Duraseksa ទូរសិក្សា
21.8K subscribers
2.6K photos
69 videos
54 files
759 links
📲 កម្មវិធីស្វ័យសិក្សាទូរសិក្សា
https://www.hopp.bio/duraseksa
Download Telegram
Media is too big
VIEW IN TELEGRAM
[សិក្សានៅសម័យឌីជីថលជាមួយ "ទូរសិក្សា - Duraseksa" ]

ទូរសិក្សា ជាវេទិកាអប់រំឌីជីថលដែលសម្បូរទៅដោយធនធានសិក្សាជាច្រើនប្រភេទទៅតាមតម្រូវការសិស្សានុសិស្សពីកម្រិតបឋមសិក្សា ដល់ឧត្តមសិក្សាដោយក្នុងនោះរួមមាន៖
១. សិក្ខាល័យ៖ https://sekhalay.duraseksa.gov.kh/
២. សាស្រ្តាល័យ៖ https://sastralay.duraseksa.gov.kh/nature-explained
៣. បណ្ណាល័យ៖ https://library.duraseksa.gov.kh/home
៤. បាក់ឌុប៖ https://bac2.duraseksa.gov.kh/
៥. ផ្សាយផ្ទាល់៖ https://www.duraseksa.gov.kh/live-course
៦. អក្ខរា៖ https://onelink.to/3rmu66

📎ចូលរួមជាមួយយើងដើម្បីទទួលបានព័ត៌មានសិក្សា និងមាតិកាថ្មីៗ៖
https://www.hopp.bio/duraseksa

#CDDE #Duraseksa #moeyscambodia #students #technology #AI #digitalera
This media is not supported in your browser
VIEW IN TELEGRAM
[Vs-Lead: Voice of Student -Led Exploration and Advocacy Deliberation]

ប្រធានបទ: ហេតុអ្វីបានជានៅតាមបណ្ដាសាលាមិនមានការប្រកួតកីឡាអេឡិចត្រូនិច?

ចុះតើអ្នកទស្សនាមានការយល់ឃើញយ៉ាងណាចំពោះមតិខាងលើ?

#Vslead #duraseksa #cdde #E-Sport
[ពិធីប្រគល់រង្វាន់ជូនសិស្សានុសិស្សនៃសាលារៀនអន្តរជាតិផារ៉ាហ្គនពីឆ្នាំសិក្សា​២០២៣-២០២៤]

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមពិធីប្រគល់រង្វាន់ជូនសិស្សានុសិស្សសាលារៀនអន្តរជាតិផារ៉ាហ្គនពីឆ្នាំសិក្សា​២០២៣-២០២៤ ដើម្បីចូលរួមត្រេកអរ និងទទួលស្គាល់សមិទ្ធផលសំខាន់ៗប្រចាំឆ្នាំនៅសាលារៀនអន្តរជាតិផារ៉ាហ្គន។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះឆ្លុះបញ្ចាំងពីមោទនភាព និងស្មារតីជំរុញការសិក្សារៀនសូត្រ ជាពិសេសបានបន្សល់ទុកនូវស្នាមញញឹមជូនមាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្រោមបរិយាកាសសប្បាយរីករាយបំផុត។

១៨ តុលា ២០២៤ | សាលារៀនអន្តរជាតិផារ៉ាហ្គន

📎ចូលរួមជាមួយយើងដើម្បីទទួលបានព័ត៌មានសិក្សា និងមាតិកាថ្មីៗ៖
https://www.hopp.bio/duraseksa

#CDDE #Duraseksa #moeyscambodia #vathanasann #vathanasannmoeys
ហេតុអ្វីសិស្សានុសិស្សគួរតែចាប់ផ្ដើមបង្កើតទម្លាប់ល្អៗ?
—------------------------------

ការបង្កើតទម្លាប់ល្អៗគឺជាកត្តាកសាងភាពជោគជ័យហើយសិស្សានុសិស្សក្នុងវិទ្យាល័យគបី្បគួរចាប់ផ្តើមបង្កើតវាឡើងក្នុងជីវិតវិទ្យាល័យនេះ។ ប្អូនៗនឹងទទួលបានអនាគតដ៏ត្រចះត្រចង់ច្បាស់លាស់ទោះវាជាការលំបាកមួយក្នុងពេលអនុវត្តវាក៏ដោយប៉ុន្តែត្រូវចាំថាការខិតខំប្រឹងប្រែងតិចតួចនិងជាប់លាប់អាចនាំឱ្យមានការផ្លាស់ប្តូរធំបាន។

ប្អូនៗអាចចាប់ផ្តើមដោយបោះជំហានម្តងមួយជំហានដូចជាចាប់ផ្ដើមភ្ញាក់ពីគេងលឿនជារាល់ដងការរំលឹកមេរៀនដែលនឹងត្រូវរៀនឫរៀនហើយឬធ្វើលំហាត់ប្រាណរយៈពេលខ្លីជាដើមគន្លឹះសំខាននោះគឺភាពជាប់លាប់ទម្លាប់តិចតួចទាំងនេះអាចបង្កើតភាពខុសគ្នាទាំងអស់ក្នុងការជួយប្អូនឱ្យផ្តោតអារម្មណ៍នេឹងគ្រប់គ្រងពេលវេលារបស់ប្អូនឱ្យកាន់តែប្រសើរឡើងនិងមានអារម្មណ៍ជឿជាក់លើអ្វីគ្រប់យ៉ាងដែលប្អូនធ្វើ។

#GoodHabit #Motivation #LifeLesson #CDDE #Duraseksa
ប្អូនៗប្រហែលជាធ្លាប់បានឮ ឬបានទៅកំសាន្តនៅតាមតំបន់ភ្នំនានារួចមកហើយ ប៉ុន្តែបើមានគេសួរថាភ្នំជាអ្វី? តើប្អូនៗអាចឆ្លើយបានទេ?

ដូចនេះ ចង់ដឹងកាន់តែច្បាស់ថាភ្នំជាអ្វី សូមចូលទៅទស្សនាវីដេអូបកស្រាយតាមរយៈ៖ https://cutt.ly/6eD2VjNv

📎ចូលរួមជាមួយយើងដើម្បីទទួលបានព័ត៌មានសិក្សា និងមាតិកាថ្មីៗ៖
https://www.hopp.bio/duraseksa

#CDDE #Duraseksa #moeyscambodia #natureexplain #wwh #observenature
[ការជួបសំណេះសំណាលជាមួយគណៈប្រតិភូនៃប្រទេសប៉ាគីស្ថាន]

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាល និងពិភាក្សាពីគម្រោងការអប់រំ និងបណ្តុះបណ្តាលនាពេលអនាគតរវាងកម្ពុជា និងប្រទេសប៉ាគីស្ថាននៅមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ។

គួរបញ្ជាក់ផងដែរថា ការជួបសំណេះសំណាលនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា និងគណៈប្រតិភូចំនួន៣រូបនៃប្រទេសប៉ាគីស្ថានដើម្បីពិភាក្សាពីការផ្លាស់ប្តូរបទពិសោធន៍នៃការអប់រំ និងការបណ្តុះបណ្តាលនាពេលខាងមុខនេះ។

២២ តុលា ២០២៤ | មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ

📎ចូលរួមជាមួយយើងដើម្បីទទួលបានព័ត៌មានសិក្សា និងមាតិកាថ្មីៗ៖
https://www.hopp.bio/duraseksa

#CDDE #Duraseksa #moeyscambodia #vathanasann #vathanasannmoeys
កាលពីវីដេអូមុន ប្អូនៗប្រហែលជាបានយល់កាន់តែច្បាស់ថាភ្នំជាអ្វី ប៉ុន្តែប្អូនៗមានដឹងទេថាហេតុអ្វីបានជាភ្នំមានសារៈសំខាន់សម្រាប់ជីវិតនៅលើផែនដីយើង?

ដូចនេះ ចង់ដឹងកាន់តែច្បាស់សូមចូលទៅទស្សនាវីដេអូបកស្រាយតាមរយៈ៖ https://cutt.ly/2eD2MLqn

📎ចូលរួមជាមួយយើងដើម្បីទទួលបានព័ត៌មានសិក្សា និងមាតិកាថ្មីៗ៖
https://www.hopp.bio/duraseksa

#CDDE #Duraseksa #moeyscambodia #natureexplain #wwh #observenature
កាលពីវីដេអូមុន ប្អូនៗប្រហែលជាបានយល់កាន់តែច្បាស់ថាភ្នំជាអ្វី និងមានសារៈសំខាន់អ្វីខ្លះ ប៉ុន្តែប្អូនៗមានដឹងទេថាតើភ្នំបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិយ៉ាងដូចម្តេចខ្លះ?

ដូចនេះ ចង់ដឹងកាន់តែច្បាស់សូមចូលទៅទស្សនាវីដេអូបកស្រាយតាមរយៈ៖ https://cutt.ly/qeD20kfI

📎ចូលរួមជាមួយយើងដើម្បីទទួលបានព័ត៌មានសិក្សា និងមាតិកាថ្មីៗ៖
https://www.hopp.bio/duraseksa

#CDDE #Duraseksa #moeyscambodia #natureexplain #wwh #observenature
[កម្មវិធីបញ្ចប់ឆ្នាំសិក្សា និងប្រគល់វិញ្ញាបនបត្របច្ចេកទេស និងវិជ្ជាជីវៈឆ្នាំទី១,២ និង៣ ដល់សិស្សានុសិស្សនៃសាលាអេស៊ីធី ]

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាគណធិបតីនៃកម្មវិធីបញ្ចប់ឆ្នាំសិក្សា និងប្រគល់វិញ្ញាបនបត្របច្ចេកទេស និងវិជ្ជាជីវៈឆ្នាំទី១,២ និង៣ ដល់សិស្សានុសិស្សជំនាញមេឌៀឌីហ្សាញ ការគ្រប់គ្រង និងគណនេយ្យនៃសាលាអេស៊ីធី នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

២៦ តុលា ២០២៤ | មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)

📎ចូលរួមជាមួយយើងដើម្បីទទួលបានព័ត៌មានសិក្សា និងមាតិកាថ្មីៗ៖
https://www.hopp.bio/duraseksa

#CDDE #Duraseksa #vathanasann #moeyscambodia #vathanasannmoeys
សូមគោរពថ្វាយព្រះពរ និងអបអរសាទរព្រះរាជពិធីខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្ដិ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា


#duraseksa
បច្ចេកទេស Feynman​
—------------------------------

តើប្អូនៗមានដឹងទេ? វិធីល្អបំផុតមួយដើម្បីយល់ពីគោលគំនិតអ្វីមួយគឺយើងសាកល្បងបង្រៀនគំនិតនោះទៅប្អូនដ៏ទៃ! ច្បាស់ណាស់ប្រហែលជាមានសិស្សានុសិស្សមួយចំនួនបានប្រើប្រាស់វាហើយ គ្រាន់តែមិនស្គាល់ឈ្មោះនៃបច្ចេកទេសនេះ​ នេះហៅថា Feynman Technique ។
ខាងក្រោមនេះជារបៀបដែលប្អូនអាចសាកល្បងវា៖

1. ជ្រើសរើសប្រធានបទដែលប្អូនកំពុងសិក្សា ហើយសរសេរកត់ត្រាវាចុះ។
2. ប្អូនសាកពន្យល់វាដូចជាកំពុងតែបង្រៀនដល់ប្អូនដែលមិនទាន់មានចំណេះដឹងពីប្រធានបទនោះសោះ។
3. កំណត់ផ្នែកណាមួយដែលប្អូនគិតថាពិបាកពន្យល់បន្ទាប់មកត្រឡប់ទៅពិនិត្យផ្នែកទាំងនោះឡើងវិញ។
4. សម្រួលការពន្យល់របស់ប្អូនអោយមានភាពស្រួលនឹងយល់ជាងមុនរហូតដល់ប្អូនអាចពន្យល់ដោយប្រធានបទនោះដោយទំនុកចិត្ត។

ដោយការពន្យល់វាក្នុងន័យសាមញ្ញប្អូនពង្រឹងការយល់ដឹងរបស់ប្អូននិងបំពេញចន្លោះនៃចំណេះដឹងណាមួយ។ សាកល្បងពេលក្រោយរៀន! 📚

#FeynmanTechnique #StudyTips #StudentSuccess
#CDDE
#Duraseksa
ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុប ឆ្នាំ២០២៤ បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩% នៃចំនួនបេក្ខជនមកប្រឡង។

#duraseksa
អបអរសាទរដល់បេក្ខជនឈ្មោះ គង់ សុភា មកពីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ និងជាសិស្សមួយរូបដែលបានសិក្សានៅក្នុងវគ្គបំប៉ន Live Teaching ដែលទទួលបាននិទ្ទេស A។

កុំភ្លេចរង់ចាំមើលលទ្ធផលបន្តបន្ទាប់ទៀតនៃសិស្សានុសិស្សដែលបានចូលរៀនវគ្គបំប៉នសមត្ថភាព Live Teaching!! Admin បានទទួលដំណឹងមកថាមាននិទ្ទេសល្អៗច្រើនណាស់ កុំភ្លេចចាំមើលលទ្ធផលទាំងអស់គ្នា។

#Liveteaching #duraseksa
អបអរសាទរដល់បេក្ខជនឈ្មោះ ហង្ស បញ្ញា មកពីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ និងជាសិស្សមួយរូបដែលបានសិក្សានៅក្នុងវគ្គបំប៉ន Live Teaching ដែលទទួលបាននិទ្ទេស A។

កុំភ្លេចរង់ចាំមើលលទ្ធផលបន្តបន្ទាប់ទៀតនៃសិស្សានុសិស្សដែលបានចូលរៀនវគ្គបំប៉នសមត្ថភាព Live Teaching!! Admin បានទទួលដំណឹងមកថាមាននិទ្ទេសល្អៗច្រើនណាស់ កុំភ្លេចចាំមើលលទ្ធផលទាំងអស់គ្នា។

#Liveteaching #duraseksa
Media is too big
VIEW IN TELEGRAM
[Vs-Lead: Voice of Student -Led Exploration and Advocacy Deliberation]

ប្រធានបទ: របៀបក្នុងការកាត់បន្ថយគម្លាតឌីជិថល?

ចុះតើអ្នកទស្សនាមានការយល់ឃើញយ៉ាងណាចំពោះមតិខាងលើ?

#Vslead #duraseksa #cdde #Digitalliteracy
[កិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដំណាក់កាលទី៣]

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងាបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដំណាក់កាលទី៣ ជាមួយក្រសួងអប់រំ យុវជន និងកីឡាក្រោមអធិបតីភាពឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជានៅធនាគារជាតិនៃកម្ពុជា។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះបានពិភាក្សាយ៉ាងលំអិតទៅលើ៣ចំណុចដូចតទៅ៖
១. ការពិនិត្យវឌ្ឍនភាពការងារបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅដំណាក់ទី៣ទាំង៦ចំណុច
២. ការសង្ខេបទៅលើកិច្ចការងារនៅក្នុងគម្រោង
៣. កិច្ចពិភាក្សាលើចំណុចសំខាន់ផ្សេងៗ ដឹកនាំដោយឯកឧត្តមទេសាភិបាលរង

០១ វិច្ឆិកា ២០២៤ | ធនាគារជាតិនៃកម្ពុជា

#vathanasann #vathanasannmoeys #CDDE #Duraseksa #moeyscambodia
[កិច្ចប្រជុំស្តីពីការរៀបចំបេសកកម្មគាំទ្រការអនុវត្តលើកទី13 នៃគម្រោងកែលម្អឧត្តមសិក្សា]

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំបេសកកម្មគាំទ្រការអនុវត្តលើកទី 13នៃគម្រោងកែលម្អឧត្តមសិក្សានៅនាយកដ្ឋានឧត្តមសិក្សា។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះបានពិភាក្សាយ៉ាងលំអិតទៅលើការពិនិត្យវឌ្ឍនភាពគម្រោងសរុបលទ្ធផលរួម និងស្វែងរកគន្លឹះបន្ថែមសម្រាប់អនុវត្តគម្រោងដោយផ្តោតសំខាន់ទៅលើ៖
១. ការបង្រៀន និងរៀនឱ្យកាន់តែប្រសើរ
២. ការកែលម្អការស្រាវជ្រាវទៅលើមុខវិជ្ជា STEM និងកសិកម្ម
៣. ការពង្រឹងអភិបាលកិច្ចតាមវិស័យ និងការគ្រប់គ្រងគម្រោង

០១ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

#vathanasann #vathanasannmoeys #CDDE #Duraseksa #moeyscambodia
[ពិធីបើកសន្និសីទអប់រំប្រចាំឆ្នាំ២០២៤]

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមពិធីបើកសន្និសីទអប់រំប្រចាំឆ្នាំ២០២៤ក្រោមប្រធានបទ៖ ''សមាហរណកម្មបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងការស្រាវជ្រាវក្នុងការបង្រៀន និងរៀនដើម្បីគាំទ្របរិវត្តកម្មឌីជីថលក្នុងការអប់រំនៅកម្ពុជា" នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

គួរបញ្ជាក់ផងដែរថា សន្និសីទនេះបានរៀបចំឡើងដោយមានការធ្វើបទបង្ហាញចម្រុះរបស់វាគ្មិនដែលមានដូចជា៖
- បាឋកថាគន្លឹះ
- វេទិកាពិភាក្សាតុមូល
- បទបង្ហាញស្នាដៃស្រាវជ្រាវ
- ការចែករំលែកឧត្ដមានុវត្តន៍ក្នុងការបង្រៀន
- ការតាំងបង្ហាញស្នាដៃស្រាវជ្រាវ (Posters)

០២ វិច្ឆិកា ២០២៤ | វិទ្យាស្ថានគរុកោសល្យបាត់ដំបង

#vathanasann #vathanasannmoeys #CDDE #Duraseksa #moeyscambodia
តស់! ក្រឡេកមកមើលពីលទ្ធផលនៃដាក់បញ្ចូលវគ្គបំប៉នសមត្ថភាព Live Teaching ទៅក្នុងវិទ្យាល័យគោលដៅក្នុងរាជធានីភ្នំពេញទាំងអស់គ្នា។

កុំភ្លេចរង់ចាំមើលលទ្ធផលបន្តបន្ទាប់ទៀតនៃវិទ្យាល័យដែលបានដាក់បញ្ចូលវគ្គបំប៉នសមត្ថភាព Live Teaching!!

📎ចូលរួមជាមួយយើងដើម្បីទទួលបានព័ត៌មានសិក្សា និងមាតិកាថ្មីៗ៖
https://www.hopp.bio/duraseksa

#Liveteaching #duraseksa
[ដំណើរទស្សនកិច្ចនៅសាកលវិទ្យាល័យជាតិបាត់ដំបង]

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចុះពិនិត្យដំណើរការផ្តល់ព័ត៌មាន និងចុះឈ្មោះចូលរៀនរបស់និស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ឯកឧត្តមបានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ការរៀបចំយន្តការពិគ្រោះយោបល់ និងជំនួបរវាងសិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាកម្រិតទុតិយភូមិ ជាមួយ “និស្សិតច្បង” និងសាស្រ្តាចារ្យដែលមានជំនាញផ្សេងៗគ្នា មុនពេលសម្រេចចិត្តចុះឈ្មោះចូលរៀននៅកម្រិតឧត្តមសិក្សា។

០២ វិច្ឆិកា ២០២៤ | សាកលវិទ្យាល័យជាតិបាត់ដំបង

#vathanasann #vathanasannmoeys #CDDE #Duraseksa #moeyscambodia