សង់ត្រាល់ - CENTRAL
841 subscribers
913 photos
22 videos
34 files
701 links
នេះគឺជា Official Channel របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)
Download Telegram
យោងតាមសារព័ត៌មានថៃ The Nation Thailandបានចុះផ្សាយបន្ថែមនៅថ្ងៃទី១៥ ខែមេសានេះ ថា រដ្ឋបាលក្រុងបាងកក (BMA) បានរាយការណ៍នៅព្រឹកនេះថា សាកសពចំនួនពីរទៀតត្រូវបានគេរកឃើញនៅតំបន់ C នៃអគារកម្ពស់ 30 ជាន់ដែលបានដួលរលំនៅក្នុងសង្កាត់ Chatuchak នៃទីក្រុងបាងកកកាលពីថ្ងៃចន្ទ ដែលនាំឱ្យចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់កើនឡើងដល់ 43 នាក់ ។

គិតត្រឹមថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៥នេះ យោងតាម BMA មនុស្សសរុបចំនួន 103 នាក់បានរងផលប៉ះពាល់ដោយឧបទ្ទវហេតុនេះ។ ក្នុងនោះ ៤៣នាក់ត្រូវបានគេបញ្ជាក់ថាស្លាប់ ៩នាក់របួស និង ៥១នាក់ទៀតបាត់ខ្លួន។
សង់ត្រាល់នៅតែបន្តតាមដាន ស្ថានភាពពលករខ្មែរ រងគ្រោះទាក់ទងនឹងករណីរញ្ជួយដីបាក់រលំអគារ នៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

ប្រភព៖ សារព័ត៌មាន The Nation
https://www.nationthailand.com/thailand/bangkok/40048800?fbclid=IwY2xjawJq1RtleHRuA2FlbQIxMAABHgl_yLicZtPPW1KPPriLR7dHHaoWTUHUErtjsvOTfBWH3zV2VM-cdkTAaaut_aem_WmTj_tyLX0ghw6LsrDAejQ

https://web.facebook.com/share/p/1Fd8V5mVvn/
Update News: យោងតាមប្រភពសារព័ត៌មានថៃ Khaosod - ข่าวสด's Postចុះផ្សាយទី១៥ ខែមេសា ឆ្នាំ២០២៥នេះ “សាស្ត្រាចារ្យ ថាវីដា អភិបាលរងក្រុងបាងកក បង្ហើបថា ទីក្រុងបាងកក កំពុងពន្លឿនការផ្ទៀងផ្ទាត់អត្តសញ្ញាណ។ ផ្តល់សំណងដល់ជនរងគ្រោះ ពលករដោយសារការបាក់រលំអគារការិយាល័យសវនកម្ម ចំនួន១០ម៉ឺនបាត ក្នុងម្នាក់ បង់ដំបូងនៅថ្ងៃទី១៨ ខែមេសានេះ”។ ការផ្តល់សំណងនេះ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ ពីសហជីព សង្គមស៊ីវិលថៃ និងអ្នកនយោបាយបក្សក្រៅរដ្ឋាភិបាលថៃ រួមទាំងសង្គមស៊ីវិលពីកម្ពុជា និងអង្គការអន្តរជាតិនានា ដែលធ្វើការលើកកម្ពស់សិទ្ធិពលករចំណាកស្រុកផងដែរ។

ទាក់ទិននឹងដំណោះស្រាយនេះ គឺដោយសា អ្នកនយោបាយ មកពីគណបក្សប្រជាជន (ថៃ) ដាក់ញត្តិទាមទារសំណងជូនពលករ ដែលរងគ្រោះដោយសារបាក់រលំអគារនៅក្រុងបាងកក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ដោយរដ្ឋមន្ត្រីក្រសួងការងារ បានទទួលលិខិតពីប្រជាពលរដ្ឋហើយ ត្រៀមផ្តល់ជំនួយដល់កម្មករ (ពលករ)ទាំងអស់ ដែលរងគ្រោះដោយសារការរញ្ជួយដី បាក់ដួល រលំអគារការិយាល័យសវនកម្ម មិនកំនត់ថាក្នុង ឬក្រៅរបបសន្តិសុខសង្គមឡើយ។ ប្រជាពលរដ្ឋអំពាវនាវឲ្យនិយោជកទាំងអស់រាយការណ៍ពីចំនួនកម្មករ ពលករ ដោយការពិត។ ចំណែកនិយោជក ដែលជួលកម្មករ/ពលករ ខុសច្បាប់ត្រូវបានកាត់បន្ថយទោសដោយបន្សល់ទុកតែការផាកពិន័យ ប៉ុន្តែមិនមានទោសព្រហ្មទណ្ឌទេ។ សង្ឃឹមថាកម្មករ (ពលករ)ទាំងអស់នឹងទទួលបានសំណង។
ជាមួយគ្នានេះ កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៥កន្លងមកនេះ អ្នកយកព័ត៌មានបានរាយការណ៍នៅថ្ងៃនេះ នៅបន្ទប់សន្និសីទសារព័ត៌មានរួច គណបក្ស Prachachon (People Party) ដឹកនាំដោយ Sia Champathong, Wiroj Lakkhanaadisorn, Wannawipa, Maison, Charas Khumkhainam និង Sahasawat Khumkhong បានធ្វើដំណើរទៅដាក់លិខិតរបស់រដ្ឋមន្ត្រី Ratchakit Prakar ។ ទាក់ទងនឹងការជួយដល់កម្មករ (ពលករ) ដែលរងគ្រោះដោយការបាក់អគារការិយាល័យសវនកម្មថ្មី (OAG) ដោយសារគ្រោះរញ្ជួយដីកម្រិត៨,២រ៉ិចទ័រដែលបានកើតឡើងនៅតំបន់Sagaing ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងមកនេះ។

យោងតាមសារព័ត៌មានថៃ The Nation Thailandបានចុះផ្សាយបន្ថែមនៅថ្ងៃទី១៥ ខែមេសានេះ ថា រដ្ឋបាលក្រុងបាងកក (BMA) បានរាយការណ៍នៅព្រឹកនេះថា សាកសពចំនួនពីរទៀតត្រូវបានគេរកឃើញនៅតំបន់ C នៃអគារកម្ពស់ 30 ជាន់ដែលបានដួលរលំនៅក្នុងសង្កាត់ Chatuchak នៃទីក្រុងបាងកកកាលពីថ្ងៃចន្ទ ដែលនាំឱ្យចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់កើនឡើងដល់ 43 នាក់ ។

គិតត្រឹមថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៥នេះ យោងតាម BMA មនុស្សសរុបចំនួន 103 នាក់បានរងផលប៉ះពាល់ដោយឧបទ្ទវហេតុនេះ។ ក្នុងនោះ ៤៣នាក់ត្រូវបានគេបញ្ជាក់ថាស្លាប់ ៩នាក់របួស និង ៥១នាក់ទៀតបាត់ខ្លួន។
សង់ត្រាល់នៅតែបន្តតាមដាន ស្ថានភាពពលករខ្មែរ រងគ្រោះទាក់ទងនឹងករណីរញ្ជួយដីបាក់រលំអគារ នៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

ប្រភព៖ សារព័ត៌មាន Khaosod - ข่าวสด's Post
https://www.khaosod.co.th/breaking-news/news_9719101
https://www.nationthailand.com/thailand/bangkok/40048800?fbclid=IwY2xjawJq1RtleHRuA2FlbQIxMAABHgl_yLicZtPPW1KPPriLR7dHHaoWTUHUErtjsvOTfBWH3zV2VM-cdkTAaaut_aem_WmTj_tyLX0ghw6LsrDAejQ

https://web.facebook.com/share/p/1Fd8V5mVvn/
គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ អស់រយៈពេល២៣ថ្ងៃហើយ ក្រុមការងារជួយសង្គ្រោះថៃនៅបន្តរុករកជនរងគ្រោះដែលនៅបាត់ខ្លួន។ មកដល់ថ្ងៃនេះ ពលករខ្មែរពីរនាក់ទៀត ជាប្តីប្រពន្ធ ដែលបានដឹងច្បាស់ថាឈ្មោះ សាន់ សឿន និង សុខ គិមសី នៅភូមិតាម៉ា សង្កាត់ ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយពួកគាត់ធ្វើការជាជាងការ៉ូ ក្នុងអគារដួលរលំ នៅមិនទាន់ទទួលបានរកឃើញនៅឡើយទេ (យោងប្រភព អ្នកស្រី សាន់ ដែន ត្រូវជាប្អូនជនរងគ្រោះ)។

យោងតាមប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ(កម្ពុជា) និង ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សពពលករ ឈ្មោះ ផល្លា រតនា អាយុ ២៤ឆ្នាំជាពលករខ្មែរដែលធ្វើការពលករ ដែលធ្វើការងារនៅជាន់ទី26 ជាជាងភ្លើងនៅក្នុងអគារដួលរលំ និងរស់នៅក្នុងប្រទេសថៃបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ។ សពពលករត្រូវបានសម្របសម្រួលធ្វើពិធីបូជាសព នៅវត្តបាភ្លីយ៉ៃក្លាង ឃុំបាងភ្លីយ៉ៃ ស្រុកបាភ្លី ខេត្តសាមុទ្រប្រាកាន ប្រទេសថៃ នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ។

#គ្រោះរញ្ជួយដី #ដួលរលំអគារ #គ្រោះថ្នាក់ការងារ #ពលករខ្មែរ #សិទ្ធិការងារ #សិទ្ធិពលករចំណាកស្រុក

ស្របពេលជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ក៏បានចូលរួមរំលែកទុក្ខគ្រួសារសព និងចូលបច្ច័យ១ម៉ឺនដុល្លារ ដើម្បីសម្រាលទុក្ខលំបាក ដល់គ្រួសារសព លោក ផល្លា រតនា ដែលបានទទួលមរណភាពដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ។

អង្គការសង់ត្រាល់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារ ពលករកម្ពុជា និងបរទេសផ្សេងទៀត ដែលរងគ្រោះដោយគ្រោះរញ្ជួយដីរំលំអគារនេះ និងសូមអំពាវនាវឱ្យរដ្ឋាភិបាលថៃ បន្តជួយសង្រោះរុករក ផ្តល់អត្តសញ្ញាណ ដល់ជនរងគ្រោះពលករបរទេសទាំងអស់ឲ្យបានឆាប់រហ័ស រួមទាំងការផ្តល់ជំនួយមនុស្សធម៌ និងសំណងតាមច្បាប់ការងារថៃ ដោយមិនមានការរើសអើង។
ទទ្ទឹមនឹងនេះ ក៏សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ពិចារណាក្នុងបន្តការផ្តល់ជំនួយមនុស្សធម៌ ដល់សាច់ញាតិកូនៗ ពលករខ្មែរ ដែលរងគ្រោះទាំងនេះផងដែរ។

#គ្រោះរញ្ជួយដី #ដួលរលំអគារ #គ្រោះថ្នាក់ការងារ #ពលករខ្មែរ #សិទ្ធិការងារ #សិទ្ធិពលករចំណាកស្រុក