Paragon International School
2.08K subscribers
3.8K photos
108 videos
16 files
82 links
Download Telegram
សូមអបអរសាទរដល់សិស្សានុសិស្សនៃសាលារៀនអន្តរជាតិផារ៉ាហ្គន ក្នុងឆ្នាំសិក្សា២០២១ ដែលទទួលបានជោគជ័យពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ២០២១។
យើងខ្ញុំសូមអបអរដល់សិស្សានុសិស្សយើងចំពោះលទ្ធផលដ៏អស្ចារ្យ និងនិទ្ទេស A ពីការប្រឡងនេះ និងសូមកោតសរសើរដល់ប្អូនៗទាំងអស់ចំពោះការខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាមកន្លងមក។
នេះជាលទ្ធផល នៃការសហការគ្នាជាក្រុមដ៏អស្ចារ្យរវាងសិស្សានុសិស្ស អាណាព្យាបាល និង គ្រូបង្រៀន!🎉
ជាថ្មីម្តងទៀត សូមអបអរសាទរ ហើយសូមជូនពរអ្នកទាំងអស់ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចនាពេលអនាគត!🌿

Congratulations to our Paragon ISC class of 2021students on their success in the National BAC || Exam dated December 27, 2021.

We would like to celebrate the students on their outstanding performance and getting A in the exam and applaud all students for their efforts and hard work.

This is the result of great teamwork between students, parents, and teachers!🎉
Once again, congratulations and we wish you the best in your future endeavors!🌿

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #NationalExam #BacII2021 #staysafe
សិស្សានុសិស្សពី សាលារៀនអន្តរជាតិផារ៉ាហ្គន បានទទួលវិញ្ញាបនបត្របញ្ជាក់ជ័យលាភីពីការប្រកួតគណិតវិទ្យា STEMCO! 🎉

ការប្រកួតគណិតវិទ្យា STEMCO គឺជាការប្រកួតប្រជែង បែបអូឡាំព្យាដ ដែលធ្វើតេស្តសមត្ថភាពសិស្ស លើមុខវិជ្ជាដូចជា គណិតវិទ្យា និងវិទ្យាសាស្ត្រ (គីមីវិទ្យា រូបវិទ្យា និង ជីវវិទ្យា)។ ក្នុងកម្មវិធីនេះមានជាង ៣០ ប្រទេសបានចូលរួមប្រកួតប្រជែងលើវិញ្ញាសាគណិតវិទ្យា ដែលរួមមានសិស្សានុសិស្សរបស់យើងផងដែរ។ តាមការរំពឹងទុកពួកគាត់ទទួលបានលទ្ធផលដ៏អស្ចារ្យ!

ឆេង សេងលី៖ មេដាយសំរឹទ្ធ និងពានរង្វាន់បេក្ខជនឆ្នើម
គុយ ប៊ុនធាន៖ មេដាយកិត្តិយស និងពានរង្វាន់បេក្ខជនឆ្នើម

សូមអបអរសាទរដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតា! យើងខ្ញុំមានមោទនភាពណាស់ចំពោះអ្នក និងសូមជូនពរអ្នកទាំងអស់ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចនាពេលអនាគត!🌿

Paragon ISC Secondary Campus students have received their certificates from STEMCO Mathematics Competition! 🎉

STEMCO consists of an Olympiad-style competition that tests students in various subjects such as mathematics, science, chemistry, physics, and biology. Our students competed with participants from over 30 countries in Mathematics. As expected, they achieved great results!

Sengly Chheng - Bronze Award and Besty Award
Bun Thean Kuy - Honourable Mention and Besty Award

Congratulations, students, teachers, and parents! We are very proud of you and good luck in your future endeavors!🌿

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #StemCo #staysafe
ព្រឹត្ដិការណ៍ដ៏អស្ចារ្យ!
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មាតាបិតា និងសិស្សានុសិស្សជាទីស្រឡាញ់ របស់យើង ហើយសូមចែករំលែករូបភាពមួយចំនួននៃពិធីប្រគល់រង្វាន់ដល់សិស្សឆ្នើមរបស់ សាលារៀនអន្តរជាតិផារ៉ាហ្គន ! 🥳

សាលារៀនអន្តរជាតិផារ៉ាហ្គនបានផ្តល់រង្វាន់ដល់សិស្សានុសិស្សដែលប្រឡងជាប់និទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡង ២៧ ធ្នូ ២០២១ កន្លងទៅនេះ ដោយម្នាក់ៗទទួលបានប្រាក់រង្វាន់ ៥០០ ដុល្លារសហរដ្ឋអាមេរិក!

សិស្សានុសិស្ស អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូបានចូលរួមកម្មពិធីនេះយ៉ាងសប្បាយរីករាយ ហើយបានចែករំលែកបទពិសោធន៍ជាមួយគ្នាផងដែរ។
សូមអរគុណចំពោះការខិតខំប្រឹងប្រែង និងការគាំទ្ររបស់អ្នកទាំងអស់គ្នា! អបអរសាទរ!🎉

What an event! We are so grateful for our lovely parents and students and we would like to share with you a glimpse of our Awarding Ceremony for Paragon International's stellar students!🥳

Paragon International School had awarded graduates who have received A scores in the National BAC II Exam with a $500 prize for each!

The ceremony was enjoyed by the students, parents, and teachers who shared a common joy and pride! Thank you for your hard work and support! Congratulations!🎉

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #NationalExam #BacII2021 #staysafe
Paragon International School
Photo
សិស្សានុសិស្សរបស់យើងតែងតែសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យគួរជាឱ្យស្ងើចសរសើរ!🎉

យើងខ្ញុំរីករាយ និងសូមចែករំលែកសមិទ្ធផលរបស់សិស្សានុសិស្សយើងក្រោយទទួលបានលទ្ធផលពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡង ២៧ ធ្នូ ២០២១ កន្លងទៅនេះ ឈ្មោះ សឿង ភារ៉ានិរន្ត (និទ្ទេស A) និង លីម ធានស៊ុន (និទ្ទេស B) បានទទួលអាហារូបករណ៍ពេញពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។

អបអរសាទរ! យើងសូមជូនពរឱ្យប្អូនៗបន្តទទួលជោគជ័យក្នុងដំណើរសិក្សានាពេលអនាគត។

Our graduates never cease to amaze us with their accomplishments!🎉

We are happy to share that the 2021 graduates Seung Phearaniroan (A score) and Lim Theansun (B score) have received honorary full scholarships from the Royal University of Agriculture and the Royal University of Law and Economics for their outstanding results in the National BAC II Exam.

Congratulations! We wish you all the best for the upcoming academic journey you are to embark on.

#paragonisc #cambodia🇰🇭 #phnompenh #internationalschools #cis #abettertomorrow #NationalExam #BacII2021 #staysafe