អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បាននាំយកអំណោយជាភេសជ្ជៈ និងទឹកសុទ្ធ មកចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក ចំនួន ១៣០០គ្រួសារកំពុងស្នាក់នៅមណ្ឌលសុវត្តិភាពវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ខេត្តព្រះវិហារ។
ថ្លែងក្នុងឱកាសនោះ លោក សុខសាន្ត តារា អភិបាលរងខេត្ត តំណាង ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយជាអនេកប្បការ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកអ្នកឧកញ៉ា ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ព្រមទាំងបានបរិច្ចាគថវិកាផ្ទាល់ខ្លួន សម្រាប់បេសកកម្មមនុស្សធម៌ក្នុងបុព្វហេតុជាតិ និងប្រជាជន។
២៣ សីហា ២០២៥

👍3
ក្រុមសប្បាយដារ៉ា SABAY DARA TEAM មកពីរាជធានីភ្នំពេញ បាននាំយកអំណោយមនុស្សធម៌ជាបន្លែចម្រុះ មានដូចជា ត្រប់ ត្រសក់ ត្រកួន ល្ហុង ខ្ទឹមបារាំង ត្រយូងចេក ព្រមទាំងមានបន្លែផ្សេងៗជាច្រើនមុខទៀត មកផ្តល់ជូនក្រុមការងារប្រចាំការនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ដើម្បីចូលរួមផ្គត់ផ្គង់ដល់ក្រុមការងារដែលកំពុងបំពេញការងារយ៉ាងសកម្មក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុខមាលភាពជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពខាងលើ។
២៣ សីហា ២០២៥
២៣ សីហា ២០២៥
👍3