គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
218 subscribers
2.44K photos
34 videos
2 files
183 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៧,៣០នាទីព្រឹក លោកជំទាវ កង សៅរ៍ធន សមាជិកាព្រឹទ្ធសភាភូមិភាគ៥ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រាច ខេត្តកំពត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក របស់ស្រុកកំត្រាចនៅស្នាក់ការគណបក្សស្រុក ។ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ក្រុមការងារគណបក្សខេត្ត ឯកឧត្តម លោកជំទាវបេក្ខជនក្រុមប្រឹក្សាខេត្ត លោក លោកស្រីបេក្ខជនក្រុមប្រឹក្សាស្រុក លោកប្រធាន អនុប្រធានគណបក្សស្រុក និងលោក លោកស្រីជាអង្គបោះឆ្នោតអាណត្តិទី៤ សរុបចំនួន ១៦៨នាក់៕
នៅព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មាធិការគណបក្សស្រុកបានប្រារព្វពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុក  ឡាយ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយមាស វត្តមានចូលរួមមាន៖ លោក លោកស្រីប្រធានក្រុមការងារគណបក្សចុះជួយឃុំទាំង ១៥ លោក លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក លោក លោកស្រី បេក្ខជនពេញសិទ្ធិ និងបម្រុងក្រុមប្រឹក្សាស្រុកអាណត្តិទី៤ ឆ្នាំ២០២៤ លោក លោកស្រីជាអង្គបោះឆ្នោតឃុំ សរុប ១៤៤នាក់ស្រី ៣២នាក់។
នៅព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកជុំគិរី បានធ្វើពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក នៃខេត្តកំពត អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ដួង សាវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជុំគិរី។

ក្នុងពិធីមានការអញ្ជើញចូលរួមពី ក្រុមការងារគណបក្សខេត្ត ០៧ នាក់/សី្រ ០ នាក់, បេក្ខជនពេញសិទ្ធិ បេក្ខជនបម្រុង នៃក្រុមប្រឹក្សាស្រុកជុំគិរី ៣៤ នាក់/ស្រី ០៩ នាក់, ក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោត ៣០ នាក់/ស្រី ០៨ នាក់, សមាជិកគណៈអចិន្ត្រៃយ៍ គណកម្មាធិការគណបក្សស្រុក ១៣ នាក់/ស្រី ០១ នាក់, សមាជិកគណៈកម្មាធិការគណបក្សស្រុក ៣៤ នាក់/ស្រី ០៤ នាក់, យុវជនទាំងបី ចំនួន ៨៣ នាក់/ស្រី ៤៥ នាក់ សរុប ២០១ រូប/សី្រ ៦៧ នាក់។
2
គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ប្រកាស ទទួលយកនូវលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ
3
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាជារដ្ឋឯករាជ្យ ហើយខ្ញុំបានធ្វើការជាមួយមេដឹកនាំចិនច្រើនឆ្នាំ និងច្រើនជំនាន់ ខ្ញុំមិនធ្លាប់លឺមេដឹកនាំចិនណាម្នាក់ និយាយមកកាន់ខ្ញុំឲ្យធ្វើនេះ ឬធ្វើនោះតាមបំណងរបស់ចិនឡើយ
…….

«ថ្ងៃ០៧ ខែមិថុនា ឆ្នាំ២០២៤នេះ មានកាសែតបរទេសមួយចុះផ្សាយអំពីប្រទេសអាសុីអាគ្នេយ៍ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ។ គេខិតខំទម្លាក់កំហុសឲ្យចិន ប្រសិនកម្ពុជាមិនបានចូលរួម។

កាលពីសប្តាហ៍មុន ក្នុងជំនួបតាមវីដេអូជាមួយប្រធានសភាអ៊ុយក្រែន ទន្ទឹមនឹងការជម្រាបជូនគាត់ថា កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម ខ្ញុំក៏បានជម្រាបគាត់ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្សុី មិនត្រូវបានអញ្ជើញឲ្យចូលរួម។

ខ្ញុំបានប្រាប់គាត់បន្ថែមថា មុនសន្និសីទពេលសន្និសីទ និងក្រោយសន្និសីទ រុស្សុីនឹងវាយខ្លាំងលើសមរភូមិយោធា។ ខ្ញុំក៏និយាយបែបនេះទៅកាន់អគ្គនាយក CIA នៅថ្ងៃ០២ ខែមិថុនា និងរដ្ឋមន្ត្រីការពារជាតិអាមេរិកថ្ងៃ០៤ ខែមិថុនា ពេលពួកគាត់មកជួបជាមួយខ្ញុំ។ តើសម្ដីបែបនេះ ចិនណែនាំឲ្យខ្ញុំនិយាយ ឬកម្ពុជាមានសិទ្ធិនិយាយ?

កម្ពុជាជារដ្ឋឯករាជ្យ ហើយខ្ញុំបានធ្វើការជាមួយមេដឹកនាំចិនច្រើនឆ្នាំ និងច្រើនជំនាន់ខ្ញុំមិនធ្លាប់លឺ មេដឹកនាំចិនណាម្នាក់ និយាយមកកាន់ខ្ញុំឲ្យធ្វើនេះ ឬធ្វើនោះតាមបំណងរបស់ចិនឡើយ។ ផ្ទុយទៅវិញពួកអ្នកដែលនិយាយថា កម្ពុជាធ្វើតាមចិនទៅវិញទេ ដែលតែងតែមកដាក់ការគាបសង្កត់ឲ្យកម្ពុជាធ្វើតាមខ្លួនរហូតប៉ះទង្គិចសម្ដីជាមួយខ្ញុំជាញឹកញាប់។

ការសម្រេចចិត្តមិនចូលរួមសន្និសីទរបស់កម្ពុជា វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ។ ឯប្រទេសផ្សេងទៀតចូលរួមឬមិនចូលរួម វាជាសិទ្ធិរបស់ប្រទេសទាំងនោះ។

សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ»៕