វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្បួន​ហែ​ធម្ម​យាត្រា លើក​កម្ពស់​សីលធម៌​សង្គម​ រៀប​ចំ​ឡើង​ដោយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ឈាន​ដល់​ថ្ងៃ​ទី២​ហើយ។ អ្នក​ចូល​រួម​ នៅ​តែ​តាំង​ចិត្ត​មោះមុត​ធ្វើ​ដំណើរ​ថ្មើរជើង​រាប់​គីឡូ​ម៉ែត្រ និង​ស្រែក​អំពាវនាវ​ឲ្យ​ដឹក​នាំ​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​សង្គម។
អាន​ព័ត៌មាន​លម្អិត៖ https://kh.rfa.org/s0oOaQ
#RFAKhmer #Cambodia #PhnomPenh #Pursat #RongChhun #OukChhayavy #HengChoeun
ក្បួន​ធម្មយាត្រា​ដឹកនាំ​ដោយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម​ នៅ​ថ្ងៃ​ទី៣​នេះ បាន​ធ្វើ​ដំណើរ​ជិត​ដល់​ក្រុង​កំពង់ឆ្នាំង​ហើយ គិត​ត្រឹម​រសៀល​ថ្ងៃទី៣ កុម្ភៈ។ បើ​ទោះ​បី​ជា ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​នៅ​តែ​បន្ត​តាម​ឃ្លាំ​មើល និង​លួច​ថត​រូប​អ្នក​ចូល​រួម​ធម្មយាត្រា​យ៉ាង​ណា​ក្ដី​ ប្រជា​ពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ នៅ​តែ​គាំទ្រ​ដល់​ក្រុម​ធម្មយាត្រា តាមរយៈ​ការ​ឧបត្ថម្ភ​ជា​ទឹក គ្រឿង​ឧបភោគ​បរិភោគ​ និង​ចូល​រួម​ដំណើរ​ធម្មយាត្រា​នេះ​ផង​ដែរ។
អាន​ពិស្ដារ៖ https://kh.rfa.org/sNYqMl
#RFAKhmer #Cambodia #PhnomPenh #Pursat #RongChhun #OukChhayavy #SophornMey #PichSovann
ប្រជាពលរដ្ឋ​ជាង​៤០នាក់ បន្ត​ចូលរួម​ដង្ហែ​ធម្មយាត្រា លើក​កម្ពស់​សីលធម៌​សង្គម​ដែល​រៀប​ចំ​ឡើង​ដោយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ដង្ហែ​ធម្មយាត្រា សំណូមពរ​ដល់​អ្នក​នយោបាយ ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា និង​សម្ដី​អសីលធម៌​ទៅ​វិញ​ទៅ​មក ដើម្បី​លើក​កម្ពស់​តម្លៃ​របស់​ខ្លួន និង​យុត្តិធម៌​នៅ​ក្នុង​សង្គម​ផង...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #PhnomPenh #Pursat #RongChhun #OukChhayavy #SophornMey #PichSovann
មាតិកាព័ត៌មាន​សំខាន់ៗ​ដែលត្រូវផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១ គណបក្ស​ភ្លើង​ទៀន​បង្ហាញ​ពី​ការ​ផ្សះផ្សា​នយោបាយ​ដោយ​ការ​ចូល​រួម​រំលែក​ទុក្ខ​ប្អូន​ថ្លៃ​លោក​ ហ៊ុន សែន
២ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​យុវជន​កម្ពុជា​ជា​ច្រើន​នាក់​លាលែង​ពី​តួនាទី​គណបក្ស​ដោយ​សារ​រឿង​អាស្រូវ​ពុក​រលួយ
៣ អាជ្ញាធរ​ខេត្ត​ពោធិ៍​សាត់ រម្លឹក​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ កំណត់​អ្នក​ចូល​រួម​ដង្ហែ​ធម្មយាត្រា​មិន​លើស​ពី​៥០​នាក់
៤ ក្រុម​យុវជន​និង​ព្រះសង្ឃ​រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​ជា​ច្រើន​នៅ​តំបន់​អារ៉ែង
រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #Politics #RFANews #CPP #CLP #HunSen #Pursat
អាជ្ញាធរ​នៅ​ក្នុង​ខេត្តពោធិ៍សាត់ រម្លឹក​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ជា​ថ្មី​ម្ដង​ទៀត អំពី​សេចក្ដី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ដាក់​កំហិត​ឱ្យ​អ្នក​ចូលរួម​ធម្មយាត្រា​មាន​ចំនួន​ត្រឹម​តែ៥០នាក់​តែ​ប៉ុណ្ណោះ។ ទោះ​ជា​មាន​ការ​គាប​សង្កត់​យ៉ាងណា​ក្ដី អ្នក​ចូលរួម​ធម្មយាត្រា​នៅ​តែ​មាន​ស្មារតី​រឹងមាំ ដោយ​ថែម​ទាំង​បន្លឺ​សំឡេង​យ៉ាង​កង​រំពង​ទៀត​ផង...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #PhnomPenh #Pursat #RongChhun #OukChhayavy
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០២៤៖

១. គណបក្សប្រជាជនកម្ពុជា បន្តប្រើនិស្សិតមួយចំនួននៅក្រៅប្រទេសធ្វើជាឧបករណ៍នយោបាយ
២. សង្គមស៊ីវិលថា ការកំណត់អាណត្តិមន្ត្រីនៅតាមច្រកទ្វារព្រំដែន មិនអាចលុបបំបាត់អំពើពុករលួយបានឡើយ
៣. អ្នកជំនាញកសិកម្មថា ការប្រកាសរបស់រដ្ឋបាលខេត្តពោធិ៍សាត់ឱ្យពលរដ្ឋផ្អាកធ្វើស្រូវ បង្ហាញពីភាពបរាជ័យនយោបាយទឹក
៤. ព្រះសង្ឃខ្មែរ ជួយជនភៀសខ្លួននៅប្រទេសថៃដើម្បីចូលរួមស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ
... រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Pursat #KompongThom #Thailand #France #India #HunManet #HunSen #SayChhum #Corruption #Agriculture #Kuoy #Cyberscams
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/yfPC6zCtdCU
This media is not supported in your browser
VIEW IN TELEGRAM
មនុស្ស​ជាង​៤០​នាក់​របួសក្នុង​ករណី​រថភ្លើង​បុក​រថយន្ត​ក្រុង​នៅ​ខេត្ត​ពោធិ៍សាត់
---
គ្រោះថ្នាក់​រថភ្លើង​បុក​ឡាន​ក្រុង​ទេសចរណ៍ នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាល​ពី​វេលា​ម៉ោង​១១ ថ្ងៃ​ត្រង់ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា បង្ក​ឱ្យ​មនុស្ស​ជាង​៤០​នាក់ រង​របួស​ធ្ងន់​ស្រាល បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។ អាជ្ញាធរ​សន្និដ្ឋាន​ដំបូង​ថា គ្រោះថ្នាក់​នេះ​បណ្ដាល​មក​ពី​ការ​ធ្វេសប្រហែស​របស់​អ្នក​បើកបរ​រថយន្ត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ
---
#RFAKhmer #Cambodia #Krakor #Pursat #TrainBusClash #SeriouslyInjured #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
ទំនប់វារីអគ្គិសនីរបស់ឧកញ៉ា លី យ៉ុងផាត់ ខេត្តកោះកុង-ពោធិ៍សាត់ ​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំសំកុស
---
អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើ​ការ​លើ​វិស័យ​ធនធាន​ធម្មជាតិ បារម្ភ​អំពី​គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹង​មេ​ទឹង របស់​ឧកញ៉ា លី យ៉ុងផាត់ នៅ​ខេត្ត​កោះកុង និង​ពោធិ៍សាត់ ថា​កំពុង​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំសំកុស និង​ប៉ះពាល់​ដល់​សង្គម​ថែម​ទៀត។ កាល​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី ក្រុមហ៊ុន ស្ទឹងមេទឹក ហាយដ្រូផាវ័រ (Steung Meteuk Hydropower Co.,Ltd, ) ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី និង​មាន​ការ​កាប់​ឈើ​ចេញ​ពី​តំបន់​ការពារ​ភ្នំសំកុស​ខេត្ត​ពោធិ៍សាត់។
👉 អានលើគេហទំព័រ៖ https://www.rfa.org/khmer/news/environment/the-hydro-dam-project-of-tycoon-ly-yong-phat-in-koh-kong-pursat-provinces-that-affect-forest-in-phnom-samkos-wildlife-sanctuary-07152024055737.html
---
#RFAKhmer #Cambodia #Environment #HunManet #HunSen #EangSophalleth #LyYongPhat #StungMeteukHydropower #PhnomSamkosWildlifeSanctuary #KohKong #Pursat #MithonaPhouthorng #KhoyRida #Hydropower #Dam
Media is too big
VIEW IN TELEGRAM
គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹង​មេទឹក​របស់​ លី យ៉ុងផាត់ បង្ក​ក្តី​បារម្ភ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ
---
អ្នក​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ និង​មន្ត្រី​សង្គម​ស៊ីវិល បារម្ភ​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹង​មេទឹក​របស់​ឧកញ៉ា លី យ៉ុងផាត់ នៅ​ខេត្ត​កោះកុង និង​ពោធិ៍សាត់ ថា​កំពុង​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស និង​ប៉ះពាល់​បរិស្ថាន​ថែម​ទៀត។ ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​ក្រុមហ៊ុន ស្ទឹងមេទឹក ហាយដ្រូ​ផៅវ័រ (Stung Meteuk Hydropower Co.) ចាប់ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី និង​កាប់​ឈើ​ចេញ​ពី​តំបន់​ការពារ​ភ្នំ​សំកុស ខេត្ត​ពោធិ៍សាត់។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Environment #HunManet #HunSen #EangSophalleth #LyYongPhat #StungMeteukHydropower #PhnomSamkosWildlifeSanctuary #KohKong #Pursat #MithonaPhouthorng #KhoyRida #Hydropower #Dam
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រូបភាព​ពី​ដ្រូន បង្ហាញ​ពី​ការ​កាប់​ឈើ​នៅ​តំបន់​គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹង​មេទឹក​របស់​ លី យ៉ុងផាត់
---
រូបភាព​ថត​បាន​ពី​ដ្រូន (Drone) កាល​ពី​ថ្ងៃទី១០ ខែ​កក្កដា បង្ហាញ​ឱ្យ​ឃើញ​ពី​សកម្មភាព​​សម្អាត និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​អនុវត្ត​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​មេទឹក​របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ខេត្ត​កោះកុង និង​ខេត្ត​ពោធិ៍សាត់។ អ្នក​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ និង​មន្ត្រី​សង្គម​ស៊ីវិល បារម្ភ​ខ្លាច​គម្រោង​នេះ​បង្ក​ឱ្យ​មាន​ការ​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស និង​ប៉ះពាល់​បរិស្ថាន​ថែម​ទៀត៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/80r8M
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Environment #HunManet #HunSen #MoE #EangSophalleth #MME #KeoRottanak #LyYongPhat #StungMeteukHydropower #PhnomSamkosWildlifeSanctuary #KohKong #Pursat #MithonaPhouthorng #KhoyRida #Hydropower #Dam #Reels #Short
---
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរស់នៅក្បែរតំបន់អន្ទង់អាំងស្នើរដ្ឋាភិបាលឈប់បង្ខំពួកគាត់ឱ្យរុះរើផ្ទះទៅកន្លែងផ្សេង
---
ពលរដ្ឋ​នៅ​ភូមិ​ដី​ក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ចំនួន​៣១​គ្រួសារ ដែល​រស់​នៅ​ក្បែរ​តំបន់​អន្ទង់​អាំង ឬជើងភ្នំ១៥០០ ស្នើសុំ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី ខណៈ​ពួកគាត់​លើកឡើង​ថា នឹង​មិន​ព្រម​រុះរើ​លំនៅឋាន​ចេញ​ទៅ​ទីតាំង​ផ្សេង​ឡើយ ទោះ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ព្រមាន​ចុះ​រុះរើ​ហើយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ក្ដី​។ ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​អះអាង​ថា ពួកគាត់​បាន​កាន់កាប់​ដី​ដោយ​ស្របច្បាប់ និង​មិន​បាន​រំលោភ​បំពាន​យក​ដី​ព្រៃ​ឡើយ​។ ការ​តវ៉ា​របស់​ពលរដ្ឋ​ទាំង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​នាយក​រដ្ឋមន្រ្តី​លោក ហ៊ុន ម៉ាណែត ប្រកាស​ឱ្យ​អាជ្ញាធរ​រៀបចំ​តំបន់​អន្ទង់​អាំង ទៅ​ជា​តំបន់​បៃតង​សម្រាប់​ការពារ​បម្រើ​វិស័យ​ទេសចរណ៍​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Pursat #KhoyRida #Phnom1500 #Eviction
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ម្ចាស់​ផ្ទះ​លំហែ​ភ្នំ​១៥០០​ស្នើ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី ព្រោះ​ខ្លួន​បាន​ទិញ​ពី​មេ​ទាហាន
---
ពលរដ្ឋ​នៅ​ភូមិ​ដី​ក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ចំនួន​៣១​គ្រួសារ ដែល​រស់​នៅ​ក្បែរ​តំបន់​អន្ទង់​អាំង ឬជើងភ្នំ១៥០០ ស្នើសុំ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី ខណៈ​ពួកគាត់​លើកឡើង​ថា នឹង​មិន​ព្រម​រុះរើ​លំនៅឋាន​ចេញ​ទៅ​ទីតាំង​ផ្សេង​ឡើយ ទោះ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ព្រមាន​ចុះ​រុះរើ​ហើយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ក្ដី​។ ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​អះអាង​ថា ពួកគាត់​បាន​កាន់កាប់​ដី​ដោយ​ស្របច្បាប់ និង​មិន​បាន​រំលោភ​បំពាន​យក​ដី​ព្រៃ​ឡើយ​។ ការ​តវ៉ា​របស់​ពលរដ្ឋ​ទាំង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​នាយក​រដ្ឋមន្រ្តី​លោក ហ៊ុន ម៉ាណែត ប្រកាស​ឱ្យ​អាជ្ញាធរ​រៀបចំ​តំបន់​អន្ទង់​អាំង ទៅ​ជា​តំបន់ការពារ​បៃតង​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Pursat #KhoyRida #Phnom1500 #Eviction #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
រដ្ឋសភាបដិសេធមិនទទួលញត្តិពីក្រុមពលរដ្ឋរងគ្រោះពីជម្លោះដីធ្លីនៅក្បែរតំបន់អន្ទង់អាំង
---
រដ្ឋសភា​ កាលពី​ថ្ងៃទី២២ ខែតុលា បដិសេធ​មិន​ទទួល​ញត្តិ​ពី​ក្រុម​ពលរដ្ឋ​រងគ្រោះ​ពី​ជម្លោះ​ដីធ្លី​នៅ​ក្បែរ​តំបន់​អន្ទង់​អាំង ដោយ​លើកហេតុ​ផល​ថា ខ្វះ​ឯកសារ​ពាក់ព័ន្ធ បើ​ទោះ​បី​ជា​ពួកគាត់ ខំ​ធ្វើ​ដំណើរ​ពី​ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ ដើម្បី​ឡើង​មក​សុំ​កិច្ច​អន្តរាគមន៍​យ៉ាង​ណា​ក្ដី​។ ពួកគាត់​មាន​បំណង​សុំ​ឱ្យ​រដ្ឋសភា​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋបាល​ខេត្ត និង​តុលាការ​ខេត្ត​ពោធិ៍សាត់ បញ្ឈប់​ការ​គំរាម​ដេញ​ពួក​គាត់​ចេញ​ពី​ដី​ធ្លី និង​ផ្ទះ​សម្បែង និង​ចោទ​ប្រកាន់​ពួក​គាត់​ថា​រំលោភ​ដី​រដ្ឋ។ ពលរដ្ឋ​ទាំង​នេះ​បញ្ជាក់​ថា ពួកគាត់​ជា​ពលរដ្ឋ​២៤​គ្រួសារ រស់​នៅ​ត្រង់​ចំណុច​បញ្ចប់​នៃ​ផ្លូវ​អន្ទង់​អាំង មិន​មែន​ស្ថិត​ក្នុង​តំបន់​អន្ទង់​អាំង​ឡើយ ហើយ​សុទ្ធ​តែ​មាន​លិខិត​បញ្ជាក់​ការ​កាន់កាប់​ដីធ្លី​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​ពួកគាត់​បាន​សាងសង់​ផ្ទះ​នៅ និង​រមណីយដ្ឋាន​បម្រើ​ដល់​ភ្ញៀវ​អ្នក​ទេសចរ​អស់​រាប់​ឆ្នាំ​មក​ហើយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #Pursat #KhoyRida #Phnom1500 #ForcedEvictions