សង់ត្រាល់ - CENTRAL
845 subscribers
916 photos
23 videos
34 files
701 links
នេះគឺជា Official Channel របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)
Download Telegram
ទិដ្ឋភាពពីទីក្រុងបាងកក នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែមេសា ឆ្នាំ២០២៥នេះ អង្គការសង់ត្រាល់ និងសមាគម មឿង យី ផល្លី ដោយមានការចូលរួមកិច្ចសហការ ពី ព្រះសង្ឃ និងក្រុមការងារសង់ត្រាល់ប្រចាំប្រទេសថៃ ព្រមទាំងបណ្តាញពលករនៅក្រុងបាងកក បានរៀបចំពិធីបុណ្យ ខួប ៧ ថ្ងៃ បង្សុកូលឧទ្ទិសកុសល ដល់ជនរងគ្រោះ ស្លាប់ដោយសាររញ្ជួយដី បាក់រលំអគារ កាលថ្ងៃទី២៨ខែមីនាកន្លងទៅនេះ ព្រមទាំងចែកទានខ្លះៗ ដល់គ្រួសារងគ្រោះ នៅទីក្រុងបាងកក ប្រទេសថៃ។
ជាមួយគ្នាបងប្អូន សាច់ញាតិ ពលករ ពលការិនី ឬមហាជន ដែលមានលទ្ធភាពធ្វើដំណើរមកទីកន្លែង អគាររលំ បាត់បង់ជីវិតពលករខ្មែរ និងពលករភូមា ក៏បានអញ្ជើញ មកជួបជុំនៅម៉ោងព្រឹក ហើយកម្មវិធីសូត្រមន្ត កាលពីម៉ោង៩៖០០នាទី នៅមុខអគារបាក់រំលំផ្ទាល់ ប្រកបដោយសាមគ្គីភាព។
គិតត្រឹមម៉ោង៦៖៣០នាទីល្ងាចនេះ ថ្ងៃអាទិត្យ ទី០៦ ខែមេសានេះ ក្រុមជួយសង្គ្រោះ និងរុករកនៅតែបន្ត ខណៈគ្រួសារពលករដែលបាត់ខ្លួន ក៏កំពុងចាំដំណឹងនៅជាប់អាគារបាក់រលំ។
អង្គការសង់ត្រាល់នៅតែបន្តសហការ ជាមួយអង្គការដៃគូនានានៅថៃ ដើម្បីទទួលព័ត៌មានបន្ថែម ពិសេសលើករណីគ្រួសារពលករពឹងពាក់ ស្វែងរកកូន និងគ្រួសារ ព្រមទាំងទាមទារសំណងតាមផ្លូវច្បាប់។
#បង្សុកូលឧទ្ទិសកុសលដល់ពលករខ្មែរនិងភូមា #បាក់រលំអគារ #គ្រោះរញ្ជួយដី
Media is too big
VIEW IN TELEGRAM
សាច់ញាតិពលករ ពលការិនី ជនជាតិខ្មែរ ដែលរងគ្រោះជាប់ក្នុងគំនរ អគារបាក់រលំ ដោយសារគ្រោះរញ្ជួយដី កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងមកនេះ ពួកគាត់នៅតែមានសង្ឃឹមថា បងប្អូនរបស់គាត់ អាចមានជីវិតនៅឡើយ។ ពួកគាត់មិនអស់សង្ឃឹមនៃការរងចាំឡើយ។ គិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥នេះ គឺអស់រយៈពេល ១០ថ្ងៃហើយ ក្រុមជួយសង្គ្រោះ រុករកជនរងគ្រោះ ជាប់ក្នុងគំនរអគារបាក់រលំនៅតែបន្ត ឥតឈប់ឈរ។ សូមស្តាប់ប្រសាសន៍ ពួកគាត់ដូចខាងក្រោមនេះ៖
ក្រោយករណីបាក់រលំអគារ នៅក្រុងបាងកក អស់រយៈពេល១១ថ្ងៃ ចាប់តាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងមកនេះ បងប្អូន សាច់ញាតិ ពលករ ពលការិនី ចំនួន២គ្រួសារ ដែលរងគ្រោះដោយអគារបាក់រលំ ដែលបានធ្វើការនៅក្នុងអគារនេះ នៅតែបន្តរងចាំ នៅខាងមុខអគារ និងមានសង្ឃឹមថាពួកគាត់មានជីវិតរស់។

សាច់ញាតិ២គ្រួសារ ដែលរងចាំកូន និងបងប្អូន មានឈ្មោះដូចខាងក្រោមនេះ៖
១. អ្នកស្រី ឆាយ សុភ័ណ ត្រូវជាម្តាយជនរងគ្រោះ ឈ្មោះ ផល្លា រតនា (Phalla Ratana) នៅ ភូមិឃុំ ជ្រោយស្តៅ ស្រុកថ្មគោលខេត្តបាត់ដំបង ដែលបានបាត់ខ្លួនបាត់ដំណឹងតាំងតែថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ។
ពលករដែលមានឈ្មោះថា “ផល្លា រតនា” ធ្វើកាrងារនៅជាន់ 26 ជាជាងភ្លើង (អ្នកខេត្តបាត់ដំបង)។
២. សាន់ ដែន ជាប្អូនស្រីជងរងគ្រោះ ឈ្មោះ សាន់ សឿន (បងប្រុស) និង សុខ គិមសី (បងថ្លៃស្រី) នៅភូមិតាម៉ា ឃុំ/សង្កាត់ ម្កាក់ ស្រុក សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។ ពួកគាត់ធ្វើការជាជាងការ៉ូ។

អាស្រ័យដូចនេះ អង្គការសង់ត្រាល់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារ ពលករកម្ពុជា និងបរទេសផ្សេងទៀត ដែលរងគ្រោះដោយគ្រោះរញ្ជួយដីរំលំអគារនេះ និងអំពាវនាវឱ្យរដ្ឋាភិបាលថៃ បន្តជួយសង្រោះដល់ជនរងគ្រោះពលករបរទេសទាំងអស់ឲ្យបានឆាប់រហ័ស រួមទាំងការផ្តល់ជំនួយមនុស្សធម៍ ដោយមិនមានការរើសអើងឡើយ។

ទទ្ទឹមនឹងនេះ ក៏សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ពិចារណាក្នុងការផ្តល់ជំនួយមនុស្សធម៌ ដល់សាច់ញាតិពលករខ្មែរ ដែលរងគ្រោះទាំងនេះផងដែរ ដើម្បីកាត់បន្ថយទុក្ខលំបាកផ្សេងៗ។

ខាងក្រោមនេះ លិខិតឆ្លងដែន និងជារូបភាពជនរងគ្រោះ ដូចខាងក្រោម៖
This media is not supported in your browser
VIEW IN TELEGRAM
វីដេអូខ្លីពីទិដ្ឋភាព សកម្មភាពជួយសង្គ្រោះជនរងគ្រោះ (ពលករខ្មែរនិងភូមា) បាក់រលំអគារ គ្រោះរញ្ជួយដី ក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងមកនេះ នៅតែបន្តជានិច្ច គិតត្រឹមថ្ងៃ០៧ ខែមេសា ឆ្នាំ២០២៥នេះ អស់រយៈពេល១១ថ្ងៃហើយ។
ថតពីចម្ងាយដោយក្រុមការងារអង្គការសង់ត្រាល់
FYI: នេះ ជាលិខិតភ្ជាប់ Mr.Suphawat Luepattanawan ដែលគេដឹងឈ្មោះថៅកែរបស់ពលករ សាន់ សឿន ធ្វើការនៅក្នុងអគារបាក់រលំ ២៨/០៣/២០២៥ ក្រុងបាងកក ដែលជាភស្តតាងបញ្ជាក់ថា ពលករ ឈ្មោះ ខាងលើ ពិតជារងគ្រោះនៅក្នុងអគាររលំ១០០%។ សង់ត្រាល់នឹងបន្តតាមដានបន្ថែមទៀតលើករណីនេះ។