វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុមយុវជន​​ខ្មែរថាវរៈ​ នៅតែ​បន្តធ្វើ​យុទ្ធនាការ​​បង្អត់អាហារ​​ និង​សមាធិ​នៅ​ខេត្តព្រះវិហារ​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​ផ្លាស់ប្ដូរ​គោលជំហរបញ្ឈប់ការ​ធ្វើ​ទុក្ខបុក​ម្នេញ និង​ដោះលែង​កញ្ញា សេងធារី រួមទាំង​អ្នកទោស​មនសិការ​ដទៃ​ទៀត។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #HumanRights #HungerStrike #ThearySeng
ក្រុម​យុវជន​ខ្មែរ​ថាវរៈ ចាកចេញពី​ខេត្តព្រះវិហារ​ទៅ​បន្តធ្វើ​យុទ្ធនាការ​អត់​អាហារ​នៅ​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​ដោះលែង​កញ្ញា សេង ធារី រួមទាំង​អ្នក​ទោស​នយោបាយ និង​សកម្មជន​សង្គម​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #HumanRights #HungerStrike #KhmerThavrak #ThearySeng
យុវជន​ខ្មែរថាវរៈម្នាក់​ធ្លាក់​ខ្លួនឈឺធ្ងន់​រហូត​ទៅ​ព្យាបាលជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេសថៃ ​ក្រោយ​ពេល​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ដួលសន្លប់​នៅ​នឹង​កន្លែង ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ និង​តុលាការ​ដោះលែង​កញ្ញា សេង ធារី និងអ្នកជាប់ឃុំផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ហេតុផល​នយោបាយ​ដោយ​អយុត្តិធម៌។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #KhmerThavrak #HungerStrike
មេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់កញ្ញា សេង ធារី ប្តេជ្ញាថា លោកនឹងជំរុញទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យចាត់បញ្ចូលសំណុំរឿងរបស់កញ្ញា សេង ធារី ជាសំណុំរឿង «ឃុំខ្លួនពលរដ្ឋអាមេរិកាំងខុសច្បាប់» ស្ថិតក្រោមច្បាប់ «ឡឺវីនសុន» (Levinson Act)។ ការធ្វើដូច្នេះ នឹងអនុញ្ញាតឱ្យបេសកជនប្រធានាធិបតីអាមេរិក ស្តីពីកិច្ចការចំណាប់ខ្មាំង កំណត់អាទិភាពស្វែងរកដំណោះស្រាយឱ្យមានការដោះលែងកញ្ញា សេង ធារី។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងស្របពេលដែលសកម្មជនការពារសិទ្ធិមនុស្សល្បីឈ្មោះ និងជាមេធាវីខ្មែរអាមេរិកាំង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ នៅតំបន់ដាច់ស្រយាលនៅខេត្តព្រះវិហារ កញ្ញា សេង ធារី បច្ចុប្បន្នកំពុងធ្វើកូដកម្មបង្អត់អាហាររយៈពេល ១០ថ្ងៃ ទាមទារឱ្យមានការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ស្របពេលដែលការបោះឆ្នោតនេះត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថាជាការបោះឆ្នោត«ក្លែងក្លាយ»។
#RFAKhmer #Cambodia #USA #HunSen #SengTheary #ThearySeng #JaredGenser #LevinsonAct #PoliticalPrisoner #HumanRightsDefender #HungerStrike
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០២៣៖

១.ធម្មយាត្រាផ្សព្វផ្សាយអំពីសិទ្ធិមនុស្សទទួលបានការគាំទ្រពីពលរដ្ឋនៅតាមដងផ្លូវ
២.អ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត ទៅវៀតណាមដើម្បីបញ្ជាក់ពីជំហរកម្ពុជាជុំវិញទំនាក់ទំនងជាមួយចិន
៣.សកម្មជនសិទ្ធិមនុស្សកញ្ញាសេងធាវីធ្វើបាតុកម្មបង្អត់អាហារមុនសាលាឧទ្ធរណ៍បើកសវនាការ
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះយើងនឹងជជែកអំពីផលវិបាកដែលកម្ពុជាបើកឲ្យប្រើប្រាស់លុយយ៉ន់ចិន
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #China #AbitraryDetention #WronfullyDetained #ChinaReach #InternationalHumanRightsDay #Pilgrimage #PoliticalPrisoner #HumanRightsDefender #HungerStrike #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/eg0aSFZOIcI
Media is too big
VIEW IN TELEGRAM
សាលាឧទ្ធរណ៍​​រាជធានី​ភ្នំពេញ នៅថ្ងៃទី១៣ធ្នូ សម្រេចពន្យារពេលជំនុំជម្រះក្ដីលើសំណុំរឿងក្បត់ជាតិរបស់កញ្ញា សេង ធារី និងមន្ត្រីបក្សប្រឆាំង២នាក់ទៀត គឺ លោក កាក់ កុម្ភា និង លោក ហេង ច័ន្ទសុធី ទៅពេលក្រោយដោយគ្មានថ្ងៃកំណត់។ ក្រុមអង្គការសង្គមស៊ីវិល តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា មន្ត្រីស្ថានទូតសហរដ្ឋអាមេរិក និងទូតប្រទេសលោកសេរីមួយចំនួនទៀត ក៏បានទៅតុលាការ ដើម្បីត្រៀមឃ្លាំមើលសវនាការនេះដែរ ។ ចំណែកនៅខាងក្រៅរបងតុលាការវិញ មានសាច់ញាតិ និងអ្នកគាំទ្រកញ្ញា សេង ធារី ប្រមាណ១០នាក់ បានលើកបដាទាមទារឱ្យតុលាការដោះលែង កញ្ញា និងមន្ត្រីបក្សប្រឆាំងទាំងពីនាក់ឱ្យមានសេរីភាពវិញ។
#RFAKhmer #Cambodia #HunManet #PoliticsKH #SengTheary #AbitraryDetention #WronfullyDetained #PoliticalPrisoner #HumanRightsDefender #HungerStrike #CNRP

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣៖

1. អង្គការសិទ្ធិមនុស្សថាសាលាឧទ្ធរណ៍ពុំបានធានាសិទ្ធិពេញលេញរបស់ជនជាប់ចោទពេលជំនុំជម្រះក្ដី
2. កម្មកររោងចក្រមួយចំនួននឿយណាយនឹងការងារ ប៉ុន្តែគ្មានឱកាសផ្លាស់ប្ដូរជីវិត
3. ក្រុមយុវជនរកឃើញថា រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មី អសមត្ថភាពការពារ ព្រៃព្រះរកា
4. ភ្ញៀវទេសចរណ៍ចិនទៅលេងប្រទេសថៃចំនួនច្រើនជាងមកទស្សនាកម្ពុជា
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!!
#RFAKhmer #Cambodia #HunManet #PoliticsKH #SengTheary #AbitraryDetention #WronfullyDetained #PoliticalPrisoner #HumanRightsDefender #HungerStrike #CNRP #PreyPreahRoka #Environment #Logging #Deforestation #MinimumWage #CambodianWorkers #Tourism
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/jKLPMtzgU94
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ នុត សវនា៖ សុខភាព​កញ្ញា សេង ធារី ចុះ​ខ្សោយ​ជាង​មុន តែ​មិន​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត
---
អគ្គនាយក​រង​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ប្រាប់​វិទ្យុអាស៊ីសេរី នៅ​ថ្ងៃទី១៤ ខែធ្នូ ថា សមត្ថកិច្ច​បាន​ដឹក​កញ្ញា សេង ធារី ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃស​វិញ​ហើយ​កាលពី​យប់​ថ្ងៃទី១៣ ខែធ្នូ បន្ទាប់​ពី​គ្រូពេទ្យ​បាន​តាមដាន​សុខភាព​របស់​កញ្ញា​រក​ឃើញ​ថា សុខភាព​របស់​កញ្ញា​គ្រាន់តែ​ចុះ​ខ្សោយ​ជាង​មុន ក៏​ប៉ុន្តែ មិន​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​នោះ​ទេ៕
#RFAKhmer #Cambodia #HunSen #HunManet #NuthSavana #SengTheary #ThearySeng #HungerStrike #PoliticalPrisoners

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣៖

១.សមាជិកព្រឹទ្ធសភាអាមេរិកស្នើឱ្យរដ្ឋាភិបាលអាមេរិកបញ្ចូលករណី កញ្ញា សេង ធារី ក្នុងបញ្ជីនៃការ «ឃុំខ្លួនពលរដ្ឋអាមេរិកដោយខុសច្បាប់»
២.ពលរដ្ឋខ្មែរនៅជប៉ុនប្រកាសមិនស្វាគមន៍វត្តមាន លោក ហ៊ុន ម៉ាណែត
៣.លោក ថាច់ សេដ្ឋា ស្នើតុលាការកំពូលដោះលែងលោកក្នុងថ្ងៃប្រកាសសាលដីកានៅសប្តាហ៍ក្រោយ
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះយើងនឹងជជែកថាតើមូលហេតុអ្វីបានគណបក្សប្រជាជនកម្ពុជាក្ដោបក្ដាប់ប្រទេសកម្ពុជាផ្ដាច់មុខបាន? រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #USA #Japan #PoliticsKH #HunManet #ThachSetha #SengTheary #AbitraryDetention #WronfullyDetained #PoliticalPrisoners #HumanRightsDefender #HungerStrike #CandlelightParty #OppositionParties #Protest #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/WcGFdPd5THQ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ ២០២៣៖

១. លោក ថាច់ សេដ្ឋា ស្នើតុលាការកំពូលដោះលែងលោកក្នុងថ្ងៃប្រកាសសាលដីកានៅសប្តាហ៍ក្រោយ
២. មន្ត្រីរដ្ឋាភិបាលបដិសេធចំពោះលើកឡើងរបស់អង្គការអន្តរជាតិ ដែលថា កម្ពុជាកំពុងធ្លាក់ចូលទៅរបបផ្ដាច់ការ
៣. សមាជិកព្រឹទ្ធសភាអាមេរិកស្នើឱ្យរដ្ឋាភិបាលអាមេរិកបញ្ចូលករណី កញ្ញា សេង ធារី ក្នុងបញ្ជីនៃការ«ឃុំខ្លួនពលរដ្ឋអាមេរិកដោយខុសច្បាប់»
៤. អាជ្ញាធរខេត្តកំពង់ធំទទួលស្គាល់ថាមានបទល្មើសព្រៃឈើនិងការកាប់ទន្ទ្រានដីព្រៃនៅក្នុងដែនជម្រកសត្វព្រៃឡង់
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #USA #PoliticsKH #HunManet #ThachSetha #SengTheary #AbitraryDetention #WronfullyDetained #PoliticalPrisoners #HumanRightsDefender #HungerStrike #CandlelightParty #OppositionParties #HumanRights #Democracy #HumanRightsWatch #ANFREL #Dictator #APHR #ADN #FORUMASIA #CIVICUS #ShamElection #ElectionKH2023 #PreyLang
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Hte4E-qoF3o