នៅរសៀលថ្ងៃសៅរិ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ លោក ឃឹម សាមី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងសាលាខាងត្បូង បានដឹកនាំ លោកលោកស្រី អនុប្រធាន និងសមាជិកក្រុមការងារ ព្រមទាំងមន្ត្រីកសិកម្មឃុំ បានផ្តល់ក្តាខៀនកញ្ចក់ (តម្លៃ១០០ដុល្លារ) ជូនលោក វង្ស ហាន គ្រូបង្រៀនមត្តេយ្យសហគមន៍នៅវត្តថ្មបើក ព្រមទាំងបន្តចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ប្រជាកសិកដែលចូលចាំដាំបន្លែចំនួន ១០គ្រួសារ នៅភូមិកោះចំការ និងបានចែកគ្រាប់ពូជតាសក់ និងម្រះក្នុងមួយគ្រួសារចំនួនពីរកញ្ចប់ជាការលើកទឹកចិត្ត។
នៅរសៀលថ្ងៃសៅរ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ ក្នុងស្រុកអង្គរជ័យ ដែលមានសិស្សានុសិស្សត្រៀមប្រឡងសរុបចំនួន ៨០៥នាក់ ស្រី ៤៤៧នាក់ ដែលពិធីនេះធ្វើឡើងក្នុងវិទ្យាល័យ ជា ស៊ីម អង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត។
❤1
នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ មកពីក្រុង-ស្រុកចំនួន៣ ក្នុងនោះរួមមាន៖ ស្រុកទឹកឈូ ក្រុងកំពត និងក្រុងបូកគោ ដែលមានសិស្សានុសិស្សត្រៀមប្រឡងសរុបចំនួន ៨៧១នាក់ ស្រី ៥២២នាក់ ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។
សូមបញ្ជាក់ថា ខេត្តកំពតមានមណ្ឌលប្រឡងចំនួន ១០មណ្ឌល ស្មើនឹង ២១៥បន្ទប់ ដែលមានសិស្សានុសិស្សត្រូវប្រឡងចំនួន ៤,៤៧៥នាក់ ស្រី ២,៥៦២នាក់៕
សូមបញ្ជាក់ថា ខេត្តកំពតមានមណ្ឌលប្រឡងចំនួន ១០មណ្ឌល ស្មើនឹង ២១៥បន្ទប់ ដែលមានសិស្សានុសិស្សត្រូវប្រឡងចំនួន ៤,៤៧៥នាក់ ស្រី ២,៥៦២នាក់៕