រសៀលថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការ កណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជេីញជាអធិបតីភាពក្នុងពិធីផ្ទេរតំណែង ប្រធានគណៈកម្មាធិការគណបក្សក្រុងបូកគោ នៅសាលប្រជុំគណបក្សក្រុង៕
នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ មកពីស្រុកចំនួន៣ រួមមានស្រុកឈូក ដងទង់ និងស្រុកជុំគិរី ដែលមានសិស្សានុសិស្សត្រៀមប្រឡងសរុបចំនួន ១,៥៦២នាក់ ស្រី ៩១៤នាក់ ដែលពិធីនេះធ្វើឡើងក្នុងស្រុឈូក ខេត្តកំពត។
❤3