ៊ុននេះ ដោះស្រាយវិវាទការងាររបស់ពួកគេ ដែលអូសបន្លាយជាង៣ឆ្នាំ។ ក្រុមកូដករ ក៏ស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ទៅភាគីក្រុមហ៊ុនឱ្យផ្ដល់សំណងតាមច្បាប់ការងារ និងសំណងជំងឺចិត្តដល់ពួកគេដោយសារតែក្រុមកូដករពុំអាចស្វែងរកដំណោះស្រាយពីក្រុមហ៊ុន និងក្រសួង។
#RFAKhmer #Cambodia #HunManet #Transportation #GiantIbis #Transport #Bus #WorkerProtest #Union #Workers #HumanRights

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៣៖

១. បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនចាយអិន អាយប៊ីស ស្នើលោក ហ៊ុន ម៉ាណែត ឲ្យដោះស្រាយវិវាទការងារ
២. កម្មកររោងចក្របន្តទាមទារប្រាក់ខែគោល ២១៥ដុល្លារ ក្នុងមួយខែ ចាប់ពីឆ្នាំ២០២៤
៣. ក្រុមអ្នកជំនាញកសិកម្មព្រួយបារម្ភពីការនាំចូលសាច់បង្កកពីក្រៅប្រទេស ធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋធ្ងន់ធ្ងរ
៤. កុមារនៅខេត្តកំពង់ធំបោះបង់ការសិក្សាភាគច្រើនដោយគ្មានសាលារៀនត្រឹមត្រូវ ខណៈគ្រូក៏មិនមកបង្រៀនទៀងទាត់
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunManet #HunManetCabinet #Transportation #GiantIbis #Transport #Bus #WorkerProtest #Union #Workers #HumanRights #MinimumWage #HengSuor #GarmentWorkers #LaborMarket #MLVT #Agriculture #Health #Food #Chemical

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Oi9rvJhyqDE
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.អង្គការការពារអ្នកកាសែត២០ស្ថាប័នស្នើឱ្យបញ្ឈប់អំពើនិទណ្ឌភាពប្រឆាំងអ្នកកាសែត
២.លោក ជា មុនី និងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនមួយចំនួនសុំលាលែងពីគណបក្សភ្លើងទៀនទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ
៣.មន្ត្រីគណបក្សប្រឆាំងថា កម្ពុជាប្រឈមនឹងបំណុលវ័ណ្ឌកដោយសារអំពើពុករលួយ
៤.កម្មករ និងសហជីព រិះគន់លោក ហ៊ុន ម៉ាណែតដែលយកបញ្ហារបស់កម្មករដើម្បីកេងចំណេញនយោបាយរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #Politics #CheaMony #CandlelightParty #NationPowerParty #Debt #Workers #Union #Impunity #Journalists #Press #PressFreedom #MediaFreedom
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/xftDodPADbY
#កម្រងរូបភាព៖ ក្រុម​ស្រ្ដី ជា​យុវជន កម្មករ សកម្មជន​ដីធ្លី សហជីព និង​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រមាណ​៥០០​នាក់ មក​ពី​អង្គការ សមាគម ប្រហែល​២០​ស្ថាប័ន រួម​ទាំង​អង្គទូត​ប្រទេស​លោក​សេរី នាំគ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​សិទ្ធិ​ស្ត្រី នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា នេះ ក្រោម​ប្រធាន​បទ «​ធានា​សិទ្ធិ​សេរីភាព​ស្ត្រី និង​ក្មេង​ស្រី​ដើម្បី​ស្ថិរភាព​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម​»​។
---
#RFAKhmer #Cambodia #HunManet #HunSen #HumanRights #WomenRights #HumanRightsDefender #Union #Workers #Youth #InternationalWomenDay

ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុម​ស្រ្ដី​និង​មន្រ្តី​សិទ្ធិមនុស្ស នាំ​គ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​សិទ្ធិ​នារី​៨​មីនា
---
ក្រុម​ស្រ្ដី ជា​យុវជន កម្មករ សកម្មជន​ដីធ្លី សហជីព និង​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រមាណ​៥០០​នាក់ មក​ពី​អង្គការ សមាគម ចំនួន​២១​ស្ថាប័ន រួម​ទាំង​អង្គទូត​ប្រទេស​លោក​សេរី នាំគ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា នេះ ក្រោម​ប្រធាន​បទ «​ធានា​សិទ្ធិ​សេរីភាព​ស្ត្រី និង​ក្មេង​ស្រី​ដើម្បី​ស្ថិរភាព​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម​»​។ ក្រុមស្រ្ដីស្នើទៅរដ្ឋាភិបាល លើកកម្ពស់សិទ្ធិស្ត្រី និងឈប់ប្រើប្រាស់ហិង្សាលើស្រ្ដី ដែលហ៊ានចេញតវ៉ា និង​តស៊ូមតិ ដើម្បីស្វែងរកយុត្តិធម៌៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #HunSen #HumanRights #WomenRights #HumanRightsDefender #Union #Workers #Youth #InternationalWomenDay
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer