នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដោយក្នុងកិច្ចបហរជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅមន្ទីរគណបក្សខេត្តប្រជាជនកម្ពុជាកំពត៕
សេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ចំពោះសកម្មភាពអសីលធម៌ ខ្វះសេចក្ដីថ្លៃថ្នូររបស់ជនជាតិថៃមួយចំនួន ដែលបានយករូបថត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនជាន់ខ្ពស់កម្ពុជាដទៃទៀត ទៅធ្វើសកម្មភាពមិនគួរគប្បី និងអសីលធម៌នៅតាមទីសាធារណៈក្នុងប្រទេសថៃ។
រសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនខេត្តកំពត តំណាងរាស្ត្រ និងជាប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នរដ្ឋសភា និងឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងលោកជំទាវ បានអញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គីរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពត ដង្ហែរឆ្ពោះទៅ វត្តប្រជាសង្គមភ្នំក្រពើ ស្ថិតនៅ ភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។