សង់ត្រាល់ - CENTRAL
842 subscribers
913 photos
22 videos
34 files
701 links
នេះគឺជា Official Channel របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)
Download Telegram
ព័ត៌មានបឋម៖ ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ បងប្អូនពលករខ្មែរធ្វើការនៅប្រទេសថៃបានចុះទៅលេងស្រុកខ្មែរយ៉ាងច្រើន នៅច្រកបានឡែម ស្រុកកំរៀង ខេត្តបាត់ដំបង។

ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ពលករខ្មែរ និងកូនក្នុងបន្ទុកអាយុក្រោម១៨ឆ្នាំ មិនតម្រូវឱ្យបង់ថ្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃឡើយ។ សេចក្ដីជូនដំណឹងរបស់ក្រសួងការងារឱ្យដឹងថា រដ្ឋាភិបាលថៃលើកលែងតម្លៃសេវានេះ គឺផ្ដល់តែម្ដងគត់ដល់ពលករខ្មែរដែលកាន់លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស(TD) និងទិដ្ឋាការការងារដែលមានសុពលភាពលើសពីថ្ងៃទី១៥ ខែឧសភា។


#CFAT #បណ្តាញពលករកម្ពុជាក្នុងប្រទេសថៃ
ប្រភពរូបភាពបន្ថែម៖
ព័ត៍មាន ពលករខ្មែរ ឆ្លងដែន (ទឹកចិត្ត ពលករខ្មែរ ឆ្លងដែន)
ព័ត៌មានបឋម៖ ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ បងប្អូនពលករខ្មែរធ្វើការនៅប្រទេសថៃបានចុះទៅលេងស្រុកខ្មែរយ៉ាងច្រើន នៅច្រកបានឡែម ស្រុកកំរៀង ខេត្តបាត់ដំបង។

ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ពលករខ្មែរ និងកូនក្នុងបន្ទុកអាយុក្រោម១៨ឆ្នាំ មិនតម្រូវឱ្យបង់ថ្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃឡើយ។ សេចក្ដីជូនដំណឹងរបស់ក្រសួងការងារឱ្យដឹងថា រដ្ឋាភិបាលថៃលើកលែងតម្លៃសេវានេះ គឺផ្ដល់តែម្ដងគត់ដល់ពលករខ្មែរដែលកាន់លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស(TD) និងទិដ្ឋាការការងារដែលមានសុពលភាពលើសពីថ្ងៃទី១៥ ខែឧសភា។
បើយោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ប្រទេសថៃ សម្រាប់បងប្អូនពលករខ្មែរ ដែលមានបំណងចង់ទៅលេងបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនៅថ្ងៃខាងមុខ ដោយរដ្ឋាភិបាលបានប្រកាសជូនដំណឹង ដល់អ្នកដែលកាន់លិខិតឆ្លងដែន(Passport) ដែលមានវីសារ ( Non-L-A) ប្រភេទវីសារ។ ការដែលក្រសួងការងារបានប្រកាសអនុញ្ញាតឲ្យពលករបានវិលត្រលប់ទៅលេងប្រទេសកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមាពេលខាងនេះគឺអនុលោមឲ្យពលករឆ្លងដែនមិនយកតំលៃលើការប្រថាប់ត្រា Re-entry គឺកំណត់ចាប់តាំពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២៥ ។
#សូមបញ្ជាក់ថា ពលករត្រូវតែវិលត្រឡប់មកធ្វើការងារវិញឲ្យបានមុនថ្ងៃកំណត់ បើមិនដូច្នេះទេ វីសារការងារ (NON-L-A)លើប៉ាស្ព័រ របស់ខ្លួននឹងខូច ។

#CFAT #បណ្តាញពលករកម្ពុជាក្នុងប្រទេសថៃ
ប្រភពរូបភាពបន្ថែម៖
ព័ត៍មាន ពលករខ្មែរ ឆ្លងដែន (ទឹកចិត្ត ពលករខ្មែរ ឆ្លងដែន)
[ដកស្រង់ព័ត៌មាន] យោងតាមប្រភពអភិបាលខេត្តបាត់ដំបងបានផ្សាយចេញលិខិត ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ណែនាំអភិបាលខេត្តជាប់ព្រំដែនថៃ លើកកម្ពស់ការគ្រប់គ្រង និងសម្របសម្រួលដល់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ច្រកទ្វារព្រំដែនរបស់ពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
ប្រភពទទួលបានផ្សាយចេញ ទី០៩ ខែមេសា ឆ្នាំ២០២៥នេះ។ ខ្លឹមសារទាំងស្រុង ភ្ជាប់ដូចខាងក្រោមនេះ៖
#ពលករចំណាកស្រុក #ពលករខ្មែរ
ដកស្រង់ព័ត៌មានថៃ៖ អ្នកនយោបាយ មកពីគណបក្សប្រជាជន (ថៃ) ដាក់ញត្តិទាមទារសំណងជូនពលករ ដែលរងគ្រោះដោយសារបាក់រលំអគារនៅក្រុងបាងកក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥៖
រដ្ឋមន្ត្រីក្រសួងការងារ បានទទួលលិខិតពីប្រជាពលរដ្ឋហើយ ត្រៀមផ្តល់ជំនួយដល់កម្មករ (ពលករ)ទាំងអស់ ដែលរងគ្រោះដោយសារការរញ្ជួយដី បាក់ដួល រលំអគារការិយាល័យសវនកម្ម មិនកំនត់ថាក្នុង ឬក្រៅរបបសន្តិសុខសង្គមឡើយ។ ប្រជាពលរដ្ឋអំពាវនាវឲ្យនិយោជកទាំងអស់រាយការណ៍ពីចំនួនកម្មករ ពលករ ដោយការពិត។ ចំណែកនិយោជក ដែលជួលកម្មករ/ពលករ ខុសច្បាប់ត្រូវបានកាត់បន្ថយទោសដោយបន្សល់ទុកតែការផាកពិន័យ ប៉ុន្តែមិនមានទោសព្រហ្មទណ្ឌទេ។ សង្ឃឹមថាកម្មករ (ពលករ)ទាំងអស់នឹងទទួលបានសំណង។
.

សង់ត្រាល់នៅតែបន្តតាមដាន ស្ថានភាពពលករខ្មែរ រងគ្រោះទាក់ទងនឹងករណីរញ្ជួយដីបាក់រលំអគារ នៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។


លីង៖ https://prachatai.com/journal/2025/04/112574
ដកស្រង់ព័ត៌មានថៃ៖ អ្នកនយោបាយ មកពីគណបក្សប្រជាជន (ថៃ) ដាក់ញត្តិទាមទារសំណងជូនពលករ ដែលរងគ្រោះដោយសារបាក់រលំអគារនៅក្រុងបាងកក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥៖
រដ្ឋមន្ត្រីក្រសួងការងារ បានទទួលលិខិតពីប្រជាពលរដ្ឋហើយ ត្រៀមផ្តល់ជំនួយដល់កម្មករ (ពលករ)ទាំងអស់ ដែលរងគ្រោះដោយសារការរញ្ជួយដី បាក់ដួល រលំអគារការិយាល័យសវនកម្ម មិនកំនត់ថាក្នុង ឬក្រៅរបបសន្តិសុខសង្គមឡើយ។ ប្រជាពលរដ្ឋអំពាវនាវឲ្យនិយោជកទាំងអស់រាយការណ៍ពីចំនួនកម្មករ ពលករ ដោយការពិត។ ចំណែកនិយោជក ដែលជួលកម្មករ/ពលករ ខុសច្បាប់ត្រូវបានកាត់បន្ថយទោសដោយបន្សល់ទុកតែការផាកពិន័យ ប៉ុន្តែមិនមានទោសព្រហ្មទណ្ឌទេ។ សង្ឃឹមថាកម្មករ (ពលករ)ទាំងអស់នឹងទទួលបានសំណង។
ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៥ អ្នកយកព័ត៌មានបានរាយការណ៍នៅថ្ងៃនេះ នៅបន្ទប់សន្និសីទសារព័ត៌មាននៅជាន់ទី ៥ នៃក្រសួងការងារ។ គណបក្ស Prachachon ដឹកនាំដោយ Sia Champathong, Wiroj Lakkhanaadisorn, Wannawipa, Maison, Charas Khumkhainam និង Sahasawat Khumkhong បានធ្វើដំណើរទៅដាក់លិខិតរបស់រដ្ឋមន្ត្រី Ratchakit Prakar ។ ទាក់ទងនឹងការជួយដល់កម្មករ (ពលករ) ដែលរងគ្រោះដោយការបាក់អគារការិយាល័យសវនកម្មថ្មី (OAG)។ គ្រោះរញ្ជួយដីកម្រិត៨,២រ៉ិចទ័រដែលបានកើតឡើងនៅតំបន់Sagaing ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងមកនេះ។

បរិយាកាសនៃការដាក់លិខិតនៅថ្ងៃនេះ (ថ្ងៃទី០៩ ខែមេសានេះ) ក្រៅពីលោក Piwat ក្រៅពីទទួលសៀវភៅដោយផ្ទាល់ ក៏មានលោក Boonsong Thapchaiyut លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការងារ លោក Samapha Pathamasukon អគ្គលេខាធិការរងអចិន្ត្រៃយ៍នៃក្រសួងការងារ លោក Somchai Morakotsriwan អគ្គនាយកនៃនាយកដ្ឋានការងារ អគ្គនាយកនៃនាយកដ្ឋានការពារការងារ និងលោក Khoro Saro សុខុមាលភាព និង Nantini Sapsiri ទីប្រឹក្សាប្រសិទ្ធភាព។
រូបភាពការិយាល័យសន្តិសុខសង្គម និងស្ថាប័នពាក់ព័ន្ធ សូមអញ្ជើញមកទទួលសៀវភៅពីគណបក្សប្រជាជន (ថៃ)។

សង់ត្រាល់នៅតែបន្តតាមដាន ស្ថានភាពពលករខ្មែរ រងគ្រោះទាក់ទងនឹងករណីរញ្ជួយដីបាក់រលំអគារ នៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។


លីង៖ https://prachatai.com/journal/2025/04/112574
ក្រសួងការងារ និងអង្គការសង់ត្រាល់បន្តទាមទារសំណងជូនកម្មករខ្មែរដែលរងគ្រោះដោយអគាររលំនៅថៃ
ក្រុមមន្ត្រីគណបក្សប្រឆាំងថៃ គឺគណបក្សប្រជាជន(ថៃ) បាននាំគ្នាដាក់ញត្តិមួយទៅក្រសួងការងារថៃកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីទាមទារឲ្យមានសំណងជូនពលករ ដែលរងគ្រោះដោយការបាក់រលំអគារអំឡុងពេលរញ្ជួយដីកាលពីចុងខែមីនា ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ ក្រសួងការងារកម្ពុជា និងអង្គការសង់ត្រាល់ក៏បានអះអាងពីការប្រឹងប្រែងរៀងៗខ្លួនស្នើឲ្យអាជ្ញាធរថៃជំរុញឲ្យមានសំណងសមស្របដល់ពលរដ្ឋខ្មែរ ដែលបានរងគ្រោះនៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីនោះ។ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១០ ខែមេសានេះថា ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតកំពុងធ្វើការយ៉ាងសកម្មជាមួយភាគីថៃ ដើម្បីធានាអត្ថប្រយោជន៍ដែលរដ្ឋាភិបាលថៃផ្តល់ជូនជនរងគ្រោះពីការរញ្ជួយដី។

👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/BZVV.g
[សង្ក្រាន្តសង់ត្រាល់ឆ្នាំថ្មី]៖ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ បុគ្គលិកជាន់ខ្ពស់ គ្រប់ផ្នែក និងបុគ្គលិកគ្រប់ៗជំនាញ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្កើតសិរីសួស្តី “សង្ក្រាន្តសង់ត្រាល់”ឆ្នាំថ្មី។
ឱកាសដ៏មហានក្ខត្ដឫក្សវិសេសវិសាលប្រពៃថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយ នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ អង្គការសង់ត្រាល់
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យបារមី ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី និងតេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោកសូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ ក្រុមគោលដៅ កម្មករ ពលករ និងប្រជាពលរដ្ឋទាំងអស់។
សូមឲ្យបានប្រកបដោយ ជីវភាពរស់នៅថ្លៃថ្នូរ រស់នៅសមរម្យ សុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ សេចក្ដីសុខចម្រើនគ្រប់ប្រការ និងសូមប្រកបតែពុទ្ធពរបវរមហាប្រសើរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្ដរ៍ កុំបីឃ្លៀងឃ្លាតឡើយ ។ #សង្ក្រាន្តឆ្នាំថ្មី #ពលករចំណាកស្រុក #សិទ្ធិកម្មករ #សិទ្ធិការងារ #សិទ្ធិមនុស្ស
#ជីវិតថ្លៃថ្នូរ #រស់នៅសមរម្យ
#សាមគ្គីភាព #សុវត្ថិភាពចំណាកស្រុក
ដកស្រង់ព័ត៌មានថ្មីៗ៖ កម្មករសំណង់ប្រមាណ ៤០០ នាក់ ផ្ទុះការតវ៉ា ទាមទារបើកប្រាក់ឈ្នួល ថ្លៃការងារ ។
កម្មករសំណង់ជាច្រើនរយនាក់ បានធ្វើការនៅការដ្ឋានសាងសង់អគារ កាស៊ីណូ ខេអេក រ៉ុងស៊ីង ហ្គោលឌិនលែន អ៊ិនវែសមិន ដោយការដ្ឋាននេះ ពលរដ្ឋនិងមហាជនបានឲ្យដឹងក្រៅផ្លូវការថា ជាការដ្ឋានសំណង់វិនិយោគដោយជនជាតិចិន (ក្រុមហ៊ុនចិន) ស្ថិតនៅភូមិត្រពាំងផ្លុងទី២ ត្រពាំងផ្លុង ដែលនាំគ្នាបិទផ្លូវតវ៉ាឱ្យមេការបើកប្រាក់ពលកម្មឱ្យខ្លួន កាលពីយប់ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៧៖៣០នាទី ។
ស្របពេលជាមួយគ្នា បន្ទាប់ពីបានសម្របសម្រួលជាមួយតំណាងក្រុមហ៊ុនខាងលើ ភាគីក្រុមហ៊ុនបានធ្វើការការរាយការណ៍ថា ចំពោះករណីខកខានបើកប្រាក់ឈ្នួលកម្មករនេះ គឺក្រុមហ៊ុនបានបើកផ្តល់ប្រាក់ឈ្នួលទៅឱ្យអ្នកម៉ៅការគ្រប់ចំនួនហើយ ប៉ុន្តែអ្នកម៉ៅការបានគេចវេស មិនព្រមចូលខ្លួនដោះស្រាយឡើយ ។ បន្ទាប់ពីបានពិភាក្សា និងសម្រួបសម្រួលរួចមក ភាគីក្រុមហ៊ុន បានយល់ព្រមបើកប្រាក់ឈ្នួលដល់កម្មករ និងបានបើកចរាចរវិញផងដែរ (ដកស្រង់ពីរដ្ឋបាលស្រុកពញាក្រែក)។
ករណីកម្មករសំណង់ បិទផ្លូវ នៅចំណុចទីតាំងកាស៊ីណូភូមិសាស្ត្រភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ត្រូវបានសម្របសម្រួលរួចរាល់ និងបានបើកផ្លូវឱ្យចរាចរវិញហើយ ក្រោមកិច្ចអន្តរាគមន៍ លោក ណុប ឡង់ឌី អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំអាជ្ញាធរស្រុកពញាក្រែក លោកមេឃុំត្រពាំងផ្លុង ធ្វើការសម្របសម្រួល ភ្លាមៗ។
ជាមួយគ្នានេះ នៅថ្ងៃអនាគត ក្រុមអ្នកអង្កេត តាមដាន លើសិទ្ធិកម្មករ សង្ឃឹមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តតាមដាន យកចិត្តលើកម្មករសំណង់ទាំងនោះ ដែលកំពុងធ្វើការក្នុងភូមិសាស្ត្រ ខាងលើ និងជួយសម្រួលលក្ខខណ្ឌការងារសមរម្យ ស្របតាមច្បាប់នានា ដើម្បីបង្ការការពារសិទ្ធិកម្មករខ្មែរ។
សូមបញ្ជាក់ថា ការរំលោភសិទ្ធិកម្មករសំណង់ គឺរំលោភសិទ្ធិការងារនិងសិទ្ធិមនុស្ស។
#កម្មករសំណង់ត្រូវការរស់នៅសមរម្យនិងប្រាក់ឈ្នួលសមរម្យ។
#យុត្តិធម៌សម្រាប់កម្មករសំណង់
#ក្រសួងការងារ #ILO #WorkerRights
#សិទ្ធិកម្មករ #សិទ្ធិការងារ #សិទ្ធិកូដកម្មដោយសន្តិវិធី #កម្មករសំណង់ #ConstructionWorkers #កាស៊ីណូ #ខេត្តត្បូងឃ្មុំ
#HumanRightsKh #LabourRights #Unions
រូបភាពនិងប្រភពបន្ថែម៖ រដ្ឋបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
NFP News
សិរីសួស្តី “សង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នាឱកាសដ៏មហានក្ខត្ដឫក្សវិសេសវិសាលប្រពៃថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយ នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ អង្គការសង់ត្រាល់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យបារមី ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី និងតេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោកសូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ ក្រុមគោលដៅ កម្មករ ពលករ និងប្រជាពលរដ្ឋគ្រប់រូប។

សូមឲ្យបានប្រកបដោយ ជីវភាពរស់នៅថ្លៃថ្នូរ រស់នៅសមរម្យ សុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ សេចក្ដីសុខចម្រើនគ្រប់ប្រការ និងសូមប្រកបតែពុទ្ធពរបវរមហាប្រសើរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្ដរ៍ កុំបីឃ្លៀងឃ្លាតឡើយ ។

#សង្ក្រាន្តឆ្នាំថ្មី #ពលករចំណាកស្រុក #សិទ្ធិកម្មករ #សិទ្ធិការងារ #សិទ្ធិមនុស្ស
#ជីវិតថ្លៃថ្នូរ #រស់នៅសមរម្យ
#សាមគ្គីភាព #សុវត្ថិភាពចំណាកស្រុក