គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
218 subscribers
2.44K photos
34 videos
2 files
183 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានប្រារព្ធធ្វើ សន្និបាតបូកសរុបលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានប្រចាំការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នាសាលសន្និសិទបូកគោ។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត, លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការគណបក្សខេត្ត, លោក លោកស្រី សមាជិក ក្រុមប្រឹក្សាខេត្ត (មិនមែនជាសមាជិកគណបក្សខេត្ត), គណៈកម្មការ ខ.១៨, គណៈកម្មការ ខ.២៧, គណៈកម្មការ ខ.២៧.១, គណៈកម្មការ ខ.២៦, គណៈកម្មការ ខ.២៦.២, ក្រុមការងារយុវជនគណបក្សខេត្ត, សហភាព សហព័ន្ធ យុវជនកម្ពុជាខេត្ត, សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត, ក្រុមជំនួយការបូកសរុបគណបក្សខេត្ត, លោក លោកស្រី សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុង-ស្រុក, សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក ជាប់ឆ្នោតអាណត្តិទី៤ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ (មិនមែនជាក្រុមប្រឹក្សាឃុំ-សង្កាត់), សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សប្រជាជនកម្ពុជាក្នុងមុខដំណែង, នាយប៉ុស្តិ៍រដ្ឋបាល និងស្មៀនឃុំ-សង្កាត់ សរុបចំនួន ១,០៤១នាក់៕
អបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា


នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាខួបទី៧៣ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

គណបក្សប្រជាជនកម្ពុជាបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត៕
សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្លងក្នុងពិធីមីឆ្អឹងរំឭកខួបទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
(២៨.០៦.១៩៥១-២៨.០៦.២០២៤)
👍2
ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានប្រារព្ធធ្វើមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៣ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា (២៨.មិថុនា.១៩៥១ - ២៨.មិថុនា.២០២៤) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត នាសាលសន្និសិទបូកគោ។

ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត គណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រះសង្ឃ គណៈអ៊ីម៉ាំខេត្ត និងយុវជនទាំង៣ប្រភេទ សរុបចំនួន ១,១៤៩អង្គ/នាក់៕
1👍1
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤

គណបក្សប្រជាជនកម្ពុជាស្រុកទឹកឈូ  បានរៀបចំពិធីអបរសាទរខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ( ២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៤ ) ក្រោមអធិបតីភាព លោក សៅ សំបូរ ប្រធានគណបក្សស្រុកស្ដីទី  នៅសាលប្រជុំគណបក្សស្រុក។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី គណៈអចិន្រ្តៃយ៍ គណបក្សស្រុក លោក លោកស្រីគណៈកម្មាធិការគណបក្សស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យទាំង១៣ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធានយុវជនទាំង ០៤ប្រភេទ សរុបចំនួន ៣២៧នាក់ ៕
2