មន្ទីរព័ត៌មាន​ ខេត្តព្រះវិហារ
1.07K subscribers
8.31K photos
467 videos
861 links
ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈដើម្បីផ្សារភ្ជាប់គ្រប់មជ្ឍដ្ឋាន
Download Telegram
គណ:ប្រតិភូទូរទស្សន៍ជាតិកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនយោធិនរងរបួសកំពុងព្យាបាលនៅមន្ទីរពេទ្យ ខេត្តព្រះវិហារ!

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដឹកនាំប្រតិភូ ចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ជូនដល់វិរៈកងទ័ពដែលបានរងរបួសក្នុងសមរភូមិកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករាខេត្ត និងមន្ទីរពេទ្យតេជោស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

២២ សីហា ២០២៥
👍3
ប្រតិភូទូរទស្សន៍ជាតិកម្ពុជា និងសប្បុរសជនមកពីខេត្តព្រៃវែងនាំយកអំណោយ ជូនវិរៈកងទ័ពជួរមុខនៅខេត្តព្រះវិហារ!

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដឹកនាំប្រតិភូទូរទស្សន៍ជាតិកម្ពុជា រួមជាមួយសប្បុរសជនមកពីខេត្តព្រៃវែង ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយជូនវិរៈកងទ័ពជួរមុខ កំពុងឈរជេីងការពារបូរណភាពទឹកដី នៅតាមបណ្ដាទីតាំងយុទ្ធសាស្ដ្រ ក្នុងភូមិសាស្រ្ដខេត្តព្រះវិហារ រួមមាន ទិសភ្នំខ្មោច ម៉ុំបី អានសេះ និងជាំតែ។ ការផ្ដល់ជូននេះ បានធ្វេីឡេីងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តត្រពាំងសង្កែខេមរ:តេជោ ស្ថិតនៅភូមិត្រពាំងសង្កែខាងត្បូង ឃុំរំដោះស្រែ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
👍4
ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដឹកនាំប្រតិភូនាំយកអំណោយជា គ្រឿងឧបភោគបរិភោគ ប្រគល់ជូនក្រុមការងារមណ្ឌលសុវត្ថិភាពវត្តឧត្តរគិរីទួលអណ្ដែត (ហៅវត្តថ្នល់បែក) ស្ថិតក្នុងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដេីម្បីចែកជូនបន្តដល់បងប្អូនជនភៀសសឹក ក្នុងគ្រាដ៏លំបាកនៃការចាកចេញពីភូមិឋានដោយសារភ្លេីងសង្គ្រាម។

២២ សីហា ២០២៥
👍4