វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ទឹកភ្លៀងជន់លិចភ្នំពេញ ពលរដ្ឋរិះគន់ថា មកពីលុប​បឹង​ធម្មជាតិ
---
ទឹកភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​ជាង​មួយម៉ោង​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣​ ​ខែ​កក្កដា​ ​បណ្តាលឲ្យ​លិចលង់​តំបន់​មួយ​ចំនួន​ ​នៅកណ្តាល​ក្រុងភ្នំពេញ​ ​។​ ​កំណាត់ផ្លូវ​តូច​ធំ​ ​និង​ផ្ទះសម្បែង​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​ ​ត្រូវ​លិចលង់​ទាំងស្រុង​។​ ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ​នៅ​រាជធានី​ភ្នំពេញ​ត្អូញត្អែរ​ពី​បញ្ហា​ជំនន់​ទឹកភ្លៀង​ ​ដែល​កើតឡើង​ស្ទើរ​ជា​រៀងរាល់​ឆ្នាំ​ ​បង្ក​ជា​ក្តី​កង្វល់​ ​និង​បញ្ហា​នានា​ ​បើ​ទោះបីជា​អាជ្ញាធរ​លើកឡើង​ជា​ដដែល​ៗ​ ​ពី​ផែនការ​ទប់​ស្កាត់​យ៉ាងណាក្តី​។​

​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​លិច​ចូលក្នុង​ផ្ទះ​ ​និង​អ្នក​ធ្វើដំណើរ​តាម​ដង​ផ្លូវ​អះអាង​ថា​ ​បញ្ហា​នេះ​ ​បណ្ដាលមកពី​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​លុប​បឹង​ធំ​ៗ​ ​សំខាន់​ជាច្រើន​ ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដែល​ធ្វើ​ឱ្យ​ភ្នំពេញ​បាត់បង់​អាង​ស្តុក​ទឹក​ស្ទើរ​ទាំងស្រុង​។​
---
#RFAKhmer #Cambodia #Environment #Flood #RainingFlood #PhnomPenh #TamokLake
Media is too big
VIEW IN TELEGRAM
ទឹកភ្លៀងធ្លាក់ខ្លាំងរយៈពេលជាងមួយម៉ោង កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា បណ្តាលឲ្យលិចលង់តំបន់មួយចំនួន នៅកណ្តាលក្រុងភ្នំពេញ ។ កំណាត់ផ្លូវតូចធំ និងផ្ទះសម្បែងជាច្រើនក្នុងរាជធានីភ្នំពេញ ត្រូវលិចលង់ទាំងស្រុង។ ប្រជាពលរដ្ឋមួយចំនួន នៅរាជធានីភ្នំពេញត្អូញត្អែរពីបញ្ហាជំនន់ទឹកភ្លៀង ដែលកើតឡើងស្ទើរជារៀងរាល់ឆ្នាំ បង្កជាក្តីកង្វល់ និងបញ្ហានានា បើទោះបីជាអាជ្ញាធរលើកឡើងជាដដែលៗ ពីផែនការទប់ស្កាត់យ៉ាងណាក្តី។ ពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងលិចចូលក្នុងផ្ទះ និងអ្នកធ្វើដំណើរតាមដងផ្លូវអះអាងថា បញ្ហានេះ បណ្ដាលមកពីរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគលុបបឹងធំៗ សំខាន់ជាច្រើន នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យភ្នំពេញបាត់បង់អាងស្តុកទឹកស្ទើរទាំងស្រុង។​
#RFAKhmer #Cambodia #Environment #Flood #RainingFlood #PhnomPenh #TamokLake
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ពឹង​អាស្រ័យ​លើ​ការ​ដាំ​បន្លែ​បណ្ដែត​ទឹក​នៅ​បឹងទំពុន ព្រួយបារម្ភ​ខ្លាច​បាត់បង់​មុខរបរ របស់​ពួកគេ​សព្វថ្ងៃ ដោយសារ​ឃើញ​សកម្មភាព​រថយន្ត​ធុន​ធំ​ជាច្រើន​គ្រឿង​កំពុង​មមាញឹក​ដឹក​ដី​ចាក់​លុប​បឹង​ជា​រៀងរាល់ថ្ងៃ​។ រីឯ​អាជ្ញាធរ​វិញ​ហាក់​មិន​អើពើ​ចំពោះ​ការ​បារម្ភ​របស់​ពលរដ្ឋ​នោះ​ទេ។

អានព័ត៌មានពិស្ដារ៖
#RFAKhmer #Cambodia #boengtumpun #rainingflood
#រូបត្លុកនយោបាយ​៖ យុទ្ធនាការ​បោះឆ្នោត​ភ្លូកទឹកភ្លូកដី
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!
👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #CPP #Flood #Environment #RainingFlood #PhnomPenh #TamokLake #Development
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣៖
៚ ពលរដ្ឋខ្មែររស់ក្នុងជំនាន់ដឹកនាំរបស់លោក ហ៊ុន សែន ជិត ៤០ឆ្នាំ ចង់ឃើញលោក ហ៊ុន ម៉ាណែត ដើរចេញពីកន្លងផ្តាច់ការរបស់ឪពុក
៚ សកម្មជនគណបក្សភ្លើងទៀនមួយចំនួន បន្តភៀសខ្លួន ទៅប្រទេសជិតខាង ​គេចពីការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលោក ហ៊ុន សែន
៚ អាជ្ញាធរខេត្តកំពត បន្តស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួនដោយសារជំនន់ទឹកភ្លៀង នៅទឹកជ្រោះឪម៉ាល់
៚ សហគមន៍ខេត្តមណ្ឌលគីរីថា មន្ត្រីបរិស្ថានបើកដៃឲ្យក្រុមឈ្មួញចូលកាប់ឈើក្នុងតំបន់ការពារដោយសេរី
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #CandlelightParty #ElectionKH2023 #ShamElection #PowerTransfer #NewParliament #NewPrimeMinister #Environment #Flood #RainingFlood #OmalWaterfall #Kampot #Forest #Deforestation #Logging #Illegal #Mondulkiri
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/4MHlkVJ4doQ
Media is too big
VIEW IN TELEGRAM
ទឹកជំនន់ បំផ្លាញកសិផល និងទ្រព្យសម្បត្តិ របស់់ពលរដ្ឋមួយចំនួននៅខេត្តបាត់ដំបង
---
ទឹកស្ទឹងសង្កែ នៅមិនទាន់ស្រកចុះនៅឡើយទេ ដោយបន្តហក់ឡើងកម្ពស់ជាង ១៤ម៉ែត្រ ដែលធ្វើឱ្យលិចលង់លំនៅឋានប្រជាពលរដ្ឋ ដែលរស់នៅយតាមបណ្តោយដងស្ទឹងសង្កែ រាប់រយខ្នង។
#RFAKhmer #Cambodia #RainingFlood #Battambang #SangkeRiver #RainingKH

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣

១. អ្នកវិភាគថា ទោះបីអាមេរិកផ្ដល់ជំនួយ១៨លានដុល្លារមកកម្ពុជាវិញក្តីប៉ុន្តែ អាមេរិកនៅមិនទទួលស្គាល់ការបោះឆ្នោតនៅឡើយ
២.សហជីពឯករាជ្យ១២ស្ថាប័នខកចិត្តដែលកម្មករពុំទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន២១៣ដុល្លារ
៣. កូនប្រុសលោកស្រីផាវ ញ៉ើង ស្នើសុំឲ្យសាលាឧទ្ធរណ៍ព្រះសីហនុ ស្វែងរកយុត្តិធម៌សម្រាប់ម្ដាយដែលកំពុងធ្លាក់ខ្លួនឈឺ
៤. ទឹកជំនន់ បំផ្លាញកសិផល និងបង្កការលំបាកដល់ប្រជាពលរដ្ឋមួយចំនួន ក្នុងខេត្ត ខេត្តបាត់ដំបង និងស្ទឹងពោធិ៍សាត់
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #USAID #ElectionKH2023 #ShamElection #Minimumwage #CambodianWorkers #RainingFlood #LandDispute #KohKong #PhavNheung #Battambang
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/SpWuah7-gkU
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​បារម្ភ​​អំពី​បញ្ហា​​សុខភាព និង​ជីវភាពរស់នៅប្រចាំថ្ងៃ
---
ពលរដ្ឋជាច្រើនគ្រួសាររស់នៅក្បែរស្ទឹងព្រែកត្នោត ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងរងគ្រោះដោយទឹកជំនន់ ៣ថ្ងៃជាប់ៗ គ្នា ចាប់តាំងពីថ្ងៃទី១៩តុលា មកទល់ពេលនេះ។ ពួកគាត់កំពុងប្រឈមបញ្ហាជីវភាព បញ្ហាសុខភាព និងត្រូវបង្ខំចិត្តជម្លៀសចេញពីលំនៅឋាន ទៅរកទីទួលសុវត្ថិភាព ដោយសារតែស្ថានភាពទឹកមិនទាន់ស្រកនៅឡើយ គិតត្រឹមថ្ងៃទី២១ ខែតុលា។ ពលរដ្ឋនៅតំបន់ស្ទឹងព្រែកត្នោត លើកឡើងដូចៗគ្នាថា មូលហេតុចម្បង គឺដោយសារតែឈ្មួញ និងក្រុមអ្នកមានអំណាច ចាក់ដីលុបបឹង សាងសង់សំណង់អគារ និងផ្ទះល្វែង ទើបគ្មានកន្លែងរំដោះទឹកទាន់ពេល បណ្ដាលឱ្យទឹកច្រាលឡើងលិចផ្ទះសម្បែងពលរដ្ឋ។
#RFAKhmer #Cambodia #PhnomPenh #Kandal #Environment #Flood #RainingFlood #PrekThnort

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រស់​នៅ​ភូមិ​សំបួរ​សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ទទូច​ឱ្យ​អាជ្ញាធរ​ជួយ​ដោះ​ស្រាយ​បញ្ហា​ទឹក​ជំនន់​ ​ដែល​តែង​ធ្វើ​ឱ្យ​លិចលង់​ផ្ទះ​សម្បែង​ពួកគាត់​ក្នុង​រដូវ​វស្សា អស់​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ។​ ពួក​គាត់​ត្អួញត្អែរ​ពី​ការ​លំបាក​ ​ដោយសារ​ត្រូវ​រស់​នៅ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ទឹក​ និង​ត្រូវ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​កូន​តូច​ៗ រួម​ទាំង​ផល​ប៉ះពាល់​សុខភាព។ 
---

#RFAKhmer #Cambodia #PhnomPenh #Environment #Flood #RainingFlood
Media is too big
VIEW IN TELEGRAM
លោកស្រី កុលាប រស់​ទាំង​វេទនា​អស់​៩​ឆ្នាំ​ដោយ​សារ​ប្រឈម​ជំនន់​ទឹក​ភ្លៀង
---
លោកស្រី សេន កុលាប រស់​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កំពុង​ជួប​ការ​លំបាក​ខ្លាំង​ដោយសារ​ប្រឈម​ការ​លិចលង់​ជំនន់​ទឹក​ភ្លៀង​រដូវ​វស្សា ដែល​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ និង​មិន​អាច​ចេញ​ប្រកប​របរ​រក​ស៊ី​បាន​។ លោក​ស្រី​ស្នើ​ឱ្យ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ទឹក​ជំនន់ ខណៈ​លោកស្រី​បាន​រង​ទុក្ខ​វេទនា​ពី​ទឹក​ជំនន់​រដូវ​វស្សា​លិច​ចូល​ផ្ទះ​ជា​រៀង​រាល់​ឆ្នាំ អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ​។
---
#អាស៊ីសេរី #កម្ពុជា #ភ្នំពេញ #ដង្កោ #បរិស្ថាន #ទឹកជំនន់ #ជំនន់ទឹកភ្លៀង #លុបបឹង
#RFAKhmer #Cambodia #PhnomPenh #Environment #Flood #RainingFlood

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរស់នៅរាជធានីភ្នំពេញត្អូញត្អែរពីជំនន់ទឹកភ្លៀងប៉ះពាល់ដល់ការរស់នៅ និងជីវភាព
---
ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញត្អូញត្អែរពីបញ្ហាជំនន់ទឹកភ្លៀងលិចហូរចូលក្នុងផ្ទះ និងលិចផ្លូវពិបាកធ្វើដំណើរ ដែលបង្កឱ្យរំខានដល់ការរស់នៅ និងប្រកបមុខរបររបស់ពួកគាត់។ ពួកគាត់ថា បញ្ហាជំនន់ទឹកភ្លៀងជន់លិចស្ទើររាល់ឆ្នាំនេះ គឺដោយសារតែរដ្ឋាភិបាលកាត់ឆ្វៀលដីបឹងឱ្យក្រុមហ៊ុនឯកជនចាក់ដីលុបបឹងធម្មជាតិ។ នៅពេលមានភ្លៀងធ្លាក់ម្តងៗ ពួកគាត់បារម្ភមានសត្វពស់ សត្វក្អែប ខណៈខ្សែភ្លើងនៅតាមដងផ្លូវធ្លាក់រាយប៉ាយអាចប្រឈមនឹងឆក់ជាដើម។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3WZiFQc
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #Environment #NaturalDisaster #FloodKH #RainingFlood #PhnomPenh #TamokLake #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ រិះគន់រដ្ឋាភិបាល អសមត្ថភាពដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលធ្វើឱ្យលិចលង់ក្រុងជារៀងរាល់ឆ្នាំ
---
ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ កំពុង​បារម្ភ​ពី​សុវត្ថិភាព​ និង​ការ​ប្រកប​មុខរបរ​ប្រចាំថ្ងៃ​របស់​ពួក​គាត់​ ដោយសារ​តែ​ទឹក​ភ្លៀង​បាន​​លិច​ផ្លូវ​ និង​ផ្ទះ​របស់​ពួក​គាត់​ក្រោយ​មាន​ភ្លៀង​ធ្លាក់​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​នេះ​។ ពលរដ្ឋ​នៅ​ភ្នំពេញ​ត្អូញត្អែរ​ថា អាជ្ញាធរ​ហាក់​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ទឹក​ភ្លៀង​លិច​ផ្លូវ​ និង​ផ្ទះ​ពលរដ្ឋ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/environment/phnom-penh-residents-facing-difficulties-with-rainy-flood-08092024134805.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #Environment #NaturalDisaster #FloodKH #RainingFlood #PhnomPenh #TamokLake
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សម្ភាសអ្នកអត្ថាធិបាយនយោបាយ លោក គឹម សុខ និងអនុប្រធានចលនាប្រជាធិបតេយ្យរួបរួមជាតិនៅប្រទេសកូរ៉េខាងត្បូង​ លោក ម៉ាត់ វណ្ណី ជុំវិញកម្ពុជា ដកខ្លួនចេញពីកម្រោង CLV ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ


#RFAKhmer #Cambodia #Vietnam #Australia #Lao #HunSen #HunManet #PoliticsKH #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #BorderInfrastructureDevelopmentFund #Fundraising #Immigration #FloodKH #RainingFlood #Tonlesap #Mekong #Kratie #DoeunOudom #KilledCouple #HorribleTrafficAccident #DakBen #PhchumBen #KhmerCulture #Buddhism
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ភ្នំពេញ​ត្អួញត្អែរ​ពី​ទុក្ខ​លំបាក​ដោយសារ​ជំនន់​ទឹក​ភ្លៀង​និង​ទឹក​ស្អុយ​ហូរ​ចេញ​ពី​លូ
---
ពលរដ្ឋ​មួយ​ចំនូន​នៅ​ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ ត្អួញត្អែរ​ពី​ទុក្ខលំបាក ដោយសារ​ជំនន់​ទឹក​ភ្លៀង​ រួមទាំងទឹកលូមានក្លិនស្អុយ កំពុងលិច​ផ្ទះ​សម្បែង​ពួកគាត់​។ ពួកគាត់​ថា ស្ថានភាព​លិច​លង់​កាន់​តែ​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នេះ អាច​ដោយសារ​ការ​លុប​បឹង​នៅ​ក្នុង​រាជធានីភ្នំពេញ និង​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ទឹក​ជំនន់​នេះ កុំ​ឱ្យ​ពួកគាត់​ត្រូវ​លិចលង់​ខូចខាត​ទ្រព្យ​សម្បត្តិ​ និង​ប៉ះពាល់​សុខភាព​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #PhnomPenh #Environment #Flood #RainingFlood

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ភ្នំពេញ​ត្អួញត្អែរ​ពី​ទុក្ខ​លំបាក​ដោយសារ​ជំនន់​ទឹក​ភ្លៀង​និង​ទឹក​ស្អុយ​ហូរ​ចេញ​ពី​លូ
---
ពលរដ្ឋ​មួយ​ចំនូន​នៅភូមិសំបួរ និងភូមិម័ល ​ខណ្ឌ​ដង្កោ​ ត្អួញត្អែរពី​ទុក្ខ​លំបាក​និង​បញ្ហា​សុខភាព ដោយសារ​ជំនន់​ទឹក​ភ្លៀង​ និង​ទឹក​ហូរ​ចេញ​ពី​លូ​ដែល​មាន​ក្លិន​ស្អុយ កំពុង​លិច​ចូល​ផ្ទះ​សម្បែង​ពួកគាត់​។ ពួកគាត់​ថា ស្ថានភាព​លិច​លង់​កាន់​តែ​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នេះ អាច​ដោយសារ​ការ​លុប​បឹង​សម្រាប់​សាងសង់​បុរី និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ទឹក​ជំនន់​នេះ កុំ​ឱ្យ​ពួកគាត់​ប្រឈមនៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #PhnomPenh #Environment #Flood #RainingFlood #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer