នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ CGCC បានរៀបចំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់រូបនៃ CGCC ។
កម្មវិធីនេះមិនត្រឹមតែជាកិច្ចប្រជុំប៉ុណ្ណោះទេ តែជាវេទិកាបើកចំហរមួយ សម្រាប់បុគ្គលិកគ្រប់រូបមានឱកាសក្នុងការចែករំលែកនូវទស្សនៈ ផ្លាស់ប្តូរមតិយោបល់ ពិភាក្សា និងការទទួលយកអនុសាសន៍ណែនាំនានា ក្នុងគោលបំណងរួមមួយ ដើម្បីស្វែងរកនូវគំនិតថ្មីៗដែលមានលក្ខណៈនវានុវត្តន៍ក្នុងការចូលរួមអភិវឌ្ឍ CGCC ឱ្យក្លាយជា
ស្ថាប័នធានាឥណទានឈានមុខ និងចូលរួមចំណែកក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។

❤3🥰1
សិរីសួស្តីឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ !
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមីនេះ យើងខ្ញុំគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) សូមគោរពជូនពរជ័យដ៏ខ្ពង់ខ្ពស់ដល់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមគ្រួសារជាទីស្រឡាញ់ទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា និងសូមបួងដល់ទេវតាឆ្នាំថ្មី តាមប្រសិទ្ធពរជ័យ វិបុលសុខ សិរីមង្គល និងចម្រុងចម្រើនជានិច្ចនិរន្តរ៍តទៅ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមីនេះ យើងខ្ញុំគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) សូមគោរពជូនពរជ័យដ៏ខ្ពង់ខ្ពស់ដល់ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC និងក្រុមគ្រួសារជាទីស្រលាញ់ទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា និងសូមបួងដល់ទេវតាឆ្នាំថ្មី តាមប្រសិទ្ធពរជ័យ វិបុលសុខ សិរីមង្គល និងចម្រុងចម្រើនជានិច្ចនិរន្តរ៍តទៅ។

❤2
📊 វឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
💡 តាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC នេះ លោកអ្នកអាចស្វែងយល់លម្អិតអំពីបច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
🗓 គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦ CGCC បានផ្តល់ការធានាឥណទានជូនដល់ ៩.៧៨២ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ៥៦០,៣ លានដុល្លារអាមេរិក។
⬇️ ទាញយកឯកសារ៖ https://www.cgcc.com.kh/en/article/publication/cgcc-guarantee-progress-as-of-31-march-2026/

កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោកស្រីលឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការរបស់ CGCC បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៃកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ “ជំហានសំខាន់ៗក្នុងការត្រៀមខ្លួនដើម្បីទទួលបានកម្ចីធនាគារ” ដែលត្រូវបានរៀបចំឡើងក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរ២០២៦ រៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ក្នុងកិច្ចពិភាក្សានេះ លោកស្រី លឹម ចាន់ធីតា បានធ្វើបទបង្ហាញស្តីពីគម្រោងធានាឥណទានរបស់ CGCC ក៏ណែនាំពីរបៀបទទួលបានកម្ចីដែលមានការធានា បាននិងលើកឡើងពីតួនាទីដ៏សំខាន់របស់ CGCC ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈយន្តការធានាឥណទាន។ លើសពីនេះលោកស្រីក៏បានចែករំលែកការយល់ដឹងបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដែលអាចជួយកាត់បន្ថយបន្ទុក ការទាមទារនូវទ្រព្យធានាសម្រាប់អាជីវកម្ម ដើម្បីបង្កើនឱកាសក្នុងការទទួលបានកម្ចីពីធនាគារផងដែរ។

❤3👏1