វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ទៅ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹង​ទន្លេសាប​ធ្វើឡើង​តាម​ឆន្ទៈ មិនមែន​ជា​ធ្វើឡើង​ដើម្បី​កេង​ចំណេញ​នយោបាយ​។ ពួកគេ​លើកឡើង​បែបនេះ ខណៈ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​សម្រុក​ចុះទៅ​តំបន់​បឹង​ទន្លេសាប​កាត់​ឆ្វៀល​ដោយ​អះអាង​ថា​ដើម្បី​ឲ្យ​ដី​ទៅ​ពលរដ្ឋ​ប្រើប្រាស់​និង​អាស្រ័យ​ផល។
ព័ត៌មានពិស្ដារ...
#HunSen #Cambodia #tonlesaplake #LandDispute #RFAKhmer
ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ជាប់​បឹង​ទន្លេសាប និង​សង្គម​ស៊ីវិល ព្រួយបារម្ភ​ពី​អាជ្ញាធរ ឆ្វៀល​ដី​ចែក​ពលរដ្ឋ​គ្មាន​តម្លាភាព និង​អំពើពុករលួយ។ ការ​លើកឡើង​នេះ​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​សារ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ចុះ​ពិនិត្យ​និង​កាត់​ឆ្វៀល​ដី​ជូន​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នោះ។
ព័ត៌មាន​ពិស្ដារ...
#tonlesaplake #Cambodia #វិទ្យុអាស៊ីសេរី #Hunsen #វិទ្យុអាស៊ីសេរី
មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកវិភាគ​បារម្ភ​ថា ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​ខុសច្បាប់​នឹង​ទទួល​បាន​ដី​នៅ​តំបន់​បឹង​ទន្លេសាប តាមរយៈ​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ដី​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​បឹង​ទន្លេសាប ។ ទោះ​យ៉ាងណា មន្ត្រី​បក្ស​កាន់អំណាច ច្រាន​ចោល​ការ​លើកឡើង​នេះ និង​អះអាង​ថា រដ្ឋាភិបាល​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​ផ្ដល់​ដី​នេះ។
ព័ត៌មាន​ពិស្ដារ...
#tonlesaplake #Cambodia #បឹងទន្លេសាប #RFAKhmer #វិទ្យុអាស៊ីសេរី
ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប ស្នើ​អាជ្ញាធរ​ពន្លឿន​ការ​កាត់​ដី​តំបន់​៣​សម្រាប់​ពួកគាត់​អាស្រ័យ​ផល​។ ការ​ស្នើ​សុំ​នេះ គឺ​បន្ទាប់ពី​ក្រុម​ប្រជាពលរដ្ឋ​បារម្ភ​ថា អាច​មាន​ការ​កែប្រែ​ដី​ទាំងនោះ​ចូល​ជា​តំបន់​ការពារ​វិញ ប្រសិនបើ​អាជ្ញាធរ​នៅតែ​ពន្យារ​ពេល​តទៅទៀត​។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ពន្លឿន​ការងារ​នេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មានឱកាស​បាន​អាស្រ័យ​ផល​មុន​រដូវ​ទឹក​ឡើង និង​ស្របតាម​បញ្ជា​របស់​លោក ហ៊ុន សែន។
ព័ត៌មាន​ពិស្ដារ...
#tonlesaplake #RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៣៖

១. តុលាការកំពូលបន្តឃុំខ្លួនមន្ត្រីបក្សភ្លើងទៀនពីររូបទោះបីពួកគេមានជំងឺធ្ងន់ធ្ងរ
២. ចលនាស្ត្រីបក្សភ្លើងទៀនចោទអាជ្ញាធរ ថាបង្ខំពួកគេឱ្យចុះចូលបក្សកាន់អំណាច
៣. អ្នកឃ្លាំមើលសង្គមរិះគន់រដ្ឋាភិបាល ថាប្រើប្រាស់យោធាបម្រើប្រយោជន៍គណបក្សកាន់អំណាច
៤. ពលរដ្ឋខេត្តបាត់ដំបងអះអាងថា ជនជាតិវៀតណាមមួយចំនួនប្រើឧបករណ៍នេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!!
#RFAKhmer #Cambodia #HunManet #Army #ChoungChouNgy #SamSokong #TochThoeung #ChaoVeasna #PoliticalPrisoners #CandlelightParty #OppositionParties #SupremeCourt #CPP #RulingParty #IllegalFishing #FishingKH #TonlesapLake #Battambang #Vietnamese
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ruQ0rLs5kk0
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ឆ្នាំង ត្រលប់​មក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ដដែល
---
ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​អាជ្ញាធរ​បាន​រៀបចំ​ឱ្យ​មក​រស់​នៅ​លើ​ដី​គោក​កាល​ពី​ពេល​កន្លងទៅ ឥឡូវ​នេះ​បាន​វិល​មក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​នៅ​លើ​បឹង​ទន្លេសាប​ឡើងវិញ​ជា​បណ្តើរៗ​ ហើយ។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា អាជ្ញាធរ​គួរ​តែ​ពិនិត្យ​ករណី​នេះ​ ឱ្យ​បាន​ត្រឹមត្រូវ ជាជាង​បណ្តែត​បណ្តោយ​ឱ្យ​ពួកគេ​ផ្លាស់ទី​តាម​អំពើ​ចិត្ត។
#RFAKhmer #Cambodia #Vietnam #KampongChhnang #RoleaBaierDistrict #SvayChrumCommune #HunSen #HunManet #SunSovannarith #FloatingVillage #TonleSapLake

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
គណៈ​ប្រតិភូ​វៀតណាម​ ដែល​បំពេញ​ទស្សន​នៅ​កម្ពុជា​រយៈពេល ​៤ ថ្ងៃ ​ចាប់ពី​ថ្ងៃទី ៣០​វិច្ឆិកា ​ដល់​ថ្ងៃទី៣ធ្នូ​ ស្នើ​សុំ​ដល់​ភាគី​កម្ពុជា​ជាថ្មីទៀត ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ និង​ជួយ​គាំទ្រ​ដល់​សមាគមន៍ ​និង​ជន​ជាតិវៀតណាម ​ដែល​រស់នៅ ​និង​រក​ស៊ី​នៅ​កម្ពុជា។ សកម្ម​ជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ចាត់​ទុក​ការ​ស្នើ​នេះ ​ជា​ការ​យក​ប្រៀប​របស់​វៀតណាម​លើ​កម្ពុជា​ ស្រប​ពេល​អាជ្ញាធរ​វៀតណាម ​តែង​តែ​ធ្វើ​ទុក្ខបុកម្នេញ ​លើពលរដ្ឋ​ខ្មែរ​ក្រោម ​ប៉ុន្តែ​ រដ្ឋាភិបាល​កម្ពុជា​ហាក់​មិន​រវីរវល់​នោះ​ទេ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖https://www.facebook.com/rfacambodia/videos/1113996086675445
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #Immigration #Foreigner #VietnameseImmigrants #PermanentResidencePermits #FloatingVillage #TonleSapLake #KhmerKrom #HumanRights #IndigenousRights


👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋនៅតំបន់៣ ខេត្តបាត់ដំបង មួយចំនួន ដាំឪឡឹកលក់ ដោះស្រាយជីវភាព
---
ពលរដ្ឋមួយចំនួន ដែលរស់នៅតំបន់៣ ក្បែរតំបន់បឹងទន្លេសាប បន្តដាំឪឡឹកលក់ ដើម្បីដោះស្រាយជីវភាព។ របរដាំឪឡឹកនេះ មិនងាយស្រួលឡើយ ដោយពេលខ្លះកសិករជួបនឹងបញ្ហាអាកាសធាតុ ដែលធ្វើឱ្យខូចទិន្នផលផង និងបញ្ហាឈ្មួញកណ្ដាលបង្អាប់តម្លៃកសិផលផង។ កសិករស្នើឱ្យមន្ត្រីជំនាញ ជួយទ្រទ្រង់របរកសិកម្ម និងរកទីផ្សារនាំចេញផ្លែឪឡឹកយកទៅលក់ ដើម្បីលើកស្ទួយជីវភាពរបស់ពួកគាត់។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #DithTina #MAFF #Agriculture #FarmersKH #Watermelons #Battambang #Economy #TonleSapLake
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer