HENG Sour
50.6K subscribers
13.7K photos
1.81K videos
17 files
549 links
Download Telegram
នៅសល់តែ ៥ ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នឹងចាប់ផ្តើមហើយ!

👉ឱកាសការងារសរុបជាង ៣ម៉ឺន កន្លែងពីក្រុមហ៊ុនធំៗ ១៥០! ដាក់ពាក្យុភ្លាម សម្ភាសភ្លាម។ យុវជនសិស្ស/និស្សិត កុំភ្លេច រៀបចំ CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Call Center ក្រសួង 1297 ឬ 1286៕

#MLVT #HENGSour #NEA
នៅសល់តែ ៤ ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នឹងចាប់ផ្តើមហើយ!

👉ក្រុមហ៊ុនធំៗ ១៥០ នឹងផ្តល់ឱកាសការងារសរុបជាង ៣ម៉ឺន កន្លែង នាថ្ងៃទី២៦-២៧ ខែតុលា នេះ នៅអគារពិព័រណ៍កោះពេជ្រ។ យុវជនសិស្ស/និស្សិត កុំភ្លេច រៀបចំ CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Call Center ក្រសួង 1297 ឬ 1286៕

#MLVT #HENGSour #NEA
នៅសល់តែ ៣ ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នឹងចាប់ផ្តើមហើយ!

👉ក្រុមហ៊ុនធំៗ ១៥០ នឹងផ្តល់ឱកាសការងារសរុបជាង ៣ម៉ឺន កន្លែង នាថ្ងៃទី២៦-២៧ ខែតុលា នេះ នៅអគារពិព័រណ៍កោះពេជ្រ។ យុវជនសិស្ស/និស្សិត កុំភ្លេច រៀបចំ CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Call Center ក្រសួង 1297 ឬ 1286៕

#MLVT #HENGSour #NEA
សេចក្តីជូនដំណឹង ស្តីពី ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤

#MLVT #HENGSour #NEA
Media is too big
VIEW IN TELEGRAM
សេចក្តីជូនដំណឹង ស្តីពី ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤

#MLVT #HENGSour #NEA
នៅសល់តែ ២ ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នឹងចាប់ផ្តើមហើយ!

👉ក្រុមហ៊ុនធំៗ ១៥០ នឹងផ្តល់ឱកាសការងារសរុបជាង ៣ម៉ឺន កន្លែង នាថ្ងៃទី២៦-២៧ ខែតុលា នេះ នៅអគារពិព័រណ៍កោះពេជ្រ។ យុវជនសិស្ស/និស្សិត កុំភ្លេច រៀបចំ CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Call Center ក្រសួង 1297 ឬ 1286៕

#MLVT #HENGSour #NEA
ជិតដល់ថ្ងៃពិព័រណ៍ការងារ​ និងផលិតភាពជាតិ ឆ្នាំ២០២៤ ហើយ តើអ្នកបានត្រៀមខ្លួនដើម្បីចូលរួមហើយឬនៅ?

👉គន្លឹះខាងក្រោមនេះ អាចជួយអ្នកបានក្នុងការត្រៀមខ្លួនសម្រាប់ការចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ដែលនឹងរៀបចំឡើងនៅថ្ងៃសៅរ៍-អាទិត្យ ទី២៦-២៧ ខែតុលានេះ​ នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់។

#MLVT #HENGSour #NEA
នៅថ្ងៃស្អែកនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នឹងចាប់ផ្តើមហើយ!

👉ក្រុមហ៊ុនធំៗ ១៥០ នឹងផ្តល់ឱកាសការងារសរុបជាង ៣ម៉ឺន កន្លែង នាថ្ងៃទី២៦-២៧ ខែតុលា នេះ នៅអគារពិព័រណ៍កោះពេជ្រ។ យុវជនសិស្ស/និស្សិត កុំភ្លេច រៀបចំ CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Call Center ក្រសួង 1297 ឬ 1286៕

#MLVT #HENGSour #NEA
ឯកឧត្តម ហេង សួរ អញ្ជើញបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤» នៅអគារពិព័រណ៍កោះពេជ្រ ដែលមានឱកាសការងារជាង ៣ម៉ឺនកន្លែងសម្រាប់យុវជន

(ភ្នំពេញ)៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ត្រូវបានបើកដំណើរជាផ្លូវការ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ នៅអគារពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ បានក្លាយជាព្រឹត្តិការណ៍ការងារដ៏ធំជាងគេនៅកម្ពុជា។ ជាក់ស្តែង សម្រាប់ឆ្នាំ ២០២៤នេះ មានក្រុមហ៊ុន សហគ្រាស និងស្ថាប័នចំនួន ១៥០ បានចូលរួមដោយផ្តល់ឱកាសការងារជាង ៣ម៉ឺន កន្លែងសម្រាប់យុវជន។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ត្រូវបានរៀបចំឡើងដើម្បីជួយយុវជន, អ្នកស្វែងរកការងារ, និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាលឱ្យមានការយល់ដឹង និងទទួលបានព័ត៌មាន ចំណេះដឹង បទពិសោធន៍ និងទស្សនវិស័យអំពីការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ សារៈសំខាន់នៃការលើកកម្ពស់ផលិតភាពនិងសហគ្រិនភាព ពិព័រណ៍ការងារថ្នាក់ជាតិលើកទី១៤នេះ ក៏បានរៀបចំឱ្យមានសិក្ខាសាលាស្តីអំពី “ការបង្កើនផលិតភាព៖ ជំនាញ និងកំណើនប្រកបដោយចីរភាព” និង“ការលើកស្ទួយសហគ្រិនភាពយុវជន ដើម្បីកំណើនប្រកបដោយចីរភាពនៅកម្ពុជា”។

ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ផងដែរថា នៅក្នុងពិព័រណ៍ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់តាំងបង្ហាញនូវបញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិកដែលផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវានានារបស់ក្រសួងដល់សាធារណជន និង Robot Coffee ដែលបង្កើតឡើងដោយស្នាដៃសិស្ស-និស្សិតរបស់ TVET។ តាមរយៈស្នាដៃថ្មីទាំងពីរនេះ រួមផ្សំជាមួយឱកាសការងារជាង ៣ ម៉ឺនកន្លែង ក្រសួងរំពឹងថា នឹងមានអ្នកចូលរួមពិព័រណ៍នេះច្រើនជាងឆ្នាំកន្លងទៅ ដោយអាចនឹងទាក់ទាញយុវជនសិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជន សរុបប្រមាណ ១០ម៉ឺននាក់ ដោយអ្នកចូលរួមដោយផ្ទាល់ប្រមាណជាង ៤ម៉ឺននាក់ និងអ្នកចូលរួមតាមរយៈអនឡាញ ប្រមាណ៦ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនេះ។

គួរបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត។

សូមជម្រាបថា បន្ថែមពីការរៀបចំនៅទីតាំងកោះពេជ្រផ្ទាល់ ពិព័រណ៍ការងារនេះក៏ត្រូវបានរៀបចំជា online ក្នុងពេលជាមួយគ្នានេះផងដែរ តាមរយៈគេហទំព័រ www.careerfair.nea.gov.kh ដែលអនុញ្ញាតឱ្យយុវជនរបស់យើង ដែលកំពុងរស់នៅនៅតាមបណ្តាខេត្តផ្សេងៗក៏អាចទទួលបាននូវឱកាសដូចគ្នាក្នុងការដាក់ពាក្យស្នើសុំធ្វើការ និងធ្វើការសម្ភាសន៍ជាមួយនឹងសហគ្រាស ក្រុមហ៊ុន ដែលកំពុងមានតម្រូវការងារនៅក្នុងពិព័រណ៍ការងារនេះ ដូចយុវជនដែលមកផ្ទាល់ផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Hotline 1297 ឬ 1286៕

#MLVT #HENGSour #NEA #TVET
Media is too big
VIEW IN TELEGRAM
យុវជន សិស្សនិស្សិត លើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាឱកាសមាស និងជាស្ពានចម្លងអនាគតសម្រាប់យុវជន សិស្សនិស្សិត សាធារណជន ក្នុងការស្វែងរកការងារធ្វើក្នុងក្តីស្រមៃ។

#MLVT #HENGSour #NEA
នៅពេលព្រឹកនេះ យុវជននៅតែបន្តមកចូលរួមកាន់តែច្រើនបន្ថែមទៀត! 😍បានទាំងការងារ បានទាំងរង្វាន់! 👏

យុវជន និងអ្នកស្វែងរកការងារយ៉ាងច្រើនកុះករនៅតែបន្តចូលរួម នាព្រឹកថ្ងៃទីពីរនៃពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នៅអគារពិព័រណ៍កោះពេជ្រ! យុវជន សិស្ស-និស្សិត អ្នកស្វែងរកការងារ និងសាធារណជន អាចមកចូលរួមដាក់ពាក្យសម្ភាសការងារភ្លាមៗ ព្រមទាំងទទួលបានវត្ថុអនុស្សាវរីយ៍ស្អាតៗជាច្រើនផងដែរ។

សម្រាប់អ្នកមិនទាន់មក សូមរួសរាន់យក CV មកដាក់ពាក្យ និងសម្ភាសភ្លាមៗចាប់ពីពេលនេះដល់ម៉ោង ៨ យប់។ ឱកាសការងារសរុបជាង ៣ម៉ឺនកន្លែង កំពុងរង់ចាំយុវជន! ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Call Center របស់ក្រសួងការងារ 1297 ឬ 1286៕

#MLVT #HENGSour #NEA
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ទទួលបានអ្នកចូលរួមផ្ទាល់ និងតាមអនឡាញ ជាង១០មុឺននាក់

(ភ្នំពេញ)៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែតុលា បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា ក្រោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់ យុវជន សិស្សនិស្សិត សាធារណជនទូទៅសរុបប្រមាណជាង១០ម៉ឺននាក់ ក្នុងនោះ អ្នកទស្សនាផ្ទាល់មានចំនួនជាង ៤១,៤២២ នាក់ និងអ្នកទស្សនាតាមអនឡាញមានចំនួនជាង ៦៣,២៦៧នាក់។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលបាននាំមកនូវកម្មវិធីល្អៗសម្រាប់យុវជន ដូចជាការដាក់តាំងបង្ហាញស្នាដៃសិស្សនិស្សិត យុវជន នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលធំៗនៅកម្ពុជា ស្តង់ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងការធ្វើបទបង្ហាញដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗ ដោយទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់យុវជន សិស្សនិស្សិត សាធារណជនទូទៅ។ ក្នុងនោះដែរ យុវជនយ៉ាងច្រើនលើសលុបបានវាយតម្លៃខ្ពស់លើកម្មវិធីពិព័រណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងឆ្នាំនេះ ហើយពួកគេលើកឡើងថាជាកម្មវិធីដែលជាស្ពានចម្លង និងសម្រេចក្តីស្រមៃរបស់ពួកគេផងដែរ។

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលបាន​ដាក់តាំងបង្ហាញពីឱកាសការងារហូតដល់ជាង ៣ម៉ឺនកន្លែងនៅក្នុងឆ្នាំនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលអ្នកដាក់ពាក្យរកការងារធ្វើ (CV) ដោយផ្ទាល់ និងអនឡាញ សរុប ២១,៦៣៣ ប្រវត្តិរូបការងារ ក្នុងនោះមានអ្នកជាប់បឋមជាង ១,០៧១នាក់ ក្រោយបេក្ខជនបានដាក់ពាក្យភ្លាម សម្ភាសភ្លាមនៅនឹងកន្លែងពិព៍រណ៌ការងារតែម្តង។ 

សម្រាប់បងប្អូនយុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារដែលមិនបានចូលរួមហើយមានបំណងស្វែងរកការងារ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA បានតាមរយៈលេខ 077 232378 (Telegram និង CoolApp) ឬ លេខ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ 1297 ឬ 1286។

អំឡុងពេលពីរថ្ងៃបន្ទាប់ពីបានប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បង បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងពិព័រណ៍នេះ មានអ្នកចូលប្រើប្រាស់ដើម្បីសាកសួរព័ត៌មាន ចុះឈ្មោះប្រើប្រាស់សេវាសាធារណៈនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចជាសេវាចុះឈ្មោះស្វែងរកការងារ, សេវាចុះឈ្មោះរកការងារក្រៅប្រទេស, សេវាចុះឈ្មោះចូលរៀន TVET 1.5M និងទទួលបណ្តឹងអនាមិកសរុប ៣ បណ្តឹង។

សូមបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត៕

#MLVT #HENGSour #NEA #TVET
Media is too big
VIEW IN TELEGRAM
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ បានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កាដូចការំពឹងទុក បន្ទាប់ពីមានអ្នកចូលរួមផ្ទាល់ និងតាមអនឡាញ ជាង១០មុឺននាក់។

#MLVT #HENGSour #NEA
កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី ០១ ខែវិច្ឆិកា​ ឆ្នាំ២០២៤នេះ យើងមានការងាររហូតដល់ទៅចំនួន ៤៤ ៩៣៥ កន្លែង កំពុងរង់ចាំអ្នក!

សូមបងប្អូន យុវជន សិស្ស និស្សិត មេត្តាទាក់ទង ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ 🙏

កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី ០៨ ខែវិច្ឆិកា​ ឆ្នាំ២០២៤នេះ យើងមានការងាររហូតដល់ទៅចំនួន ៥២ ៨០៦ កន្លែង កំពុងរង់ចាំអ្នក!

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន ៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំស្តង់ដើម្បីផ្តល់ព័ត៌មានអំពីវិស័យសំខាន់ចំនួន៣ របស់ក្រសួង នៅក្នុងបរិវេណកោះពេជ្រ សម្រាប់សាធារណជន យុវជនចូលទស្សនា និងសាកសួរព័ត៌មាន។ វិស័យទាំងនោះ មានដូចជា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), និងវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ( TVET)។

សម្រាប់ស្តង់ផ្សព្វផ្សាយ និងចុះបញ្ជីចល័តរបស់ ប.ស.ស.  សាធារណជនអាចធ្វើការសាកសួរព័ត៌មានទូទៅពីអត្ថប្រយោជន៍របបសន្តិសុខសង្គម និងទទួលបានឯកសារផ្សព្វផ្សាយដោយឥតគិតថ្លៃរួមមានសៀវភៅកម្រងឯកសារ/ខិត្តប័ណ្ណបេឡាជាតិសន្តិសុខសង្គម និងយន្តការបង្ការហានិភ័យការងារ។ អ្វីដែលពិសេសនោះគឺ សាធារណជនក៏អាចធ្វើប័ណ្ណសមាជិក ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងកម្មករនិយោជិតនៃវិស័យឯកជន (ទទួលបានប័ណ្ណភ្លាមៗ) តែម្តង។

បន្ថែមពីនេះ សម្រាប់សមាជិកដែលបានចុះបញ្ជីតាមកម្មវិធីទូរសព្ទដៃ និងទទួលបានការពិនិត្យឯកភាពពីមន្រ្តី ប.ស.ស. រួចរាល់អាចមកយកកាតនៅស្តង់ចុះបញ្ជីចល័តនេះបាន គ្រាន់តែបង្ហាញសារ ដែលបានឯកភាពនោះជាការស្រេច។ ក្នុងនោះដែរ លោកអ្នកក៏មានឱកាសទទួលបានរង្វាន់អនុស្សាវរីយ៍រួមមាន៖ អាវយឺត ថង់យួរ សៀវភៅ និងមួក ដ៏ស្រស់ស្អាតពី ប.ស.ស. ផងដែរ។

ដោយឡែក ស្តង់របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ ក៏បានដាក់តាំងបង្ហាញពីការផ្សព្វផ្សាយពីសេវាការងារ, ព័ត៌មានជ្រើសរើសកម្លាំងពលកម្មក្នុងប្រទេស, ផ្តល់ការប្រឹក្សាយោបល់អាជីព ការងារ និងវិជ្ជាជីវៈ, និងចុះឈ្មោះអ្នកស្វែងរកសម្រាប់ប្រជាពលរដ្ឋដែលចូលរួមកម្មវិធីនេះផងដែរ។

ទន្ទឹមនេះ ក្រសួងការងារក៏បានដាក់ស្តង់បង្ហាញពីវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលសាធារណជនទាំងអស់អាចមកទទួលសេវាធ្វើខិតបណ្ណកម្មវិធី  TVET 1.5M និងការបង្ហាញពីមុខជំនាញទាំង ៤៥ ដែលកំពុងត្រូវបានបណ្តុះបណ្តាលផងដែរ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមកទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញទាំងអស់សូមមកទស្សនាស្តង់ទាំង៣វិស័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានដាក់តាំងបង្ហាញរយៈពេល៣ថ្ងៃពេញនៃព្រះរាជពិធីបុណ្យអុំទូកឱ្យបានផុសផុល ដើម្បីទទួលបានព័ត៌មាន និងឱកាសផ្សេងៗជាច្រើនទៀត៕

#MLVT #HENGSour #NEA #បសស #TVET
កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី ១៥ ខែវិច្ឆិកា​ ឆ្នាំ២០២៤នេះ យើងមានការងាររហូតដល់ទៅចំនួន ៥៣ ៣១១ កន្លែង កំពុងរង់ចាំអ្នក!