វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នក​វេជ្ជសាស្ត្រ​ ​​ព្រួយ​បារម្ភ​​ពី​ស្ថានភាព​អ្នក​​​ជំងឺ​កូវីដ​១៩ (Covid-19) វិវត្តន៍​កាន់​តែ​ធ្ងន់ធ្ងរ ​ក្រោយ​​​ពី​អ្នក​ជំងឺ​ មាន​រោគ​ប្រចាំ​កាយ​ស្លាប់​ជា​បន្ត​បន្ទាប់ស្រប​ពេល មន្ត្រី​ក្រសួង​សុខាភិបាល ថា អ្នក​ជំងឺ​​កូវីដ​១៩ ចំនួន​ ៣នាក់​ទៀត កំពុង​​ស្ថិត​ក្នុង​សភាព​​ធ្ងន់ធ្ងរ​។ អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​អាជ្ញាធរ និង​ពលរដ្ឋ បង្កើន​វិធានការ​​ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #Covid19 #Die #5case
BREAKING NEWS:
អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ ទៀតបានស្លាប់បាត់បង់ជីវិត នៅថ្ងៃព្រហស្បត្តិ៍នេះ។

យោតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល អ្នក ស្លាប់ ទី១ គឺជាបុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ នៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែមីនា និងអ្នកស្លាប់ទី២ គឺជាជនជាតិចិន អាយុ ៤៣ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយនៅស្រុកកោះធំ ខេត្តកណ្តាល។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសទាំង​ពីរ​នាក់​​ខាងលើបានស្លាប់ដោយសារជំងឺកូវីដ១៩ វាយ​លុក​លឿន ធ្វើឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ។ តាមតួលេខផ្លូវការរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៥ ខែមីនា នេះ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅកម្ពុជាកើន ឡើងដល់ ៧នាក់ ហើយ។ នៅថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមីនានេះ ក្រសួង​សុខាភិបាល​ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៥នាក់ ថ្មីទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ...

Join RFA Khmer

#RFAKhmer #Health #Covid19 #Die #7case