វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពល​រដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ អាមេរិក​តវ៉ា​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ​ដូចជា​នៅ​សហរដ្ឋ​អាមេរិក​ អឺរ៉ុប ​និង​​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ជា​ដើម​ នៅ​ថ្ងៃ​ទី២២​កក្កដា​នេះ​ ​ពល​រដ្ឋ​ខ្មែរ​នៅ​សហ​រដ្ឋ​អាមេរិក​ ​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ នឹង​លោក​ ហ៊ុន សែន​ និង​ការ​បោះឆ្នោត​​​ពួកគេ​ចាត់​ទុក​ការ​បោះឆ្នោត​នេះ​​ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ។ ​

​លោក​ ​ជុន ច័ន្ទបុត្រ​ ​មាន​សម្ភាសន៍​ផ្ទាស់​ជា​មួយ​អ្នកស្រី​ ​ធិត គីមហ៊ុន​ប្រធាន​កិច្ចការ​ស្រ្តី​គណ​បក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋ​អាមេរិក​ ​និង​លោក​  រី គា​ ​អគ្គ​លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ ​សហរដ្ឋ​អាមេរិក៖ https://fb.watch/lXOSD5B7OL/​​
​​​​
#RFAKhmer #Cambodia#NEC #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CandlelightParty #Protest#CNRPA
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ក្នុង​សហគមន៍​ខ្មែរ​នៃ​ទីក្រុង​ឡុងប៊ិច​(Long Beach)​​រដ្ឋ​កាលីហ្វរញ៉ា (California)​អះអាង​ថា​បក្សកាន់​អំណាច​កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​​តាម​រយៈ​ព្រឹត្តិ​ការណ៍​មួយ​ហៅ​ថា​«ពិធី​ក្បួន​ដង្ហែ ​និង​បុណ្យ​វប្បធម៌​ក្រុង​ខ្មែរ» ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី​០៧ ​មេសា​​ខាង​មុខ​នេះ។​ ​ពួក​គេ​គ្រោង​ជួប​ជុំគ្នា​សម្ដែង​មតិ​ប្រឆាំង​នឹង​អ្វី​មួយ​ដែល​ពួកគាត់​ជឿ​ជាក់​ថា​ជាការ​ពង្រីក​ឥទ្ធិពល​របស់​គណ​បក្ស​កាន់​អំណាច​នៅ​លើ​ទឹកដី​នៃ​សហរដ្ឋ​អាមេរិក​នេះ។
 
​លោក​ ​យ៉ង ចាន់តារា​ ​សម្ភាស​ផ្ទាល់​មួយជា​មួយ​អគ្គ​លេខាធិការ​គណ​បក្ស​សង្គ្រោះ​ជាតិ​អាមេរិក​លោក​ ​រី គា​ ​ដែល​ជា​អ្នក​ដឹកនាំ​គម្រោង​ជួបជុំ​នេះ៖​​
​​
#RFAKhmer#Cambodia#Thailand#HunManet#HunSen#TransnationalRepression#CPP#Authoritarianism#TheCPP#CNRPA#CNRP#LongBeach#KhmerAmerican