វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.42K videos
80 files
7.33K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ប្រធានចៅក្រមនៃក្រុមប្រឹក្សាអង្គជំនុំជម្រះតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឍ បើកសវនាការជំនុំជម្រះក្ដីលើបណ្ដឹងសុំនៅក្រៅឃុំរបស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ពេញមួយព្រឹកនៅថ្ងៃទី១២ ខែមិថុនា។ សវនាការនេះ មានអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សភ្លើងទៀនមួយចំនួនចូលរួមតាមដាន។ ដោយឡែកនៅខាងមុខតុលាការកំពូល មានសកម្មជនគណបក្សភ្លើងទៀនជាង១០នាក់ បានទៅលើកទឹកចិត្តដល់លោក ថាច់ សេដ្ឋា ផងដែរ។ ជុំវិញបណ្ដឹងសុំ នៅក្រៅឃុំលោក ថាច់ សេដ្ឋា តុលាការកំពូលនឹងប្រកាសសេចក្ដីសម្រេចនៅថ្ងៃទី១៩ ខែមិថុនា ខាងមុខ។
#RFAKhmer #Cambodia #HunSen #SupremeCourt #ThachSetha #RongChhun #CandlelightParty
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#កម្រងរូបភាព៖ ​​​តុលាការ​កំពូល​ ​នៅ​ថ្ងៃ​ទី​១​៩​ ​មិថុនា​ ​ប្រកាស​សាលដីកា​ ​ដោយ​តម្កល់​សំណុំរឿង​ញុះញង់របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​ទុកជា​បានការ​តាម​ការ​សម្រេច​របស់​តុលាការ​ថ្នាក់ក្រោម​ដដែល​។​ ​ការ​សម្រេច​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​ ​មេធាវី​ ​និង​ ​ក្រុម​គ្រួសារ​ ​របស់​លោក​ ​ថា​ច់ ​សេដ្ឋា​ ​បាន​ប្ដឹង​សា​ទុក​សំណុំរឿង​ ​ហើយ​ទាមទារ​យ៉ាង​ទទូច​ឱ្យ​តុលាការជាន់ខ្ពស់​មួយ​នេះ​ ​ដោះលែង​លោក​នៅ​ក្រៅ​ឃុំ​ ​ដើម្បី​ព្យាបាល​ជំងឺ​។
---
#RFAKhmer #Cambodia #HunSen #SupremeCourt #ThachSetha #CandlelightParty
តុលាការ​កំពូល​ ​នៅ​ថ្ងៃ​ទី​១​៩​ ​មិថុនា​ ​ប្រកាស​សាលដីកា​ ​ដោយ​តម្កល់​សំណុំរឿង​ញុះញង់របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​ទុកជា​បានការ​តាម​ការ​សម្រេច​របស់​តុលាការ​ថ្នាក់ក្រោម​ដដែល​។​ ​ការ​សម្រេច​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​ ​មេធាវី​ ​និង​ ​ក្រុម​គ្រួសារ​ ​របស់​លោក​ ​ថា​ច់ ​សេដ្ឋា​ ​បាន​ប្ដឹង​សា​ទុក​សំណុំរឿង​ ​ហើយ​ទាមទារ​យ៉ាង​ទទូច​ឱ្យ​តុលាការជាន់ខ្ពស់​មួយ​នេះ​ ​ដោះលែង​លោក​នៅ​ក្រៅ​ឃុំ​ ​ដើម្បី​ព្យាបាល​ជំងឺ​។
#RFAKhmer #Cambodia #HunSen #SupremeCourt #CandlelightParty #ThachSetha #AmSamAth
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣៖

៚សហជីពថាផលិតផលវាយនភណ្ឌនាំចេញធ្លាក់ចុះ២០%មកពីបាត់បង់ EBA
៚បុរសកាន់លិខិតឆ្លងដែនខ្មែរម្នាក់ត្រូវបានតុលាការសិង្ហបុរី ចោទប្រកាន់ពីបទលាងលុយកខ្វក់
៚សាលាឧទ្ធរណ៍ភ្នំពេញ បដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា
៚មន្រ្តីបក្សភ្លើងទៀន និងគ្រួសារ ទាមទារអាជ្ញាធរកយុត្តិធម៌ ពីការស្លាប់លោក ហែម ហឿន
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #HunManet #EBA #EU #Economy #MoneyLaundering #SupremeCourt #CandlelightParty #ThachSetha
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/MWaC1U2Wefg
Media is too big
VIEW IN TELEGRAM
តុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្តឹងសុំនៅក្រៅឃុំរបស់មន្រ្តីបក្សភ្លើងទៀនពីរនាក់នៅថ្ងៃទី១០ ខែវិច្ឆិកា
---
តុលាការកំពូលនៅថ្ងៃទី០៦ ខែវិច្ឆិកា បានបើកសវនាការលើបណ្តឹងស្នើសុំនៅក្រៅឃុំរបស់មន្រ្តីគណបក្សភ្លើងទៀន ប្រចាំក្រុងប៉ោយប៉ែតលោក ចៅ វាសនា ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើងពាក់ព័ន្ធនឹងរឿងធ្វើយុទ្ធនាការឱ្យពលរដ្ឋគូសខ្វែងសន្លឹកឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា និងសវនាការក្នុងសំណុំរឿងរបស់មន្រ្តីបក្សភ្លើងទៀនប្រចាំខេត្តកំពង់ចាមម្នាក់ទៀតគឺលោក តូច ថឹង ពីបទក្លែងបន្លំឯកសារក្នុងការបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១។
#RFAKhmer #Cambodia #HunManet #RongChhun #SamSokong #TochThoeung #ChaoVeasna #ChaoRatanak #PoliticalPrisoners #SupremeCourt #CandlelightParty #OppositionParties

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃច័ន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖

១. លោក ហ៊ុន ម៉ាណែត បញ្ជាអាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យដោះស្រាយបញ្ហានៅមូលដ្ឋាន ដើម្បីកុំឱ្យពលរដ្ឋឡើងទៅតវ៉ានៅមុខផ្ទះឪពុកលោក
២. តុលាការកំពូលនឹងប្រកាសដីកាលើបណ្តឹងសុំនៅក្រៅឃុំរបស់មន្រ្តីបក្សភ្លើងទៀនពីរនាក់ នៅថ្ងៃទី១០ វិច្ឆិកា
៣. ជនភៀសខ្លួននិងពលករខ្មែរនៅប្រទេសថៃគ្រោងធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលពន្យារពេលពលរដ្ឋសងបុះណុលធនាគារ
៤. ក្រសួងអប់រំថា ការប្រលងបាក់ឌុបក្នុងថ្ងៃទីមួយដំណើរការដោយរលូន
...រួមននឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #Thailand #HunManet #HangchuonNaron #RongChhun #SamSokong #TochThoeung #ChaoVeasna #ChaoRatanak #PoliticalPrisoners #SupremeCourt #CandlelightParty #OppositionParties #Salary #Refugees #Workers #Debt #Economic #MinistryofEducation #BacII2023 #BacIIExam #EducationKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/d2SjV7hgqK8
Media is too big
VIEW IN TELEGRAM
តុលាការកំពូលបន្តឃុំខ្លួនមន្ត្រីបក្សភ្លើងទៀនពីររូប ទោះបីមានជំងឺធ្ងន់ធ្ងរ
---
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក យូរ ប៊ុនឡេង នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានប្រកាសសាលដីកា ដោយមិនដោះលែងលោក ចៅ វាសនា និងលោក តូច ថឹង ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយសំអាងថា ការសម្រេចសេចក្ដីរបស់សាលាឧទ្ធរណ៍ជារឿងត្រឹមត្រូវ។ គ្រួសារ និងសង្គមស៊ីវិលខកចិត្តនឹងតុលាការកំពូល ដែលសម្រេចមិនអនុញ្ញាតឱ្យមន្ត្រីបក្សភ្លើងទៀន ពីររូបនៅក្រៅឃុំ ទោះបីជាពួកគាត់មានជំងឺធ្ងន់ធ្ងរ ត្រូវការពេទ្យជំនាញព្យាបាលចំបាច់ក៏ដោយ។
#RFAKhmer #Cambodia #HunManet #ChoungChouNgy #SamSokong #TochThoeung #ChaoVeasna #PoliticalPrisoners #CandlelightParty #OppositionParties #SupremeCourt

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. អ្នកឃ្លាំមើលសង្គមរិះគន់ រដ្ឋាភិបាលប្រើប្រាស់យោធាបម្រើប្រយោជន៍គណបក្សកាន់អំណាច
២. តុលាការកំពូលបន្តឃុំខ្លួនមន្ត្រីបក្សភ្លើងទៀន ពីររូបទោះបីពួកគេមានជំងឺធ្ងន់ធ្ងរ
៣.ចលនាស្ត្រីបក្សភ្លើងទៀនចោទ អាជ្ញាធរថាបង្ខំពួកគេឱ្យចុះចូលបក្សកាន់អំណាច
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែថាតើកម្ពុជានៅមានឯកភាពជាតិ និងអធិតេយ្យជាតិ ដែរទេ ខណៈកម្ពុជាប្រារពខួប៧០ឆ្នាំ ដែល
កម្ពុជាបានទទួលឯករាជ្យពីអាណានិគមបារាំងនោះ? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #Army #ChoungChouNgy #SamSokong #TochThoeung #ChaoVeasna #PoliticalPrisoners #CandlelightParty #OppositionParties #SupremeCourt #Vendors #Economic #Loan #Microfinance #Bank #Debt
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/9O9AErkHytI
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៣៖

១. តុលាការកំពូលបន្តឃុំខ្លួនមន្ត្រីបក្សភ្លើងទៀនពីររូបទោះបីពួកគេមានជំងឺធ្ងន់ធ្ងរ
២. ចលនាស្ត្រីបក្សភ្លើងទៀនចោទអាជ្ញាធរ ថាបង្ខំពួកគេឱ្យចុះចូលបក្សកាន់អំណាច
៣. អ្នកឃ្លាំមើលសង្គមរិះគន់រដ្ឋាភិបាល ថាប្រើប្រាស់យោធាបម្រើប្រយោជន៍គណបក្សកាន់អំណាច
៤. ពលរដ្ឋខេត្តបាត់ដំបងអះអាងថា ជនជាតិវៀតណាមមួយចំនួនប្រើឧបករណ៍នេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!!
#RFAKhmer #Cambodia #HunManet #Army #ChoungChouNgy #SamSokong #TochThoeung #ChaoVeasna #PoliticalPrisoners #CandlelightParty #OppositionParties #SupremeCourt #CPP #RulingParty #IllegalFishing #FishingKH #TonlesapLake #Battambang #Vietnamese
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ruQ0rLs5kk0
Media is too big
VIEW IN TELEGRAM
លោក ថាច់ សេដ្ឋា ស្នើ​ឱ្យ​តុលាការ​កំពូល​លុបចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក
---
តុលាការ​កំពូល​បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹង​សាទុក្ខ​ក្នុង​សំណុំរឿង​ទី​១​របស់​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា នៅ​ថ្ងៃទី​១៥ ខែធ្នូ ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ឬ​ការ​ចេញ​សែក​អត់​ប្រាក់។

អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/politics/thach-setha-case-update-at-supreme-court-12152023022227.html
#RFAKhmer #Cambodia #HunManet #ThachSetha #SonChumChuon #SupremeCourt #CandlelightParty #OppositionParties#PoliticalPrisoners

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH