វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.68K videos
88 files
7.59K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
រដ្ឋមន្ត្រី​ការ​បរទេស និង​អភិវឌ្ឍន៍​ នៃ​​ចក្រភពអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) នឹង​មក​បំពេញ​​ទស្សនកិច្ច​ផ្លូវការ​នៅ​​កម្ពុជា​នៅ​ថ្ងៃទី២៣ ខែមិថុនានេះ។ ក្រសួង​ការបរទេស​កម្ពុជា​រំពឹង​ថា ​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ជួយ​រួម​ចំណែក​ជំរុញ និង​ពង្រឹង​បន្ថែម​ទៀត​នូវ​​ទំនាក់ទំនងទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ និង​ក្នុង​​ក្របខ័ណ្ឌអាស៊ាន។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #England #Cambodia #DominicRaab
អង្គការ​អន្តរជាតិ​ ​ជំរុញ​ឲ្យ​រដ្ឋមន្រ្តី​ការបរទេស​​អង់គ្លេស​ ​ដាក់​​សម្ពាធ​​កម្ពុជា​​រឿង​​រំលោភ​​សិទ្ធិមនុស្ស។ រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​លោក​ ដូមីនិក​ ​រ៉ាអាប់​ (​Dominic Raab) ​គ្រោង​ធ្វើ​ទស្សនកិច្ច​បី​ថ្ងៃ​ទៅកាន់​ប្រទេស​ចំនួន​បី​ក្នុង​តំបន់​អាស៊ាន​ ​ដោយ​ផ្តើម​ពី​ប្រទេស​វៀតណាម​ ​បន្ទាប់មក​កម្ពុជា​ ​និង​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #England #Cambodia
ប្រមុខ​ការ​ទូត​ចក្រភព​អង់គ្លេស​បាន​លើកឡើង​អំពី​រឿង​សិទ្ធិមនុស្ស នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី២៣ មិថុនា​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​​ស្នើ​ឱ្យ​ចក្រភព​អង់គ្លេស​គិត​គូរ​​អំពី​គុណ​តម្លៃ​សិទ្ធិមនុស្ស​ដែល​អង់គ្លេស​ធ្លាប់​ប្រកាន់​យក​តាំងពីដើមមក។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #HumanRights #England #DefendTheDefenders
បញ្ហាចម្រូងចម្រាស់មួយចំនួន ទាក់ទង នឹងការបន្តឃុំខ្លួន មេបក្សប្រឆាំង លោក កឹម សុខា ការចាប់ឃុំខ្លួនសកម្មជន មាតាធម្មជាតិ ការធ្លាក់ចុះសិទ្ធិមនុស្ស នយោបាយ សេរីភាព បញ្ចេញមតិ ការរឹតត្បិតលើ ប្រព័ន្ធផ្សព្វផ្សាយ គឺជាប្រធានបទសំខាន់មួយ ដែលលោករដ្ឋ មន្ត្រីការបរទេស និងអភិវឌ្ឍន៍ នៃ ចក្រភពអង់គ្លេស (Great Britain) លោក ដូមីនិក រ៉ា អាប់ (Dominic Raab) បានលើកទៅពិភាក្សា ជាមួយ មន្រ្តីជាន់ខ្ពស់កម្ពុជា ក្នុងដំណើរ ទស្សនកិច្ចផ្លូវការ រយៈពេល ១ថ្ងៃ របស់ លោកនៅកម្ពុជា។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #England #Cambodia
ស្ថានទូតអង់គ្លេស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ​បាន​ចេញ​​សេចក្តីថ្លែងការណ៍​មួយ​ភ្លាម​ៗ​ ​ក្រោយ​ជំនួប​រវាង​រដ្ឋ​ម​ន្រ្តី​ការបរទេស​អង់គ្លេស​លោក​ ដូ​មី​និ​ក​ ​រ៉ា​អាប់​ (​Do​mini​c R​a​a​b) ​និង​រដ្ឋ​ម​ន្រ្តី​ការបរទេស​កម្ពុជា​លោក​ ​ប្រាក់​ សុ​ខុន​ ​កាលពី​ថ្ងៃ​ទី​​២​៣​ ​ខែ​​មិថុនា​។ ស្ថានទូត​នេះ​ថា​ ​ភាគី​ទាំង​ពីបាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិ​រវាង​ចក្រភពអង់គ្លេស​ ​និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ​និង​បញ្ហា​សិទ្ធិមនុស្ស​ផង​ដែរ​។ អានអត្ថបទពេញ

ចូលក្នុងក្រុម 👉 RFA Khmer #Politics #England #HumanRights