វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.79K photos
1.73K videos
88 files
7.64K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ភ្នំពេញ​«​គំរាម​បណ្ដេញ​ពលរដ្ឋ​រស់​នៅ​តាម​ប្រឡាយ​បឹង​ត្របែក បើ​មិន​ព្រម​យក​សំណង​តិចតួច​»
---
ពលរដ្ឋ​រស់​នៅ​តាម​ប្រឡាយ​បឹង​ត្របែក ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ជាង​៤០​គ្រួសារ យល់​ព្រម​ទទួល​យក​សំណង​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​រុះរើ​ទៅ​ស្វែងរក​កន្លែង​ផ្សេង​រស់​នៅ​។ ពលរដ្ឋ​លើកឡើង​ថា សំណង​នោះ មាន​គ្រួសារ​ខ្លះ​ទទួល​បាន​ត្រឹម​២​ពាន់​ឬ​ទៅ​៤​ពាន់​ដុល្លារ និង​ខ្លះ​ទទួល​បាន​ប្រហែល​១​ម៉ឺន​ដុល្លារ ដែល​ពិបាក​ទៅ​ស្វែងរក​ទិញ​ផ្ទះ​នៅ​កន្លែង​ថ្មី​រស់​នៅ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #BoeungTraBek #TamokLake #Development #CorruptionKH #Court #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត ប្រកាសរៃអង្គាសប្រាក់កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ខណៈពលរដ្ឋរិះគន់គម្រោងអភិវឌ្ឍ CLV
---
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសរៃប្រាក់កសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីអភិវឌ្ឍនៅតាមព្រំដែន។ ប៉ុន្តែមន្រ្តីបក្សប្រឆាំង និងអ្នកឃ្លាំមើលថានេះជានយោបាយប្រជាភិថុតិតមរតកពីលោក ហ៊ុន សែន ក្នុងការកេងចំណេញនយោបាយ ដើម្បីបង្វែរស្ថានការណ៍គេចពីការទទួលខុសត្រូវ ក្រោយពេលប្រជាពលរដ្ឋនាំគ្នាតវ៉ាឱ្យរដ្ឋាភិបាលដកកម្ពុជាពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV)។https://bit.ly/3Z4awLH
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #CourtKH #SocialJustice #HumanRights #FreedomOfExpression #FOE #FoundationBorderInfrastructureDevelopment #FBID
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អង្គការសិទ្ធិមនុស្សអន្តរជាតិស្នើរដ្ឋាភិបាលបញ្ឈប់ការចាប់ខ្លួនមនុស្សតាមទំនើងចិត្ត
---
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងមនុស្ស ដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនតាមទំនើងចិត្ត ដោយសារតែពួកគាត់អនុវត្តសិទ្ធិបញ្ចេញមតិរិះគន់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) រវាងកម្ពុជា ឡាវ និងវៀតណាម។ ប៉ុន្តែ អ្នកនាំពាក្យបក្សកាន់អំណាច ឆ្លើយតបថា ការលើកឡើងរបស់ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិនេះ មិនឆ្លុះបញ្ចាំងពីការពិតនោះទេ ខណៈអ្នកឃ្លាំមើលយល់ថា ប្រសិនបើរដ្ឋាភិបាល មិនដោះស្រាយតាមការទាមទារនេះ កម្ពុជានឹងរងទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ពីសហគមន៍អន្តរជាតិ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #CourtKH #SocialJustice #HumanRights #FreedomOfExpression #FOE #FoundationBorderInfrastructureDevelopment #FBID #AmnestyInternational #HumanRightsWatch #HRW #ArbitraryArrests #PrisonerofConscience #PrisonKH #PoliticalPrisoners
Media is too big
VIEW IN TELEGRAM
សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសមន្ត្រីគណបក្សកម្លាំងជាតិ លោក គា វិសាល ឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ
---
តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា សម្រេចផ្ដន្ទាទោស មន្ត្រីគណបក្សកម្លាំងជាតិ លោក គា វិសាល ឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ និងពិន័យជាប្រាក់៤លានរៀល ពីបទ «ញុះញង់បង្កឱ្យមានការរើសអើង និងការជេរប្រមាថជាសាធារណៈ» ។ ប៉ុន្តែ គ្រួសាររបស់លោក គា វិសាល ចាត់ទុកការសម្រេចនេះ ថាជារឿងអយុត្តិធម៌ និងហាក់បង្ហាញពីការរើសអើងនយោបាយ។
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #FraudInvestments #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience #PrisonKH #PoliticalPrisoners #CNRP #OppositionParties #Democracy #KeaVisal #NationPowerParty #OppositionParties #RulingParty #CourtKH #PreySarPrison
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​នៅ​ខេត្តសៀមរាប ​រង​ការ​បំផ្លាញ​ដោយ​គ្រាប់បែក ក្នុង​ពេល​ពលរដ្ឋ​បារម្ភ​បាត់បង់​ដី​ទៅ​វៀតណាម ដោយសារ​គម្រោង CLV
---
ស្តូប​មិត្ត​ភាព​កម្ពុជា​វៀតណាម​នៅ​ខេត្ត​សៀមរាប ​រង​ការ​បំផ្លាញ​ក្នុង​ពេល​ ដែល​ពលរដ្ឋ​មួយ​ចំនួន​ព្រួយ​បារម្ភ ខ្លាច​បាត់បង់​ទឹកដី​ទៅ​វៀតណាម​ ដោយសារ​គម្រោង CLV។ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ទង្វើ​នេះ​ជា​មធ្យោបាយ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ដោយ​លាក់លៀម ដើម្បី​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​ក្ដី​កង្វល់​រួម​របស់​ពួកគាត់។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3XdQNXI
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #LamChea #BorderKH #SokEysan #UmSamAn #MenNath #InKongchit #Licadho #VietnamCambodiaFriendshipMonument #CLV #CLVDTA #TerritorialIntegrity #Sovereignty #SocialJustice #HumanRights #FreedomOfExpression #FOE
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ស្ត្រី​ទុរគត​ម្នាក់​ថា ខ្លួន​បាន​បាត់បង់​ដី​ដោយសារ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​កាយ​យក​អាចម៌​ដី​លក់

លោកស្រី ប៊ិត ពៅ អាយុ៦០ឆ្នាំ ចោទ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ថា បាន​កាយ​យក​អាចម៍​ដី​លក់ ក្រោម​លេស​ស្ដារ​ប្រឡាយ ធ្វើ​ឱ្យ​ប៉ះពាល់​ដី​លំនៅឋាន​លោកស្រី​មួយ​ចំនួន និង​ថែម​ទាំង​គំរាម​មិន​ឱ្យ​លោកស្រី​ចេញ​តវ៉ា​រក​យុត្តិធម៌​។ ស្រ្ដី​មេម៉ាយ ដែល​រស់​នៅ​ភូមិ​ត្រស់ ឃុំ​អូរតាគី ស្រុក​ថ្មគោល រូប​នេះ​អះអាង​ថា ទំហំ​ក្បាល​ដី​លោកស្រី​ដែល​មាន​ប្រវែង​៨០​ម៉ែត្រ​និង​ជម្រៅ​២៧​ម៉ែត្រ ត្រូវ​អាជ្ញាធរ​កាយ​យក​អាចម៍​ដី​លក់ នៅ​សល់​ជម្រៅ​តែ​១០​ម៉ែត្រ​ប៉ុណ្ណោះ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet#HumanRights #Battambang #LandDispute #Development #CorruptionKH #Court
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំមើល​សង្គម​ថា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​ដួល​រលំ បើ​សិន​នៅ​តែ​មិន​ដោះស្រាយ​បញ្ហា​សង្គម
---
អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​និង​នយោបាយ​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អាច​នឹង​ដួល​រលំ​ដោយ​កម្លាំង​មហាជន​តវ៉ា​ប្រឆាំង​ក្នុង​ពេល​ខាង​មុខ ប្រសិន​បើ​លោក​នៅ​តែ​មិន​ដោះស្រាយ​អំពើ​ពុក​រលួយ​និង​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​ថា រដ្ឋាភិបាល​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ​និង​មិន​ខ្លាច​កម្លាំង​មហាជន​ឡើយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #SocialJustice #HumanRights #FreedomOfExpression #FOE #PrisonerofConscience #Advocacy #YouthKH #CourtKH #KSILA
Media is too big
VIEW IN TELEGRAM
ប្រវត្តិ​តស៊ូរបស់លោក​ ថាច់ ​សេដ្ឋា ដើម្បីសេរីភាពខ្មែរកម្ពុជាក្រោម និងប្រជាធិបតេយ្យនៅកម្ពុជា
---
ប្រធាន​សហគមន៍​​ខ្មែរ​កម្ពុជាក្រោម​​ លោក​ ថាច់ ​សេដ្ឋា​ បាន​តស៊ូ​បូជា​កម្លាំងកាយ​សឹង​តែ​មួយ​ជីវិត​របស់​លោក​ ដើម្បី​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ខ្មែរ​កម្ពុជា​ក្រោម​ រស់​នៅ​លើ​ទឹក​ដី​កំណើត​។ លោក​ក៏​ជា​អ្នកនយោបាយ​ចាស់​វស្សា ​ដែល​និយម ​និង​គាំទ្រ​ខាង​គណបក្ស​​ប្រឆាំង​​ ដើម្បី​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិ​រដ្ឋ​នៅ​កម្ពុជា​។​ តើ​លោក​ ថាច់​ សេដ្ឋា ​មាន​ប្រវត្តិ​ដូចម្ដេច​​ដែរ?

សូមរង់ចាំទស្សនាវីដេអូពិស្ដារនៃប្រវត្តិលោក​ ថាច់​ សេដ្ឋា ដែលនឹងផ្សាយជូនក្នុងពេលឆាប់ៗ នេះ !
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #ThachSetha #UmSamAn #SonYoengRatana #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #PoliticsKH #HumanRights #Democracy #KhmerKromActivists #RighttoSelfDetermination
---
​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ថៅកែ​ណាហ្គាវើលដ៍​«​ព្យាយាម​ទិញ​ទឹក​ចិត្ត​កម្មករ​» ខណៈ​កញ្ញា ឈឹម ស៊ីថរ នឹង​មាន​សេរីភាព​នៅ​ខែ​ក្រោយ
---
ក្រុម​កូដករ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ ណាហ្គាវើលដ៍ (​NagaWorld​) ប្រមាណ​៣០​នាក់ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​សីហា បន្ត​ជួបជុំ​គ្នា​ជា​ថ្មី​ទៀត ធ្វើ​កូដកម្ម​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ​។ នៅ​ក្នុង​ការ​តវ៉ា​នេះ កូដករ​លើក​ឡើង​ថា ថៅកែ​ណាហ្គាវើលដ៍​បាន​បើក​ប្រាក់​ខែ​បន្ថែម និង​ប្រាក់​ខែ​ទី​១៣ លឿន​ខុស​ប្លែក​ពី​ធម្មតា​ដល់​កម្មករ ដែល​ហាក់​ដូច​ជា​ការ​ព្យាយាម​ទិញ​ទឹក​ចិត្ត​កម្មករ កុំ​ឱ្យ​ចូលរួម​តវ៉ា​ជាមួយ​កញ្ញា ឈឹម ស៊ីថរ ខណៈ​កញ្ញា​នឹង​មាន​សេរីភាព​ឡើង​វិញ​នៅ​ខែ​ក្រោយ បន្ទាប់​ពី​ការ​ឃុំ​ខ្លួន​គ្រប់​ចំនួន​នៅ​ពន្ធនាគារ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #ChenLipKeong #ChhimSithar #NagaWorld #Strikers #LaborDispute
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​នៅ​កូរ៉េខាងត្បូង​ធ្វើ​មហា​បាតុកម្ម​ជាលើក​ទី​២​ប្រឆាំង​គម្រោង​CLV
---
ប្រជា​ពលរដ្ឋខ្មែរ​ប្រមាណ​៣​ពាន់​នាក់ នៅ​ប្រទេសកូរ៉េ​ខាងត្បូង ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជាលើកទី២នៅ​កណ្តាល​ទីក្រុង​សេអ៊ូល (Seoul) នៅ​ថ្ងៃទី១ ខែកញ្ញា ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដកខ្លួន​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ (CLV-DTA) ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ខ្មែរ។ ក្រុម​ពលករ​ព្រមាន​ត្រកូល «​ហ៊ុន​» ឱ្យ​ឈប់​ធ្វើ​ផ្គើន​នឹង​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ខ្មែរ បើ​មិន​ចង់​ជួប​បាតុភាព​ណា​មួយ​នៅ​ពេល​ខាង​មុខ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#វិទ្យុអាស៊ីសេរី #កម្ពុជា #បង្ក្រាបពលរដ្ឋ #នយោបាយ #ហ៊ុនសែន #ហ៊ុនម៉ាណែត #កូរ៉េខាងត្បូង #ពលករ #តវ៉ាប្រឆាំង #គម្រោងអភិវឌ្ឍន៍ត្រីកោណ #វៀតណាម #ឡាវ #ទឹកដី #បូរណភាពទឹកដី #អ្នកទោសនយោបាយ #តុលាការតេឡេ #បក្សប្រឆាំង #តុលាការពុករលួយ #ពុករលួយ
#RFAKhmer #Cambodia #HumanRights #Politics #HunSen #HunManet #SouthKorea #Worker #ProtestAgainstCLV #CLV #Vietnam #Laos