មន្ទីរព័ត៌មាន​ ខេត្តព្រះវិហារ
1.09K subscribers
8.55K photos
471 videos
865 links
ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈដើម្បីផ្សារភ្ជាប់គ្រប់មជ្ឍដ្ឋាន
Download Telegram
អាជ្ញាធរខេត្តព្រះវិហារ រៀបចំកម្មវិធី «ដេីរដើម្បីសន្តិភាព» សម្រាប់ជនភៀសខ្លួន ផ្សារភ្ជាប់មិត្តភាព និងលើកកម្ពស់សុខភាព!

រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំ និងគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម គីមី រិទ្ធី អភិបាលខេត្ត បានរៀបចំកម្មវិធីកីឡារត់ម៉ារ៉ាតុង ក្រោមប្រធានបទ «ដេីរដើម្បីសន្តិភាព» ដែលមានគោលបំណងលើកកម្ពស់សុខភាព និងបង្កើតទំនាក់ទំនងល្អក្នុងចំណោមជនភៀសខ្លួន ។ កម្មវិធីនេះបានប្រារព្ធធ្វើឡើងសម្រាប់ជនភៀសខ្លួនដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ដែលមានអ្នកចូលរួមសរុប ៧១១នាក់ ក្នុងនោះមានស្ត្រី ៣២៣នាក់ និងបុរស ៣៨៨នាក់។

ការប្រកួតនេះមានចម្ងាយ ៥គីឡូម៉ែត្រ ស្មេី២ជុំ ក្នុងបរិវេណមណ្ឌលសុវត្ថិភាព ដោយចាប់ផ្តើមពីម៉ោង ៧:០០ ព្រឹក និងចែកជា ២ ដំណាក់កាល៖

- ដំណាក់កាលទី ១ (វគ្គជម្រុះ): ធ្វើនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីស្វែងរកកីឡាករល្អបំផុត ១០០នាក់ និងកីឡាការិនីល្អបំផុត ១០០នាក់ ដែលមានសមត្ថភាពអាចបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

- ដំណាក់កាលទី ២ (វគ្គផ្តាច់ព្រ័ត្រ): ធ្វេីឡេីងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីបេក្ខជនទាំងពីរភេទ ដែលបានជាប់នៅក្នុងវគ្គជម្រុះ។ វគ្គនេះធ្វើឡើងដើម្បីប្រកួតយក ជ័យលាភីលេខ ១ ដល់លេខ ១០ (ទាំងកីឡាករ និងកីឡាការិនី សរុប ២០រូប)៕

២៣ សីហា ២០២៥
👍13
Media is too big
VIEW IN TELEGRAM
លោកជំទាវបណ្ឌិត ហ៊ុន សេងនី នាំយកម៉ូតូចំនួន ១០គ្រឿង និងថវិកាមួយចំនួន ប្រគល់ជូនដល់វីរៈកងទ័ពជួរមុខ ១០រូប ដែលកំពុងឈរជើងនៅតាមបណ្តាទីតាំងយុទ្ធសាស្ត្រនានាក្នុងខេត្តព្រះវិហារ

២២ សីហា ២០២៥
មន្ទីរព៍ត៌មានខេត្តព្រះវិហារ
FACEBOOK | TIKTOK | YOUTUBE | INSTAGRAM
👍4
Media is too big
VIEW IN TELEGRAM
អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនយោធិនរងរបួសកំពុងសម្រាកព្យាបាល នៅខេត្តព្រះវិហារ

២២ សីហា​ ២០២៥
មន្ទីរព៍ត៌មានខេត្តព្រះវិហារ
FACEBOOK | TIKTOK | YOUTUBE | INSTAGRAM
👍4