HENG Sour
45.5K subscribers
21.4K photos
2.28K videos
17 files
696 links
Download Telegram
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្ដីពីសកម្មភាពការងាររបស់គណៈវិស្វករកម្ពុជា ត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ ឯកឧត្តម ហេង សួរ បានផ្ដល់អនុសាសន៍ និងណែនាំលើរបាយការណ៍ពីលទ្ធផលការងាររបស់គណៈវិស្វករកម្ពុជាដែលបានអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅការងារបន្តដើម្បីពង្រឹងដំណើរការ និងការអនុវត្តការងាររបស់គណៈវិស្វករកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕

#MLVT #HENGSour
សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Statement by the Royal Government of Cambodia

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
អបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥
--
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការដៃគូ អង្គការ​វិជ្ជាជីវៈ វិស័យឯកជន អាណាព្យាបាល និងកុមារសរុបប្រមាណ ៤០០នាក់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានប្រារព្ធ​ពិធី​អបអរសាទរ​ពិធី​សំខាន់ៗ​ចំនួន ៣ព្រមគ្នា ដែលទី១ ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជា​ការ​អភិវឌ្ឍ​ធនធានមនុស្សប្រកបដោយចីរភាព» ទី២ ខួបលើកទី២៤ ទិវា​ពិភពលោក​ប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើក​កម្ពស់​ការងារ​សមរម្យ​សម្រាប់​កម្មករ​និយោជិត​វ័យក្មេង​នៅគ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់» និងទី៣ ទិវាកុមារកម្ពុជាឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

កម្មវិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមជាអធិបតីពីលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជា​ប្រធាន​គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ, អង្គការអន្តរជាតិខាងការងារ (ILO), អង្គការទស្សនៈពិភពលោក (World Vision), តំណាង​អន្តរ​ក្រសួង​ស្ថាប័ន​នៃគណៈកម្មការប្រឆាំងពលកម្មកុមារ, អង្គការវិជ្ជាជីវៈ, វិស័យ​ឯកជន, លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងកុមារសរុបប្រមាណ ៤០០រូប។

ថ្លែងនៅក្នុងអង្គពិធី លោកជំទាវប្រចាំការ បានគូសបញ្ជាក់ថា ការ​លុប​បំបាត់​ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាការងារ​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និងត្រូវបាន​ចាត់ទុក​ជាផ្នែកមួយ​ដ៏សំខាន់​នៅក្នុង​ការ​អនុវត្ត​អនុសញ្ញាស្ដីពីសិទ្ធិកុមារ និងអនុសញ្ញា​ស្នូលទាំង​ប្រាំបី​របស់​អង្គការ​អន្តរជាតិ​ខាងការងារ (ILO) សំដៅការពារសិទ្ធិ និងឧត្តម​ប្រយោជន៍​សម្រាប់​កុមារ លើកកម្ពស់សិទ្ធិការងាររបស់កម្មករនិយោជិតវ័យក្មេង និងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម។

បន្ថែមពីនេះ លោកជំទាវប្រចាំការ បានបញ្ជាក់ថា ការរៀប​ចំទិវាពិភព​លោក​​ប្រឆាំង​ពលកម្មកុមារ ធ្វើឡើងនៅក្នុង​គោលបំណង​សំខាន់ៗ​ចំនួន​បីរួ​មមាន (១) ជំរុញចលនាសង្គមប្រឆាំងនឹងពលកម្មកុមារ ដើម្បី​បំផុស​ការចូល​រួម​ក្នុងការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមរយៈ​ការលើក​កម្ពស់ការ​យល់ដឹង​ដល់សាធារណ​ជនឱ្យកាន់​តែយល់​ច្បាស់​ពីបញ្ហា​ពលកម្មកុមារ (២) ជំរុញកិច្ច​សហការ​ពីគ្រប់ភាគី​ពាក់ព័ន្ធ​ក្នុងការ​ចូលរួម​បង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃពលកម្មកុមារ និង(៣) បង្ហាញពីវឌ្ឍនភាព និងសមិទ្ធ​ផល​ដែល​សម្រេចបានរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយពលកម្មកុមារ និងលុប​បំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។

ជាមួយគ្នានេះ លោកជំទាវប្រចាំការ ក៏បានថ្លែង​អំណរគុណ​ដល់គ្រប់​ភាគីពាក់ព័ន្ធ​ដែល​ចូលរួម​អនុវត្តផែន​ការសកម្មភាព​ជាតិ​ស្ដីពីការ​កាត់បន្ថយ​ពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ២០១៦-២០២៥ ជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។ សម្រាប់លោកជំទាវ សមិទ្ធផលទាំងនេះ គឺជាការឆ្លុះ​បញ្ចាំង​ពីកិច្ចខិតខំប្រឹង​ប្រែង​អស់​ពីកម្លាំង​កាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយ​ទំនួលខុស​ត្រូវខ្ពស់​របស់​គ្រប់​ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ​ដែល​មានមនសិការមុតមាំក្នុងការចូលរួមជាធ្លុងមួយ ក្នុងកិច្ចខិត​ខំប្រឹង​ប្រែង​លើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ជាពិសេស ការ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់ក្នុងការ​លុបបំបាត់​ទម្រង់ធ្ងន់ធ្ងរ​នៃពលកម្មកុមារ និងបន្ត​សកម្មភាពនានា​ដែលគាំទ្រដល់​ការអនុវត្ត​គោលនយោបាយ​របស់រាជរដ្ឋាភិបាល​ឆ្ពោះទៅការបញ្ចប់​ពលកម្មកុមារ​នៅកម្ពុជា ដូចមានចែង​នៅក្នុងគោលដៅ​អភិវឌ្ឍន៍​សកលប្រកប​ដោយចីរភាព។

សូមបញ្ជាក់ថា ក្រៅពីការឡើងថ្លែងសុន្ទរកថាពីគណៈអធិបតី ក៏មានការ​ប្រគល់បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណនូវចលនាប្រឡងប្រណាំង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ទៅដល់វិស័យឯកជន​ដែលបានចូលរួមជាចលនាជាតិជាមួយរដ្ឋាភិបាលក្នុងការមិនប្រើប្រាស់ពលកម្មកុមារផងដែរ៕
#HengSour #MLVT