នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ CGCC បានរៀបចំកម្មវិធីជួបជុំមួយ ដើម្បីអបអរសាទរទិវានារីអន្តរជាតិ និងថ្លែងអំណរគុណដល់បុគ្គលិកនារីគ្រប់រូបនៃ CGCC ដែលបានចូលរួមបំពេញការងារយ៉ាងសកម្មសម្រាប់ការកសាង និងអភិវឌ្ឍ CGCC ឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងបេសកកម្មចូលរួមបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។
បុគ្គលិកនារីគ្រប់រូបប្រកបដោយសក្តានុពល និងពោរពេញដោយទេពកោសលស្យរបស់ CGCC តែងតែប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ CGCC ដោយបន្តចូលរួមចំណែកអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈការធានាឥណទានសម្រាប់ការពង្រឹង និងពង្រីកអាជីវកម្ម ដើម្បីសម្រេចនូវគោលដៅរួម គឺការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

❤9👍2👏2
ស្វែងយល់អំពី CGCC ជាមួយនឹងវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៥ឆ្នាំ កន្លងមក និងគោលដៅជាយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យវែងឆ្ងាយសម្រាប់ការចូលរួមចំណែកបង្កើន
បរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត។
CGCC ប្តេជ្ញានឹងបន្តគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើគោលដៅ
ជាយុទ្ធសាស្ត្រ សំដៅលើការគាំទ្រឱ្យមានកំណើនឥណទានក្នុងទីផ្សារ កំណើនសកម្មភាពសេដ្ឋកិច្ច និងបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងការធានាឥណទានដែលប្រកបដោយចីរភាពរយៈពេលវែង។
ស្វែងយល់បន្ថែម៖ https://tinyurl.com/mwydtekb

👏4❤1
នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ CGCC បានរៀបចំកម្មវិធីចែករំលែក Special Talk ក្រោមប្រធានបទ “Recent Trends in East and Southeast Asian Economies and Implications on Financial Markets” ដោយលោក Richard Yarrow ដែលជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចមួយរូប សម្រាប់បុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ CGCC។
កម្មវិធីចែករំលែកនេះ បានផ្តល់ឱកាសដល់បុគ្គលិកគ្រប់រូបនៃ CGCC បានស្វែងយល់បន្ថែមអំពីការវិវឌ្ឍនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ព្រមទាំងជាវេទិកាមួយសម្រាប់បុគ្គលិកគ្រប់រូបបានចូលរួមផ្លាស់ប្តូរមតិយោបល់ និងការយល់ឃើញរវាងគ្នាទៅវិញទៅមក ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងដើម្បីជាធាតុចូលសម្រាប់ការបំពេញប្រតិបត្តិការការងារក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ។
CGCC សូមថ្លែងអំណរគុណលោក Richard Yarrow ដែលបានចំណាយពេលដ៏មានតម្លៃ ចូលរួមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីចែករំលែកសម្រាប់បុគ្គលិកគ្រប់រូបរបស់ CGCC នាឱកាសនេះ។

❤5
📊 វឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC គិតត្រឹមថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦
💡 តាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC នេះ លោកអ្នកអាចស្វែងយល់លម្អិតអំពីបច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦។
🗓 គិតត្រឹមចុងខែកុម្ភ: ឆ្នាំ២០២៦ CGCC បានផ្តល់ការធានាឥណទានជូនដល់ ៩.៦៣៣ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ៥៤៦,៤៥ លានដុល្លារអាមេរិក។

❤2👍2