Duraseksa ទូរសិក្សា
22.5K subscribers
2.45K photos
65 videos
54 files
730 links
📲 កម្មវិធីស្វ័យសិក្សាទូរសិក្សា
https://www.hopp.bio/duraseksa
Download Telegram
[កិច្ចប្រជុំស្តីពីការត្រួតពិនិត្យសម្រាប់គម្រោងកែលម្អការអប់រំឧត្តមសិក្សា និងការច្នៃប្រឌិតថ្នាក់ឧត្តមសិក្សា]

ទីក្រុងហុងកុង៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋាននៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ និងសហការីបានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យសម្រាប់គម្រោងកែលម្អការអប់រំឧត្តមសិក្សា និងការច្នៃប្រឌិតថ្នាក់ឧត្តមសិក្សា ជាមួយប្រធាននៃសាកលវិទ្យាល័យអប់រំហុងកុង។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីប្រព័ន្ធសិក្សា និងពិភាក្សាបន្ថែមទៅលើការកិច្ចសហការរវាងសាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យអប់រំហុងកុងនាពេលអនាគត។

១៣ សីហា ២០២៤ | ទីក្រុងហុងកុង

#CDDE #MoEYSCambodia #vathanasann #Duraseksa #digitaleducation
[ដំណើរទស្សនកិច្ច និងកិច្ចប្រជុំជាមួយមជ្ឈមណ្ឌលសម្រាប់សិក្សា ការបង្រៀន និងបច្ចេកវិទ្យា]

ទីក្រុងហុងកុង៖ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋាននៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ និងសហការីបានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយមជ្ឈមណ្ឌលសម្រាប់សិក្សា ការបង្រៀន និងបច្ចេកវិទ្យា ព្រមទាំងដំណើទស្សនកិច្ចនៅសាលា The Salvation Army Ann Wyllie Memorial School។

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ច និងកិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិគ្រោះយោបល់ និងផ្លាស់ប្តូរគំនិតទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងបញ្ញាសិប្បនិម្មិតដែលអាចជួយសម្រួលដល់ការរៀន និងបង្រៀន ព្រមទាំងការរៀបចំកម្មវិធីសិក្សាសម្រាប់សិស្សានុសិស្សដោយផ្សារភ្ជាប់ការបង្រៀនទ្រឹស្តីជាមួយការអនុវត្តដោយផ្ទាល់តាមរយៈការបញ្ចូលនូវបច្ចេកវិទ្យាថ្មី និងបញ្ញាសិប្បនិម្មិតទៅក្នុងកម្មវិធីសិក្សាផងដែរ។

១៥ សីហា ២០២៤ | ទីក្រុងហុងកុង

#CDDE #MoEYSCambodia #vathanasann #Duraseksa #digitaleducation
[ពិធីបើកសម្ពោធសាខាថ្មីនៃសាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ]

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាគណធិបតីនៃពិធីបើកសម្ពោធសាខាថ្មីនៃសាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា មាតាបិតា និងសមាជិកនៃគណៈអភិបាល (ក្រុមប្រឹក្សាសាលា) មកពីចក្រភពអង់គ្លេស ហុងកុង និងកម្ពុជាផងដែរ។

២៤ កញ្ញា ២០២៤ | រាជធានីភ្នំពេញ

📎ចូលរួមជាមួយយើងដើម្បីទទួលបានព័ត៍មានសិក្សា និងមាតិកាថ្មីៗ៖
https://linktr.ee/_Duraseksa_


#CDDE #Duraseksa #vathanasann #moeyscambodia #vathanasannmoeys
Media is too big
VIEW IN TELEGRAM
វីដេអូ៖ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកម្មវិធីប្រកួតអំណានសៀវភៅល្បីៗប្រចាំឆ្នាំ ២០២៤

📎ចូលរួមជាមួយយើងដើម្បីទទួលបានព័ត៍មានសិក្សា និងមាតិកាថ្មីៗ៖
https://www.hopp.bio/duraseksa

#CDDE #Duraseksa #vathanasann #moeyscambodia #vathanasannmoeys
[កម្មវិធីប្រកួតអំណានសៀវភៅល្បីៗប្រចាំឆ្នាំ ២០២៤ ]

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាគណធិបតីនៃកម្មវិធីប្រកួតអំណានសៀវភៅល្បីៗប្រចាំឆ្នាំ ២០២៤ នៅកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការបានថ្លែងអំណរគុណដល់គណៈនាយកនៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀបដែលបានបង្ហាញភាពជាគម្រូនៃវប្បធម៍សាលារៀន, ការកសាងវិធីសាស្រ្តបង្រៀន និងការចែករំលែកបទពិសោធន៍ជាច្រើនដល់សាលារៀនដទៃទៀត។

២៤ កញ្ញា ២០២៤ | រាជធានីភ្នំពេញ

📎ចូលរួមជាមួយយើងដើម្បីទទួលបានព័ត៍មានសិក្សា និងមាតិកាថ្មីៗ៖
https://www.hopp.bio/duraseksa

#CDDE #Duraseksa #vathanasann #moeyscambodia #vathanasannmoeys
ខេត្តកំពង់ចាម ៖ កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅខេត្តកំពង់ចាម។

គួរបញ្ចាក់ផងដែរថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កឱកាសឱ្យក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធើ្វការពិភាក្សាពិគ្រោះយោបល់ និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី គោលកាលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលត្រូវដាក់ឱ្យអនុវត្តនៅគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលខាងមុខ ព្រមទាំងជាមូលដ្ឋានសម្រាប់រៀបចំបទដ្ឋានគតិយុត្តពាក់ព័ន្ធដទៃទៀតផងដែរ។

២៥ កញ្ញា ២០២៤ | ខេត្តកំពង់ចាម

📎ចូលរួមជាមួយយើងដើម្បីទទួលបានព័ត៍មានសិក្សា និងមាតិកាថ្មីៗ៖
https://www.hopp.bio/duraseksa

#CDDE #Duraseksa #vathanasann #moeyscambodia #vathanasannmoeys