គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
218 subscribers
2.43K photos
34 videos
2 files
183 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
ថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃ ០២ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានប្រារព្ធធ្វើកម្មវិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២.ធ្នូ.១៩៧៨-២.ធ្នូ.២០២៥) ក្រោមអធិបតីភាពឯកឧត្តម ដួង សាវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈ កម្មាធិការគណបក្សខេត្ត និងជាអនុប្រចាំការគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជាខេត្តកំពត តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈ កម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកំពត។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា លោក លោកស្រី គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ខ.ទាំង៥ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការគណបក្សមូលដ្ឋាន សាខាបក្សមន្ទីរ-អង្គភាពជុំវិញខេត្ត គណៈអ៊ីម៉ាំខេតហត និងយុវជនទាំង៣ប្រភេទ សរុប ៦៦៣ អង្គ/នាក់។

ក្នុងឱកាសនោះដែរ ចំពោះនិវត្តន៍ជនដែលបានចូលរួមក្នុងពិធីនេះចំនួន ១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕
1
ព្រឹក​ថ្ងៃ​សៅរ៍​ ទី​៦​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ លោក​ ម៉ម​ ទូច​ ប្រធាន​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កំពត​ បាន​ដឹក​នាំ​ លោក​ លោក​ស្រី​ ជា​អនុប្រធាន​ សមាជិក​ សមាជិកា​ គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​មន្ទីរ​ចុះ​មូលដ្ឋាន​នៅ​ឃុំ​វត្ត​អង្គ​ខាង​ត្បូង​ ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត​ ដេីម្បី​ជួប​ជុំ​សំណេះសំណាល​សួរ​សុខទុក្ខសមាជិក​ សមាជិកា​ នៃ​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​ឃុំ​វត្ត​អង្គ​ខាង​ត្បូង​ ​និង​ ពិនិត្យ​មេីល​សភាពការណ៍​បក្ស​ នៅ​ក្នុង​ឃុំ​។​

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ពីសំណាក់ គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​មន្ទីរ​ និង​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​ឃុំ​ មានសរុប​ចំនួន ២៨នាក់​​ ស្រី​៣នាក់​៕
នាព្រឹកថ្ងៃសៅរិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០២៥
លោក ឃឹម សាមី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងសាលាខាងត្បូង រួមជាមួយ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងភូមិអន្លង់ព្រីង ចំនួន ៣០គ្រួសារ នៅចំណុចត្រពាំងសហគមន៍មួយកន្លែង ដើម្បីជម្រុញឱ្យពលរដ្ឋមានការដំដុះ ចិញ្ចឹមសត្វ និងប្រើប្រាស់ទឹកឲ្បបានត្រឹមត្រូវ។

ក្នុងនោះលោកប្រធានក្រុមការងារ ក៍បានចែកជូនសារ៉ុងចំនួន ៣០និង ដើមឈើ ធ្នុង បេង នាងនួន ដើម្បីដាំជុំវិញត្រពាំង ចំនួន ១៥០ដើម ជាការលើកទឹកចិត្តដល់ប្រជាសហគមន៍ផងដែរ៕
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ដឹកនាំគណៈប្រតិភូខេត្តកំពត ចូលរួមពិធីបុណ្យគំរប់ ៧ថ្ងៃ វីរៈយុទ្ធជនពលីជីវិត
----------------------------------------
នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពត ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត បានដឹកនាំគណៈប្រតិភូខេត្តកំពត អញ្ជើញចូលរួមក្នុងពិធីបុណ្យគំរប់ ៧ថ្ងៃ វីរៈយុទ្ធជនចំនួន ២រូប ដែលមួយរូបមានទីកញនៅក្នុងស្រុកទឹកឈូ និងមួយរូបទៀតមានទីលំនៅក្នុងក្រុងកំពត​ ខេត្តកំពត។

វីរៈយុទ្ធជនទាំង ២រូប រួមមាន៖​ ១- លោកអនុសេនីយ៍ឯក សេង សម្បត្តិ មានទីលំនៅក្នុងស្រុកទឹកឈូ ខេត្តកំពត.​ ២- លោកនាយចំណង់ កយ សម្បត្តិ​ មានទីលំនៅក្នុងករុងកំពត ខេត្តកំពត.​ វីរៈយុទ្ធជនទាំងពីររូប បានពលីជីវិតយ៉ាងអង់អាចក្លាហានលើសមរភូមិប្រយុទ្ធ ក្នុងបេសកកម្មការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ និងខ្សែបន្ទាត់ព្រំដែន ពីទង្វើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ។​ មរណភាពរបស់វីរៈយុទ្ធជនទាំងពីររូប គឺជាការបាត់បង់ដ៏ធំធេងមួយ សម្រាប់គ្រួសារ សាច់ញាតិ និងជាតិមាតុភូមិ ព្រោះលោកទាំងពីរ ជាយោធាជួរមុខស្នេហាជាតិ ដែលបានលះបង់ជីវិត ដើម្បីសន្តិភាព និងសុវត្ថិភាពប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានពាំនាំនូវសេចក្តីរំលែកទុក្ខដ៏ក្រៀមក្រំ ពីប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ជូនដល់គ្រួសារវីរៈយុទ្ធជនពលីទាំងពីរ។​ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានប្តេជ្ញាចិត្តបន្តយកចិត្តទុកដាក់ និងជួយគាំទ្រគ្រួសារវីរៈយុទ្ធជនទាំងពីរ ក្នុងការរៀបចំអនាគតកូនចៅឲ្យមានភាពល្អប្រសើរ និងថ្កុំថ្កើងបន្តទៅមុខ។

ស្ថិតក្នុងទុក្ខសោកដ៏ក្រៀមក្រំនេះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជនទាំងពីររូប សូមបានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
1