វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.83K photos
1.91K videos
92 files
7.83K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
បទសម្ភាសន៍​ជាមួយ​អ្នកស្រី មូរ សុខហួរ «​ជុំវិញ​ការ​បង្កើត​ក្រុម​ប្រឹក្សា​ជាតិ​បង្រួបបង្រួម​កម្ពុជា​»
---
ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ លើកឡើង​ថា ក្រុម​បឹក្សា​ជាតិ​បង្រួបបង្រួម​កម្ពុជា ដែល​ទើប​បង្កើត​ឡើង​ដោយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា មិន​មែន​ជា​គណបក្ស​នយោបាយ​ឡើយ។ អ្នកស្រី​បន្ត​ថា ប៉ុន្តែ​វា​ជា​ក្រុមប្រឹក្សា​ជាតិ​មួយ​តំណាង​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​មូល ដែល​អាច​នឹង​មាន​សិទ្ធិ​ទៅ​និយាយ​បញ្ឈប់​អាសនៈ​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ ទៅ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន​ ប្រសិន​បើ​លោក ហ៊ុន សែន នៅ​តែ​មិន​ព្រម​បើក​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer#Cambodia#USA#HunManet#HunSen#SocialActivists#PoliticalPersecutions#PoliticalPrisoners#TransnationalRepression#ArbitraryArrests#KMD #HunDynasty#Authoritarianism#Khmerican#KhmerCongress
Media is too big
VIEW IN TELEGRAM
បាតុករ​ជា​ស្ត្រី​អាយុ​១០៥​ឆ្នាំ៖ «ប្រទេស​ជាតិ​វេទនា​ណាស់ សន្តិភាព​តែ​លោក ហ៊ុន សែន»
---
លោកយាយ អ៊ុំ សាន្ត ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​អាយុ​១០៥​ឆ្នាំ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​អស់​ជាច្រើន​ម៉ោង ពី​រដ្ឋ​កាលីហ្វ័រញ៉ា (California) មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន (Washington D.C.) ដើម្បី​ចូលរួម​ធ្វើ​បាតុកម្ម​រយៈពេល​៤​ថ្ងៃ ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៤ ខែតុលា ជាមួយ​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» ដក​កម្ពុជា​ទាំងស្រុង​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ជាមួយ​វៀតណាម និង​ឡាវ និង​ងាក​ទៅ​គោរព​សិទ្ធិ​មនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​។ លោក​យាយ​បាន​ថ្លែង​សារ​ទាំង​ទឹក​ភ្នែក ដោយសារ​តែ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​រំលោភ​សិទ្ធិ​មនុស្ស បណ្ដាល​ឱ្យ​ពលរដ្ឋ​ជាច្រើន​ត្រូវ​រង​ការ​ឈឺចាប់៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #USA #HunManet #HunSen #SocialActivists #PoliticalPersecutions #PoliticalPrisoners #TransnationalRepression #ArbitraryArrests #KMD #HunDynasty #Authoritarianism #Khmerican #KhmerCongress