គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
218 subscribers
2.43K photos
34 videos
2 files
183 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកា «យុវជន និងការងារមូលដ្ឋានឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧-២០២៨»។
នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ុន សុគន្ធា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាសមាជិករដ្ឋសភា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកទឹកឈូ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលសម្រេចបានលើការងារអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ ( ២០២២-២០២៧ និងទិសដៅបន្ត ២០២៧-២០៣២ ) របស់ឃុំអាណត្តិទី៥ ស្ថិតនៅសាលប្រជុំស្នាក់ការគណបក្សស្រុកទឹកឈូ ។

ដោយការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១៣ លោក លោកស្រីសមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុកទាំងអស់ លោក លោកស្រីមេឃុំ ប្រធានគណបក្សឃុំ និងស្មៀនឃុំទាំងអស់ សរុបចំនួន ៥២នាក់ ស្រី ១១នាក់ ៕