សេចក្តីជូនដំណឹងស្តីពី សិក្ខាសាលាផ្សព្វផ្សាយលើកទី២ ស្តីពី «ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត»
—-
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់ក្រសួង ស្ថាប័ន សហគ្រាស ក្រុមហ៊ុនឯកជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងក្រុមការងារបញ្ញាសិប្បនិម្មិត ក.ប.ទ. នឹងរៀបចំសិក្ខាសាលាលើកទី២ ស្ដីពី “ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ក្រោមប្រធានបទ “កិច្ចពិភាក្សានៃសហគមន៍អ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត” ដើម្បីផ្សព្វផ្សាយសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញសិប្បនិម្មិត”, ប្រវត្តិស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៅកម្ពុជា, ពិភាក្សាអំពីឱកាស បញ្ហាប្រឈម និងដំណោះស្រាយដើម្បីគាំទ្រសហគមន៍អ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត និងប្រមូលធាតុចូលបន្ថែមពីសហគមន៍អ្នកបច្ចេកទេស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីព្រឹក នៅសាលប្រជុំ Conference Hall ជាន់ទី៣ អាគារ Innovation Center នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
ទន្ទឹមនេះផងដែរ ក.ប.ទ. នឹងអនុញ្ញាតឱ្យអ្នកជំនាញនិងអ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ ព្រមទាំងនិស្សិតមកពីគ្រប់ស្ថាប័នចូលរួមសិក្ខាសាលានេះដោយផ្ទាល់ ដោយតម្រូវឱ្យធ្វើការចុះឈ្មោះជាមុនតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/aiworkshoppublic ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតពេញកន្លែងដែលបានកំណត់។
អាស្រ័យហេតុនេះ សូម ក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធទាំងក្នុងវិស័យសាធារណៈនិងវិស័យឯកជន ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
#AI_Cambodia #NationalAIStrategy #LLM #Technology #digital #MPTC #GoDigitalCambodia #Cambodia
*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm
📲 ទាញយក MPTC Speed Test: iOS | Android