វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា ​គ.ជ.ប​ ​រង​ការ​រិះគន់​ថា​ លែង​ជា​ស្ថាប័ន​ឯករាជ្យ​ អព្យាក្រឹត្យ​ បាត់​បង់​តម្លៃ​ និង​ក្លាយ​ជា​ឧបករណ៍​ផ្តាច់​មុខ​របស់​គណ​បក្ស​កាន់​អំណាច​ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៧ មក។​​ សហគមន៍​ជាតិ​ និង​អន្តរជាតិ​ចាត់​ទុក​ថា​ ការ​រៀប​ចំការ​បោះឆ្នោត​នៅ​អាណត្តិ​ទី៧​នេះ​ មិន​ខុស​ពី​អាណត្តិ​មុន​ទេ​គឺ​គ្រាន់​តែ​ជា​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច​ដើម្បី​ឲ្យ​លោក​ ហ៊ុន សែន​ ​ផ្ទេរ​អំណាច​ដល់​កូន​ប្រុស​របស់​លោក​គឺ​លោក​ ​ហ៊ុន ម៉ាណែត។​

​តើ​លោក ហ៊ុន សែន​ ​ត្រួតត្រា​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នេះ​ដោយ​របៀប​ណា?​ ហើយ​នរណា​ខ្លះ​ជា​មនុស្ស​របស់​លោក​ ហ៊ុន សែន​ ​និង​បក្ស​កាន់​អំណាច?​

​លោក​ ​ថា ថៃ​ ​និង​ លោក​ ​ជុន ច័ន្ទបុត្រ​ ​នឹង​បក​ស្រាយ​ជូន​លោក​អ្នក​នាង​ដូច​តទៅ៖​ https://fb.watch/lXN23pFEf3/
​​​
#RFAKhmer #Cambodia#NEC #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CandlelightParty
ពល​រដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារំាង​​តវ៉ា​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា

​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ​ដូចជា​នៅ​សហរដ្ឋ​អាមេរិក​ អឺរ៉ុប ​និង​​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ជា​ដើម។ ​នៅ​ថ្ងៃ​ទី២២​កក្កដា​នេះ​ ​ពល​រដ្ឋ​ខ្មែរ​ជាច្រើន​នាក់​នៅ​​ប្រទេស​បារំាង​​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ដោយ​ពួកគេ​ចាត់​ទុក​ការ​បោះឆ្នោត​នេះ​ ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ។​​

​លោក​ ​ជុន ច័ន្ទបុត្រ​ ​មាន​សម្ភាសន៍​ផ្ទាស់​ជា​មួយ​លោក​ ​ទេព មនោរម្យ​ ​តំណាង​សហគមន៍​ខ្មែរ​រស់​នៅ​សហភាព​អឺរ៉ុប​ ​និង​​អ្នក​ចូល​រួមការ​តវ៉ា​នៅ​ក្នុង​ប្រទេស​បារាំង៖https://fb.watch/lXOccBYjCm/​​
​​
#RFAKhmer #Cambodia​ #NEC #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CandlelightParty #France #Protest
ពល​រដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ អាមេរិក​តវ៉ា​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ​ដូចជា​នៅ​សហរដ្ឋ​អាមេរិក​ អឺរ៉ុប ​និង​​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ជា​ដើម​ នៅ​ថ្ងៃ​ទី២២​កក្កដា​នេះ​ ​ពល​រដ្ឋ​ខ្មែរ​នៅ​សហ​រដ្ឋ​អាមេរិក​ ​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ នឹង​លោក​ ហ៊ុន សែន​ និង​ការ​បោះឆ្នោត​​​ពួកគេ​ចាត់​ទុក​ការ​បោះឆ្នោត​នេះ​​ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ។ ​

​លោក​ ​ជុន ច័ន្ទបុត្រ​ ​មាន​សម្ភាសន៍​ផ្ទាស់​ជា​មួយ​អ្នកស្រី​ ​ធិត គីមហ៊ុន​ប្រធាន​កិច្ចការ​ស្រ្តី​គណ​បក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋ​អាមេរិក​ ​និង​លោក​  រី គា​ ​អគ្គ​លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ ​សហរដ្ឋ​អាមេរិក៖ https://fb.watch/lXOSD5B7OL/​​
​​​​
#RFAKhmer #Cambodia#NEC #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CandlelightParty #Protest#CNRPA
កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​ជុំ​វិញ​ការ​បោះឆ្នោត​និង​លទ្ធ​ផល​ឆ្នោតជាតិ​ឆ្នាំ​២០២៣​

​​ការ​បោះឆ្នោត​ជាតិ​នៅថ្ងៃ​ទី២៣​កក្កដា​ ​បាន​បញ្ចប់​ដោយ​ការ​រិះគន់​ពី​សំណាក់​ប្រទេស​លោក​សេរី​​និង​អង្គការ​អន្តរជាតិ​នា​នា​ ក្រោយ​ការ​បិទ​ខ្ទប់​​មិន​ឱ្យ​បក្សជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ចូល​រួម។​ ​ទោះ​យ៉ាង​ណា​អ្នកនាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​លោក​ ​សុខ ឥសាន ​​ថា​ការ​បោះឆ្នោត​នេះ​​​ធ្វើ​ឡើង​ដោយ​សេរី​ និង​មាន​អ្នក​ចូល​រួម​បោះឆ្នោត​ច្រើន​ជាង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២។​
​​
​សូម​ទស្សនា​​និង​ស្តាប់​បទ​សម្ភាសន៍​ទាំង​ស្រុង​រវាង​លោក​ ​ជុន ច័ន្ទបុត្រ​ ​និង​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ ​សុខ ឥសាន​ ដូច​តទៅ៖​ https://fb.watch/lZcCTBWsgE/​​
​​
#RFAKhmer #Cambodia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CNRP #Protest #CNRP #CandlelightParty #CLP #Democracy #HumanRights #SokEysan
16x9-RFA Video Watermark.00_39_41_05.Still002.jpg
574 KB
កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ​លោក​ ​សម រង្ស៊ី​ ​ជុំ​វិញ​ការ​បោះឆ្នោត​និង​លទ្ធ​ផល​ឆ្នោត​ជាតិ​ឆ្នាំ​២០២៣​

​លោក​ ​សម រង្សី​ ​ប្រធាន​ស្ដីទី​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​​​ដែល​ជា​សន្លឹក​ឆ្នោត​មាន​គំនូស​ខ្វែង ​និង​មាន​សារ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹក​នាំ​របស់​លោក​ ​ហ៊ុន សែន។​ ​លោក​ ​សម រង្សី​ ​អះអាង​ថា​ប្រជា​ពលរដ្ឋ​បាន​ថត​ពេល​ចូល​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​​ទី២៣​កក្កដា​​ ហើយ​ថត​ផ្ញើ​ទៅ​ឱ្យ​លោក។​

​លោក​ ​ជុន ច័ន្ទបុត្រ​ ​មាន​បទ​សម្ភាសន៍​ផ្ទាល់​ជា​មួយ​លោក​ ​សម រង្ស៊ី​ ជុំវិញ​ការ​បោះឆ្នោត​និង​លទ្ធផល​នៃ​ការបោះឆ្នោត៖ https://fb.watch/lZfsSuOu3b/
​​​​
#RFAKhmer #Cambodia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CNRP #Protest #CNRP #CandlelightParty #CLP #Democracy #HumanRights #SamRainsy
ពលរដ្ឋ​ខ្មែរ​នៅ​​ប្រទេស​​​កូរ៉េ​ ​និង​ជប៉ុន​ជាច្រើន​នាក់​​​​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​ ​ហ៊ុន សែន​ ​និង​ការ​បោះឆ្នោត​ថ្ងៃទី​២៣ខែ​កក្កដា​​ ដោយ​ពួក​គេ​ចាត់​ទុក​ការ​បោះឆ្នោត​នេះ​ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ។​​

​លោក​ ​ជុន ច័ន្ទបុត្រ​​ និង​លោក​ ​យ៉ង ចាន់តារា​ ​មាន​សេចក្តី​រាយការណ៍​ផ្ទាល់​ជុំវិញ​ការ​តវ៉ា​នេះ៖​ https://fb.watch/lZgglJbPJe/​​​
​​
#RFAKhmer #Cambodia​ #NEC #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CandlelightParty #Korea #Japan #Protest
តើ​សារព័ត៌មាន​អន្តរ​ជាតិ​ធំៗ​រាយការណ៍​យ៉ាង​ណា​ខ្លះ​ជុំ​វិញ​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា?​

​ការ​បោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០២៣​​​​ និង​ការ​ផ្ទេរ​អំណាច​ត​ត្រកូល​ហ៊ុន​ទទួល​ការ​ចាប់​អារម្មណ៍​ ​និង​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​សារព័ត៌មាន​អន្តរជាតិ​ធំៗ​ ​និង​ក្រុម​ប្រ​ទេស​លោក​សេរី។​ តើ​ពួក​គេ​រាយការណ៍​​យ៉ាង​ណា​ខ្លះ​ពី​កម្ពុជា?​

​​លោក​ ​ជុន ច័ន្ទបុត្រ​ ​និង​លោក​ ​ថា ថៃ​ ​មាន​សេចក្តី​រាយការណ៍​ផ្ទាល់​​ដូច​តទៅ៖ https://fb.watch/lZizcOD25t/​​
​​​​
#RFAKhmer #Cambodia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CNRP #Protest #CNRP #CandlelightParty #CLP #Democracy ​ ​#Hunmanet
តើ​​ប្រតិកម្ម​របស់​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​​តប​នឹង​ការ​បោះ​ឆ្នោត​​នៅ​កម្ពុជា​មាន​ន័យ​យ៉ាងណា?​ ​ហើយ​តើ​វាសនា​ប្រទេស​កម្ពុជា​និង​ពល​រដ្ឋ​ខ្មែរ​នឹង​ទៅ​ជា​យ៉ាង​ណា​ក្រោយ​ការ​បោះឆ្នោត​ក្លែង​ក្លាយ?​

​អ្នកស្រី​ ​សុ ជីវី​ ​នៃ​វិទ្យុ​អាស៊ីសេរី​ ​មាន​សម្ភាសន៍​ផ្ទាល់​ជា​មួយ​អ្នក​វិភាគ​លោក​ ​គឹម សុខ​ ជុំវិញ​បញ្ហា​នេះ​​​​ដូច​តទៅ៖ https://fb.watch/l_mpcM90v9/​​​
​​​​
#RFAKhmer #Cambodia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CNRP #Protest #CNRP #CandlelightParty #CLP #Democracy ​ ​#Hunmanet
ប្រជា​សហគមន៍​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី ​ចាត់ទុក​សមាគមខ្មែរ​មួយ​ចំនួន​ដែល​ចេញ​សេចក្តីថ្លែង​ការណ៍​គាំទ្រលទ្ធ​ផលបោះឆ្នោត​នៅ​កម្ពុជា​ ​ថា​ជា​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌នោះ​ គឺ​សុទ្ធតែ​ជា​សមាគម​ក្លែងក្លាយ​ មិនមែន​តំណាង​ឲ្យ​សំឡេង​ពលរដ្ឋ​ខ្មែរ​ទូទៅ​ឡើយ។​ ពួក​គាត់​អះអាង ​ថា​សមាគម​ទាំងនោះ​ បង្កើត​ឡើង​ដោយ​ក្រុម​មន្ត្រី​បក្សកាន់​អំណាច​របស់​លោក​ ហ៊ុន សែន​ ដើម្បី​បន្លំភ្នែក​សាធារណជន​តែ​ប៉ុណ្ណោះ។​​​

​លោក​ ជុន ច័ន្ទបុត្រ​​ ​មាន​បទសម្ភាន៍​ជាមួយ​ប្រធាន​សមាគម​ខ្មែរ​រដ្ឋវិចតូរីយ៉ា​គឺ​លោក​ ​ជា យូហ៊ន​ ជុំវិញ​រឿង​នេះ​ដូច​តទៅ៖​ https://fb.watch/m14JJwMdfk/

#RFAKhmer #Cambodia#Australia #HunSen #NorodomSihamoni #KemLey #ElectionKH2023 #ElectionCampaign #ShamElection #FreedomHouse
ការ​បន្ត​អំណាច​ត​វង្ស​ត្រកូល​ពី​ឪ​ទៅ​កូន​នៅ​កម្ពុជា ​បាន​លេច​ចេញ​ជា​រូបរាង​ជា​បន្ត​បន្ទាប់​​​ ​រួម​ទាំង​ពី​លោក​ ​ហ៊ុន សែន​ ​ទៅ​កូន​ប្រុស​ច្បង​គឺ​លោក​ ​ហ៊ុន ម៉ាណែត ​អគ្គ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​លោក​ ​ជា ចាន់តូ ​ទៅ​កូន​ស្រី​បង្កើត​គឺ​អ្នកស្រី​ ​ជា សិរី ​និង​មន្ត្រី​គ្រាក់ៗ​នៃ​គណបក្ស​កាន់​អំណាច​ដ៏ទៃ​ទៀត។​

​តើការ​បន្ត​អំណាច​ត​វង្សត្រកូល​​ធ្វើ​អោយ​ខាត​ប្រយោជន៍​ជាតិ​យ៉ាងណា?​ ​ហើយ​ថា​តើ​ពល​រដ្ឋ​ខ្មែរ​គួរ​ធ្វើ​យ៉ាង​ណា?​
​​
​អ្នកស្រី សុ ជីវី​ ​មាន​បទសម្ភាសន៍​ជា​មួយ​លោក​ ​វ៉ន ចាន់ឡូត​ ​ដូច​ត​ទៅ៖​ https://fb.watch/m6hzn3CJ5N/

#RFAKhmer #Cambodia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CNRP #Protest #CNRP #CandlelightParty #CLP #Democracy #HumanRights#VornChanlout