វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣៖

១.សហរដ្ឋអាមេរិកទទូចឲ្យកម្ពុជារក្សាឯករាជ្យនិងតុល្យភាពគោលនយោបាយការបរទេសដើម្បីជាប្រយោជន៍កម្ពុជា
២.គ្រួសារមន្ត្រីបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ នៅតែទទូច ឱ្យអាជ្ញាធរ ស៊ើបអង្កេតការស្លាប់លោក ហែម ហឿន
៣.អាជ្ញាធរថ្នាក់ជាតិស៊ើបអង្កេតមន្ត្រីប៉ូលិស៣នាក់ និងបក្ខពួក ២នាក់ រឿងជួញដូរគ្រឿងញៀន
៤. បទសម្ភាសន៍ថាតើមានអ្វីនៅពីក្រោយនៃ «ការជួញដូរមនុស្ស និងឆបោកតាមអនឡាញ» នៅកម្ពុជា? រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #US #HunManet #HunSen #HemHoeun #Politics #TbongKhmum #CandlelightParty #OppositionParties #Activists #PoliticalViolence #Drugtrafficking #CyberCrime #ChinaReach #HumanTrafficking #Internet #HRW #PhilRobertson
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ACUOII_1AI4
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣៖

១.ចលនាមាតាធម្មជាតិទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្សនិងបរិស្ថានឆ្នាំ២០២៣
២.សហជីពសោកស្ដាយចំពោះការកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករត្រឹម២០៤ដុល្លារ
៣.សង្គមស៊ីវិលរំពឹងថា នាយករដ្ឋមន្ត្រីថៃនឹងលើកពីបញ្ហាបាត់ខ្លួនសកម្មជននយោបាយថៃពេលជួបលោកហ៊ុនម៉ាណែត
៤.មន្ត្រីសិទ្ធិមនុស្សជំរុញរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយក្រោយជួបមន្ត្រីអាមេរិក រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #US #HunManet #CandleLightParty #OppositionParties #PoliticalPrisoners #MotherNatureMovement #RightLivelihoodInternationalAward2023 #MinimumWage #CambodiaWorkers #EconomyKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Vw3UljB6cpw
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៣៖

១. តំណាងរាស្ត្រនិងទីប្រឹក្សាបក្សប្រជាជនប្រតិកម្មលើការប្រមូលពន្ធថាគាបសង្កត់ពលរដ្ឋក្នុងគ្រាលំបាក
២. កម្មករនិងសហជីពឯករាជ្យ សោកស្ដាយចំពោះការកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករត្រឹម ២០៤ដុល្លារ
៣. មន្ត្រីសិទ្ធិមនុស្ស ជំរុញរដ្ឋាភិបាលដោះលែងអ្នកទោស នយោបាយ ក្រោយជួបមន្ត្រីអាមេរិក
៤. យុវជនចលនាមាតាធម្មជាតិទទួលពានរង្វាន់កម្រិតអន្តរជាតិ Right Livelihoodឆ្នាំ២០២៣
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #US #HunManet #KhieuKanharith #AJAA #MinimumWage2024 #HengSuor #GarmentWorkers #CambodiaWorkers #LaborMarket #MLVT #EconomyKH #CandleLightParty #OppositionParties #PoliticalPrisoners #MotherNatureMovement #RightLivelihoodInternationalAward2023
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/xS_jgq0AHrc
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០២៣៖

១. លោក ហ៊ុន ម៉ាណែត អះអាងថា រដ្ឋមិនទារពន្ធថ្មីពីពលរដ្ឋទេ
២. ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ទូតអាមេរិកជំរុញឱ្យមានសេរីភាពសារព័ត៌មាននៅកម្ពុជា
៣. សេចក្ដីរាយការណ៍ប្រៀបធៀបរវាងលោក ចូ បៃដិន និងលោក ហ៊ុន សែន ក្នុងការប្រព្រឹត្តចំពោះក្រុមកូដករ
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាថាតើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរធ្វើយ៉ាងណាដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកឡើងវិញ
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #US #HunSen #HunManet #NethPheaktra #PatrickMurphy #JoeBiden #Taxation #MediaFreedom #PressFreedom #ElectionKH2023 #CambodiaUSRelations #HumanRights #Democracy #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/kEUkt0-WMKk
ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក​ ​ចូ បៃដិន​ ​(Joe Biden)​ថ្មីៗ​នេះ​បាន​ធ្វើ​ឱ្យ​ពល​រដ្ឋ​អាមេរិក​ភ្ញាក់ផ្អើល​នៅ​ពេល​លោក​ទៅ​ចូលរួម​កូដ​កម្មជា​មួយ​កម្មករ​ និង​សហជីព​ ​United Auto Workers​ (UAW)​ដែលតវ៉ាទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​រោងចក្រ​ផលិត​រថយន្ត​អាមេរិក​ធំ​តម្លើង​ប្រាក់​ខែ​ និង​អត្ថប្រយោជន៍​សមរម្យ​ដល់​ពួកគេ។​ ​លោក​ ​ជី វិតា​ ​មាន​សេចក្ដី​រាយការណ៍​មួយ​ ​ប្រៀបធៀប​ទង្វើ​របស់​មេដឹកនាំ​សហរដ្ឋអាមេរិក​លោក​ ​ចូ បៃដិន​ ​និង​មេ​ដឹក​នាំ​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​ទៅលើ​កូដករ​អហិង្សា។​ ​សូម​អញ្ជើញ​ស្ដាប់​និង​ទស្សនា​ដូច​តទៅ៖ https://youtu.be/EtTZ9QvCnls
 
#RFAKhmer #Cambodia #HunManet #HunSen #NagaWorldStrikers #LaborLaw #HumanRights #LaborConflict #Injustice #Corruption#Protest #US #USPresident # JoeBiden
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣៖

៚ សាលាឧទ្ធរណ៍ភ្នំពេញសម្រេចបន្តឃុំខ្លួនមន្ត្រីបក្សភ្លើងទៀនលោក លី រី ក្នុងពន្ធនាគារ
៚ អង្គការជាតិ និងអន្តរជាតិខកចិត្តដែលតុលាការមិនអនុញ្ញាតឱ្យសកម្មជនមាតាធម្មជាតិចេញទៅទទួលពានរង្វាន់នៅប្រទេសស៊ុយអែត
៚ សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយក្នុងការប្រមូលពន្ធ
៚ សហគមន៍នេសាទចំនួន២ខត្តនៅតាមដងទន្លេមេគង្គ អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់បទល្មើសនេសាទ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #US #HunSen #HunManet #PoliticsKH #ElectionKH2023 #CandlelightParty #CLP #Taxation #MotherNature #RightLivelihood #Sweden
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/p5tNczPARis
Media is too big
VIEW IN TELEGRAM
តើហេតុអ្វី លោក ហ៊ុន ម៉ាណែត លើករឿងរប្បធម៌សន្ទនានៅពេលនេះ?

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសថា លោកមិនអាចធ្វើឲ្យវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំង រស់រានមានជីវិតឡើងវិញបានទេ។ ករណីនេះ លោកចោទថា ដោយសារក្រុមមេដឹកនាំបក្សជំទាស់ ចូលចិត្តរិះគន់ និងប្រមាថក្រុមគ្រួសាររបស់លោក។វប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបង្កើតឡើងកាលពីឆ្នាំ២០១៤ បន្ទាប់ពីមេដឹកនាំគណបក្សធំៗទាំងពីរ បានស្រុះស្រួលគ្នាដោះស្រាយវិបត្តិនយោបាយ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។ ប៉ុន្តែវប្បធម៌សន្ទនានេះ បានរលាយរលត់ទៅវិញជាយូរណាស់មកហើយ។

#RFAKhmer #Cambodia #US #HunSen #HunManet #NethPheaktra #PatrickMurphy #JoeBiden #Taxation #MediaFreedom #PressFreedom #ElectionKH2023 #CambodiaUSRelations #HumanRights #Democracy

RFA Khmer ជាទំព័រផ្លូវការរបស់ វិទ្យុអាស៊ីសេរី (Radio Free Asia)។
---
Media is too big
VIEW IN TELEGRAM
ប្រពន្ធ​មន្ត្រី​ និងសកម្ម​ជន​បក្ស​ប្រឆាំង ​ដែល​ជាប់​ឃុំ​ស្រែក​សុំ​អន្តរាគមន៍​ពី​ស្ថានទូតអាមេរិក
---
ក្រុមស្ត្រីថ្ងៃសុក្រ ដែលជាប្រពន្ធ និងកូនរបស់សកម្មជនគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនប្រមូលផ្តុំគ្នាស្នើសហរដ្ឋអាមេរិកឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ដោះលែងសមាជិកគ្រួសារ និងសកម្មជន​ផ្សេងទៀត ​ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារក្រោមហេតុផលនយោបាយ។
#RFAKhmer #Cambodia #US #HunManet #PatrickMurphy #Politics #CNRP #CandlelightParty #CLP #Democracy #HumanRights #FridayWomen #FridayWives

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣៖

១.រដ្ឋាភិបាលរំពឹងថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងជួយពង្រឹងនិងលើកកម្ពស់វិស័យយុត្តិធម៌
២.ក្រុមស្ត្រីថ្ងៃសុក្រស្នើសហរដ្ឋអាមេរិកឲ្យជួយអន្តរាគមន៍ទៅលោក ហ៊ុន ម៉ាណែត ឲ្យដោះលែងសមាជិកគ្រួសារពួកគេ
៣.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអំពាវនាវឲ្យបញ្ចប់និទណ្ឌភាពលើ ឧក្រិដ្ឋកម្មប្រឆាំងអ្នកសារពត៌មាន
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកថាតើមានមូលហេតុអ្វីបានជាពលរដ្ឋមួយចំនួនហាក់មិនសូវគិតអំពីរឿង ដែលខ្លួនកំពុងតែរងគ្រោះនៅក្នុងសង្គម បែរជានាំគ្នាគិតជឿលើរឿងអរូបីទៅវិញ?
...រួមនឹងព័ត៌មាន សំខាន់ៗមួយចំនួនទៀត៖

#វិទ្យុអាស៊ីសេរី #កម្ពុជា #អាមេរិក #ហ៊ុនម៉ាណែត #ប៉ាទ្រីកម័រហ្វី #នយោបាយ #គណបក្សសង្គ្រោះជាតិ #គណបក្សភ្លើងទៀន #ប្រជាធិបតេយ្យ #សិទ្ធិមនុស្ស #ស្ត្រីថ្ងៃសុក្រ #តុលាការ #មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា #សេរីភាពសារព័ត៌មាន #អ្នកសារព័ត៌មាន
#RFAKhmer #Cambodia #US #HunManet #PatrickMurphy #Politics #CNRP #CandlelightParty #CLP #Democracy #HumanRights #FridayWomen #FridayWives #Court #CCHRCambodia #PressFreedom #Journalists
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/LAwxOvWEqI4
ព័ត៌មានវិទ្យុអាស៊ី សេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣៖

១.ជនសង្ស័យបើករថយន្តបុកកីឡាករម្នាក់ស្លាប់ចូលសារភាពកំហុស
២.សង្គមស៊ីវិលថាករណីខ្សែភ្លើងដាច់ឆក់ស្ត្រីម្នាក់ស្លាប់ជាការធ្វេសប្រហែសរបស់អាជ្ញាធរ
៣.សមត្ថកិច្ចសហការនឹងប្រទេសចំនួនបីដើម្បីតាមចាប់ជនសង្ស័យ៨នាក់ ពាក់ព័ន្ធរឿងរំដោះអ្នកទោសនៅសៀមរាប
៤.សមាគមសម្លៀកបំពាក់និងស្បែកជើងអាមេរិកស្នើឱ្យកម្ពុជាស៊ើបអង្កេត ការប្រើប្រាស់ ពលកម្មកុមារនៅសិប្បកម្មឡឥដ្ឋ
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #US #HunManet #SeangKimHong #CarAccident #Prisoners #CambodianLaborForce
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/HOkyyi--YBM
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤៖

១. សង្គមស៊ីវិលរំពឹងថា ឯកអគ្គរដ្ឋទូតអាមេរិកថ្មីនឹងបន្តចូលរួមលើកស្ទួយប្រជាធិបតេយ្យ
២.តុលាការរឹបអូសទ្រព្យសម្បត្តិរោងចក្រ Y&W ក្រោយបិទទ្វារមិនបើកប្រាក់ខែឲ្យកម្មករ
៣.ជនរងគ្រោះស្នើឱ្យតុលាការបង្ខំឧកញ៉ា ឡេង ចាន់ណា ឲ្យផ្ដល់សំណងដល់ពួកគាត់តាមផ្លូវច្បាប់
៤.ក្នុងរាត្រីនេះ យើងនឹងសម្ភាសលោក សម រង្ស៊ី ពីប្រតិកម្មរបស់លោកជុំវិញការស្ទង់មតិមួយដែលរកឃើញថា យុវជនខ្មែរ ៨២% មិនចាប់អារម្មណ៍ទាល់តែសោះពីរឿងនយោបាយ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #US #HunSen #HunManet #HengSour #SamRainsy #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner #MinistryofLabour #CourtKH #Factory #YWFactory #WorkersKH #UnionKH #LaborRightsKH #LaborDispute #HumanRights #LengChanna #Oknha #BrilliantCity #BoreyBrilliantCity #Investmen #Economy #Debt #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/_0GAmN8yXRI
#កម្រងរូបភាព៖ ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក
---
ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០២៤ បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អង្គារ ទី​០៥ ខែ​វិច្ឆិកា​នេះ ដោយ​ពលរដ្ឋ​អាមេរិកាំង​នៅ​ទូទាំង​ប្រទេស បាន​នាំ​គ្នា​ចេញ​ទៅ​បោះឆ្នោត ដែល​មាន​បេក្ខជន​ប្រធានាធិបតី គឺ​អ្នកស្រី កាម៉ាឡា ហារីស (Kamala Harris) មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក ដូណាល់ ត្រាំ (Donald Trump) មក​ពី​គណបក្ស​សាធារណរដ្ឋ។ អ្នកស្រី កាម៉ាឡា ហារីស នឹង​ក្លាយ​ជា​ប្រធានាធិបតី​ស្រ្ដី​ដំបូង​គេ ក្នុង​ប្រវត្តិសាស្រ្ដ​សហរដ្ឋ​អាមេរិក​រយៈពេល​២៤៨​ឆ្នាំ និង​ក្លាយ​ជា​ស្រ្ដី​ស្បែក​ខ្មៅ និង​ជា​មនុស្ស​មាន​ដើម​កំណើត​ពី​តំបន់​អាស៊ី​ខាង​ត្បូង​ដំបូង​គេ ដែល​អាច​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ប្រសិន​បើ​អ្នកស្រី​ឈ្នះ​ការ​បោះឆ្នោត​នេះ។ ចំណែក​លោក ដូណាល់ ត្រាំ វិញ លោក​ក៏​នឹង​ក្លាយ​ជា​បុគ្គល​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្រ្ដ​អាមេរិក​ដែរ ដែល​កំពុង​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ប្រសិន​បើ​លោក​ជាប់​ឆ្នោត​លើក​នេះ៕
---
#RFAKhmer #Cambodia #US #USElection #2024PresidentialElection #KamalaHarris #DonaldTrump