វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.42K videos
80 files
7.33K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ខុទ្ទកាល័យនាយករដ្ឋមន្ត្រី បដិសេធទទួលញត្តិរបស់កូដករណាហ្គាវើលដ៍ស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងារ
---
តំណាងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា បានបដិសេធមិនទទួលយកញត្តិស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងាររបស់ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ក្រោយពីអនុញ្ញាតឲ្យតំណាងសហជីពចំនួន៣នាក់ ជួប និងជជែកអំពីគោលបំណងនៃការដាក់ញត្តិ ។ ប៉ុន្តែ តំណាងខុទ្ទកាល័យនោះ បដិសេធមិនទទួលញត្តិរបស់ក្រុមកូដករនោះទេ ក្រោមហេតុផលថា ញត្តិនោះខ្វះឯកសារយោង និងឈ្មោះអ្នកស្នើសុំកិច្ចអន្តរាគមន៍។ មន្ត្រីអង្គការសង្គមស៊ីវិល ទទូចឱ្យរដ្ឋាភិបាលបញ្ឈប់ការលាបពណ៌ក្រុមកូដករ និងដោះស្រាយបញ្ចប់វិវាទការងារនេះដោយសន្តិវិធី។
#RFAKhmer #Cambodia #HunManet #ChhimSithar #HumanRights #NagaWorld #Strikers #LaborDispute #Petition #PrimeMinister_sOfficeKH

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបដិសេធ មិនទទួលញត្តិរបស់កូដករណាហ្គាវើលដ៍ ដែលស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងាររ៉ាំរ៉ៃ
២. សកម្មជនបក្សប្រឆាំងដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា បន្តដើរអូសទាញអ្នកផ្សេងទៀតឱ្យចុះចូលជាមួយបក្សកាន់អំណាច
៣. ព្រះសង្ឃ សយ សាត ដែលឈឺឆ្អាលបញ្ហាសង្គម កំពុងគេចព្រះកាយពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរ
៤. អាជ្ញាធរវៀតណាមនាំក្រុមជើងកាងទៅជេរប្រមាថ និងវាយព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម នៅខេត្តលង់ហោរ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
#RFAKhmer #Cambodia #HunManet #SoySat #ChhimSithar #HumanRights #NagaWorld #Strikers #LaborDispute #Petition #PrimeMinister_sOfficeKH #OppositionParties #CPP #RulingParty #KhmerKrom #KampucheaKrom #Vietnam #IndigenousRights
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/YaGRzOA6GIc
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. កសិករធ្លាក់ខ្លួនជំពាក់បំណុលធនាគារវ័ណ្ឌក បន្ទាប់ពីគ្រោះទឹកជំនន់
២. សហជីព ទាមទារឲ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ បន្ទាប់ពីឃុំខ្លួន១ឆ្នាំ
៣. សង្គមស៊ីវិល ស្នើតុលាការឱ្យដោះលែង កញ្ញាសេង ធារី ឱកាសបុណ្យអុំទូក
៤.ម្ដាយលោក កង សារ៉ន វ័យ១០២ឆ្នាំសោកសង្រេងក្រោយអាជ្ញាធរចាប់កូនដាក់គុក
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #SengTheary #ChhimSithar #HunManetFirst100Days #KorngSarorn #ArbitraryArrests #PoliticalPrisoners #Debt #Economic #NagaWorld #LaborDispute
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/YWI7s_DhIeg
Media is too big
VIEW IN TELEGRAM
សមាជិកសហជីពណាហ្គាវើលដ៍៤នាក់ ដែលត្រូវបានក្រុមហ៊ុនបង្ខំឲ្យលាឈប់ពីកន្លែងការងារ នៅមិនទាន់បានចូលធ្វើការវិញនោះទេ
---
សមាជិកសហជីពក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ទាំង៤នាក់ ដែលមិនព្រមចុះហត្ថលេខាលើលិខិតបញ្ចប់កិច្ចសន្យាការងាររួមមាន កញ្ញា ជឹម រដ្ឋា កញ្ញា ទួន យូរី កញ្ញា ប៉ុន ស្រីចិន្តា និងកញ្ញា សៀក កញ្ញា បាននាំគ្នាទៅចុះវត្តមាននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ (Naga Academy) នៅព្រឹកថ្ងៃទី៥ធ្នូ ដើម្បីធ្វើការ ប៉ុន្តែ ភាគីក្រុមហ៊ុនបានបិទទ្វារមិនទទួលអ្នកទាំង៤នោះទេ។ បន្ទាប់មកពួកគាត់ បាននាំគ្នាទៅសាកសួរនៅផ្នែកគ្រប់គ្រងធនធានមនុស្ស របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ក៏គ្មានបុគ្គលិកណាម្នាក់ចេញមកបកស្រាយនោះដែរ។
#RFAKhmer #Cambodia #HunManet #Nagaworld #TanSri #ChenLipKeong #Workers #Strikers #UnionKH #LaborRightsKH #NagaWorld #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ជីវិតរបស់កម្មការិនីរោងចក្រកាត់ដេរ ជួបការលំបាកក្រោយបាត់បង់​ការងារ
---
អតីតកម្មការិនីរោងចក្រ សិន តៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) ដែល​ថៅកែរោងចក្របញ្ឈប់ពីការងារ កាលពី​​ខែមីនា ​អះអាង​ថា រោងចក្រ​បណ្តេញ​លោកស្រីចេញពីការងារ ដោយសារតែ​លោកស្រី​ចូលរួម​កិច្ច​ការងារ​សហជីព​។​ ​លោកស្រីថា ថៅកែគុំគួននិងសងសឹកលោកស្រី ដោយសារ​តែ​ការ​ចូល​រួម​តវ៉ា​ប្រឆាំងនឹងថៅកែ​រោងចក្រដែលបន្ត​ព្យួរ​ការងារ​កម្មករ​អស់​រយៈ ពេល៣ខែ កាលពីឆ្នាំ២០២២។ លោកស្រីថា ចាប់តាំងពីរោងចក្រ​បណ្តេញចេញ​ពី​ការងារមក លោកស្រី​ជួបការ​លំបាកផ្នែកជីវភាពជាខ្លាំង។ ​សូម​ទស្សនា វីដេអូ​នៃការ​តស៊ូរបស់លោកស្រី ដូចតទៅ៖
#RFAKhmer #Cambodia #HunManet #HengSour #MinistryofLabour #Factory #ZhenTai #WorkersKH #UnionKH #LaborRightsKH #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អង្គការសហជីព១២ស្ថាប័នដាក់លិខិតទៅក្រសួងការងារ ដើម្បីបង្ហាញពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិការងារ
---
តំណាងអង្គការ សមាគម និងសហជីព ដែលធ្វើការទៅលើសិទ្ធិការងារ និងសិទ្ធិមនុស្សប្រមាណ៥០នាក់ មកពីស្ថាប័នចំនួន១២ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ បានដាក់លិខិតទៅក្រសួងការងារ ដើម្បីស្នើសុំជួបរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ឱ្យពិនិត្យឡើងវិញចំណុចមួយចំនួន ដែលរឹតត្បិតទៅដល់សេរីភាពសហជីព ការរំលោភសិទ្ធិការងារ និងការគំរាមកំហែងលើថ្នាក់ដឹកនាំសហជីព។
#RFAKhmer #Cambodia #HunManet #HengSour #MinistryofLabour #Factory #WorkersKH #UnionKH #LaborRightsKH #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍ថា កូដកម្មកន្លងមកនេះ គឺដើម្បីសិទ្ធិការងារ និងមិនមានពាក់ព័ន្ធសកម្មភាពប្រឆាំងរដ្ឋាភិបាលឡើយ
---
ក្រុមកូដករសហជីពណាហ្គាវើលដ៍ (NagaWorld) អិល.អរ.អេស.យូ (LRSU) ប្រមាណ៣០នាក់ កាលពីថ្ងៃទី២២ ខែកុម្ភៈ បន្តការធ្វើកូដកម្មនៅខាងមុខអគារកាស៊ីណូណាហ្គាវើលដ៍ ដើម្បីទាមទារឱ្យថៅកែកាស៊ីណូ និងភាគីពាក់ព័ន្ធផ្ដល់ដំណោះស្រាយការងារ។ ក្រុមកូដករណាហ្គាវើលដ៍ផ្ដើមធ្វើកូដកម្ម ដោយការលើកបដា វាយស្គរ ផ្លុំត្រែ និងស្រែកទាមទារឱ្យថៅកែកាស៊ីណូណាហ្គាវើលដ៍ និងក្រសួងការងារផ្ដល់ដំណោះស្រាយការងារ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #ChhimSithar #HumanRights #NagaWorld #WorkersKH #Strikers #LaborDispute
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍ ប្រមូលផ្ដុំគ្នាដាក់លិខិតទៅក្រសួងការងារទាមទារដំណោះស្រាយវិវាទការងារ
---
ក្រុមកូដករណាហ្គាវើលដ៍ នៅព្រឹកថ្ងៃទី៦ មីនា បានប្រមូលផ្ដុំគ្នាដាក់លិខិតទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទាមទារឲ្យដោះស្រាយវិវាទការងារ ប្រកបដោយយុត្តិធម៌ និងតម្លាភាព។ មន្ត្រីសហជីពលើកឡើងថា ដើម្បីដោះស្រាយបញ្ហាវិវាទការងាររ៉ាំរ៉ៃនេះ ក្រសួងការងារ គួរតែដោះស្រាយតាមសំណើរបស់កម្មករ និងជំរុញដល់ថៅកែណាហ្គាវើលដ៍ (Nagaworld) ឲ្យគោរពសិទ្ធិកម្មករ ព្រមទាំងដោះលែងប្រធានសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឲ្យមានសេរីភាពឡើងវិញ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/nagaworld-workers-and-union-petition-to-mol-03062024025851.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HengSour #ChhimSithar #HumanRights #NagaWorld #Strikers #LaborDispute #Petition #MinistryofLabour
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤៖

១.អាជ្ញាធរខេត្ត ព្រះវិហារ ប្រើប្រាស់អាវុធនិងចាប់ខ្លួនពលរដ្ឋប្រមាណ២០នាក់ ក្នុងការបង្ក្រាបជម្លោះដីធ្លី
២.ពលរដ្ឋមានវិវាទដីធ្លីនៅបឹងតាមោកដើរចេញពីអង្គប្រជុំក្រោយអាជ្ញាធរខណ្ឌព្រែកព្នៅគំរាមឱ្យរុះរើផ្ទះ
៣.កូដករ ណាហ្គាវើលដ៍ (NagaWorld) តវ៉ាដាក់លិខិតទៅក្រសួងការងារទាមទាររកដំណោះស្រាយវិវាទការងារជាថ្មីម្ដងទៀត
៤.កម្មករខ្មែរធ្វើឲ្យក្រុមហ៊ុនវៀតណាមនៅខេត្តរតនគិរីរាប់ពាន់នាក់ធ្វើការដោយខ្វះប្រព័ន្ធការពារសុវត្ថិភាព
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #Vietnam #HunManet #HengSour #ChhimSithar #PreahVihear #SeilaDamex #LandDispute #Shoot #SmokeGrenades #HumanRights #NagaWorld #Strikers #LaborDispute #Petition #MinistryofLabour #BoeungTamok #TamokLake #Development #CorruptionKH #Court #BoeungTamokForcedEvictions #Ratanakiri
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/4H44ynQaTJo
Media is too big
VIEW IN TELEGRAM
តុលាការរឹបអូសទ្រព្យសម្បត្តិរោងចក្រ Y&W បណ្ដោះអាសន្ន
---
តុលាការក្រុងភ្នំពេញសម្រេចរឹបអូសជាបណ្ដោះអាសន្ននូវទ្រព្យសម្បត្តិ សម្ភារៈ និងភាគហ៊ុនរបស់រោងចក្រកាត់ដេរ វ៉ាយ អ៊ែន ដាប់បែលយូ (Y & W Garment Co., Ltd)។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/economy/about-500-y-and-w-workers-block-road-to-demand-labor-dispute-resolution-03122024114807.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HengSour #MinistryofLabour #CourtKH #Factory #YWFactory #WorkersKH #UnionKH #LaborRightsKH #LaborDispute #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤៖

១. សង្គមស៊ីវិលរំពឹងថា ឯកអគ្គរដ្ឋទូតអាមេរិកថ្មីនឹងបន្តចូលរួមលើកស្ទួយប្រជាធិបតេយ្យ
២.តុលាការរឹបអូសទ្រព្យសម្បត្តិរោងចក្រ Y&W ក្រោយបិទទ្វារមិនបើកប្រាក់ខែឲ្យកម្មករ
៣.ជនរងគ្រោះស្នើឱ្យតុលាការបង្ខំឧកញ៉ា ឡេង ចាន់ណា ឲ្យផ្ដល់សំណងដល់ពួកគាត់តាមផ្លូវច្បាប់
៤.ក្នុងរាត្រីនេះ យើងនឹងសម្ភាសលោក សម រង្ស៊ី ពីប្រតិកម្មរបស់លោកជុំវិញការស្ទង់មតិមួយដែលរកឃើញថា យុវជនខ្មែរ ៨២% មិនចាប់អារម្មណ៍ទាល់តែសោះពីរឿងនយោបាយ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #US #HunSen #HunManet #HengSour #SamRainsy #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner #MinistryofLabour #CourtKH #Factory #YWFactory #WorkersKH #UnionKH #LaborRightsKH #LaborDispute #HumanRights #LengChanna #Oknha #BrilliantCity #BoreyBrilliantCity #Investmen #Economy #Debt #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/_0GAmN8yXRI
Media is too big
VIEW IN TELEGRAM
កម្មកររោងចក្រ Y & W ត្អូញត្អែរពីជីវភាពលំបាក ក្រោយថៅកែរត់ចោលមិនបើកប្រាក់ខែ
---
កម្មកររោងចក្រកាត់ដេរវ៉ាយអ៊ែនដាប់បែលយូ (Y & W Garment) ជិត ១០០ នាក់ នៅព្រឹកថ្ងៃទី១៤ ខែមីនា បានប្រមូលផ្តុំគ្នានៅពីមុខរោងចក្រ ដើម្បីទាមឱ្យ អាជ្ញាធរពាក់ព័ន្ធរកដំណោះស្រាយទាក់ទងនឹងការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងទៀតដល់ពួកគាត់។ កម្មករស្នើក្រសួងការងារ ជួយពន្លឿននីតិវិធីដោះស្រាយវិវាទការងារនេះ ឲ្យបានឆាប់រហ័ស។ ពួកគាត់ លើកឡើងស្រដៀងៗ គ្នាថា កំពុងរស់នៅយ៉ាងលំបាកលំបិនដោយសារបញ្ហាជីវភាពប្រចាំថ្ងៃ ដូចជា ថ្លៃផ្ទះជួល ម្ហូបអាហារ បំណុលធនាគារ និងថ្លៃការសិក្សារបស់កូនជាដើម ខណៈកម្មការិនីមានផ្ទៃពោះគ្មានប្រាក់ត្រៀមពេលសម្រាលកូន។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HengSour #MinistryofLabour #CourtKH #Factory #YWFactory #WorkersKH #UnionKH #LaborRightsKH #LaborDispute #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤៖

១.ស្នងការសហភាពអឺរ៉ុបជំរុញដល់រដ្ឋាភិបាលកម្ពុជាឱ្យស្ដារសិទ្ធិមនុស្សឡើងវិញ
២.ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ចូលបំភ្លឺនៅតុលាការពាក់ព័ន្ធបណ្ដឹងទាមទារសំណង ១២លានរៀលពីអតីតមន្ត្រីបក្សភ្លើងទៀន
៣.លោក ហ៊ុន ម៉ាណែត តែងតាំងអតីតអភិបាលក្រុងបាវិត ដែលបាញ់កម្មករឲ្យរងរបួសកាលពីជាង១០ឆ្នាំមុន ជាអគ្គនាយករងនៃក្រសួងមហាផ្ទៃ
៤.ក្នុងរាត្រីនេះ យើងនឹងមានសេចក្ដីរាយការណ៍ផ្ទាល់ជុំវិញទស្សនកិច្ចរបស់ មេដឹកនាំគណបក្សកាន់អំណាចថៃមកកម្ពុជាតាមសំណើរបស់គណបក្សប្រជាជនកម្ពុជា
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #HunManet #HunSen #PaetongtarnShinawatra #HengSour #MinistryofLabour #CourtKH #Factory #YWFactory #WorkersKH #UnionKH #LaborRightsKH #LaborDispute #HumanRights #ChhoukBandith #KrongBavet #EUCommissioners #SunChanthy #NationPowerParty #CPP #PheuThaiParty
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/gg8DEyPlPuc
Media is too big
VIEW IN TELEGRAM
កម្មកររោងចក្រ វ៉ាយ អេន ដាប់បែលយូ ដេកយាមការពារទ្រព្យសម្បត្តិរោងចក្រ
---
កម្មករ​រោងចក្រ​កាត់ដេរ វ៉ាយ អេន ដាប់បែលយូ (Y & W Garment) ប្រមាណ​២០​នាក់ នាំ​គ្នា​ដេក​យាម​ការពារ​ទ្រព្យសម្បត្តិ​នៅ​ក្នុង​រោងចក្រ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ បន្ទាប់​ពី​ថៅកែ​រោងចក្រ​រត់​ចោល និង​មិន​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ​។

ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #HengSour #MinistryofLabour #CourtKH #Factory #YWFactory #WorkersKH #UnionKH #LaborRightsKH #LaborDispute #HumanRights #VerticalVideo #Trending #Reels #Shorts

ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
#កម្រងរូបភាព៖ កម្មកររោងចក្រ វ៉ាយ អេន ដាប់បែលយូ រាប់រយនាក់នាំគ្នាតវ៉ាបិទផ្លូវ
---
ក្រុមកម្មកររោងចក្រ វ៉ាយ អេន ដាប់បែលយូ (Y&W) រាប់រយនាក់នាំគ្នាតវ៉ាបិទផ្លូវនៅចំណុចស្តុបបាគូ ខាងមុខរោងចក្រ ដើម្បីទទូចឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ពន្លឿនដំណោះស្រាយ ជួយទូទាត់ប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់ពួកគាត់។ ក្រុមកម្មករលើកឡើងថា ការស្នើឱ្យពន្លឿនដំណោះស្រាយនេះ ដោយសារខាងធនាគារ ជំរុញឱ្យពួកគាត់ត្រូវសងប្រាក់ឱ្យទៀងទាត់ បើទោះបីពួកគាត់គ្មានការងារធ្វើ ហើយថៅកែរត់ចោលមិនបើកប្រាក់ខែនិងប្រាក់អត្ថប្រយោជន៍ឱ្យក្ដី។

រូបភាព៖ ពលរដ្ឋ​
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
---
#RFAKhmer #Cambodia #HunManet #HunSen #HengSour #MinistryofLabour #CourtKH #Factory #YWFactory #WorkersKH #UnionKH #LaborRightsKH #LaborDispute #HumanRights
Media is too big
VIEW IN TELEGRAM
កម្មករ​រោងចក្រ វ៉ាយ អេន ដាប់បែលយូ រាប់​រយ​នាក់​នាំ​គ្នា​អង្គុយ​តវ៉ា​បិទ​ផ្លូវ​សុំ​បើក​ប្រាក់​ឈ្នួល
---
ក្រុម​កម្មករ​រោងចក្រ វ៉ាយ អេន ដាប់បែលយូ (Y&W) រាប់​រយ​នាក់​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​នៅ​ចំណុច​ស្តុប​បាគូ ខាង​មុខ​រោងចក្រ ដើម្បី​ទទូច​ឱ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ ពន្លឿន​ដំណោះស្រាយ ជួយ​ទូទាត់​ប្រាក់​ខែ និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ដល់​ពួក​គាត់​។ ក្រោយ​ក្រុម​កម្មករ​តវ៉ា​បិទ​ផ្លូវ​ក្រោម​កំដៅ​ថ្ងៃ​ក្ដៅ​អស់​ជាច្រើន មន្រ្តី​ក្រសួង​ការងារ បាន​ចុះ​ទៅ​ប្រកាស​ប្រាប់​ហ្វូង​កម្មករ​ថា ក្រសួង​នឹង​ទូទាត់​ប្រាក់​ឈ្នួល​ឱ្យ​ពួក​គាត់​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #HunSen #HengSour #MinistryofLabour #CourtKH #Factory #YWFactory #WorkersKH #UnionKH #LaborRightsKH #LaborDispute #HumanRights
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer