សន្តិសុខសាយប័រ (ISAC-Cambodia Cybersecurity)
10.3K subscribers
6.31K photos
236 videos
499 files
4.72K links
សន្តិសុខបច្ចេកវិទ្យា ISAC-Cambodia Cybersecurity) ជាបន្ទប់ជជែកពិភាក្សាតែបញ្ហាពាក់ព័ន្ធនឹងសន្តិសុខ/សុវត្ថិភាពបច្ចេកវិទ្យាតែប៉ុណ្ណោះ៕ ០១ មករា ២០១៦

The​ first & leading Cybersecurity​ knowledge sharing and discussion platform in Cambodia.
Download Telegram
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ អនុប្រធាន​ និងជាអគ្គលេខាធិការ គណៈកម្មាធិការសន្តិសុខឌីជីថល (គ.ស.ឌ.) បានអញ្ជើញចូលរួមកិច្ចប្រជុំ​ ដេីម្បីប្រកាសសមាសភាព និងផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់ គ.ស.ឌ. ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី​ និងជាអនុប្រធានប្រចាំការ គ.ស.ឌ. ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គ.ស.ឌ.។

សូមចុចអាន

គ.ស.ឌ.​ ត្រូវបានបង្កើតឡើងក្នុងគោលដៅធានា​ប្រសិទ្ធភាព​ និងស័ក្តិសិទ្ធភាពនៃការបំពេញមុខងារដឹកនាំ សម្របសម្រួល និងជំរុញការគ្រប់គ្រងសន្តិសុខឌីជីថល ដើម្បីការពារអត្ថប្រយោជន៍របស់គ្រប់តួអង្គសង្គមទប់ទល់នឹងការវាយប្រហារគ្រប់រូបភាព ឆ្លើតតបគ្រប់ផ្នែកទាំងបច្ចេកទេសនិងកម្លាំងពាក់ព័ន្ធនឹងការធានានិងការពារសន្តិសុខឌីជីថល។

រាជធានីភ្នំពេញ៖ សាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី​ ថ្ងៃទី៣ ឧសភា ឆ្នាំ២០២៤

#MPTC #GoDigitalCambodia #Cambodia

*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐X 🌐Instagram 🌐LinkedIn 🌐Tiktok

📲 ទាញយក MPTC Speed Test: iOS | Android
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
រដ្ឋអំណាច​ចិនធ្វើចារកម្មលួច​យកការណ៍​តាមប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ីនធ័រនែត ទ្រង់ទ្រាយ​ធំ ទូទាំង​ពិភពលោក​។ នេះជា​ការ​ចោទប្រកាន់ជាថ្មី​របស់​បណ្តាអ្នក​តំណាងរាស្ត្រ​និង​ព្រឹទ្ធសមាជិកបារាំង ក្នុង​សេចក្តីដូចគ្នានឹង​ការ​ចោទប្រកាន់​របស់​សហរដ្ឋអាមេរិកនិង​ប្រទេស​អឺរ៉ុប​ផ្សេងទៀតដែរ​​។ ក្រៅពី​បាន​ប្រកាស​អាសន្នឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ចោរព័ត៌មាន​វិទ្យា​ចិន, ​អ្នក​តំណាងរាស្ត្រ​បារាំងក៏បានស្តីបន្ទោស​រដ្ឋាភិបាល​បារាំងខ្លួនឯង​​ដែល​មិនព្រមចាត់វិធានការ​ឲ្យ​ធ្ងន់ធ្ងរ​ចំពោះ​«សកម្ម​ភាព​បង្ក​សង្គ្រាម»របស់ចិន។ ការព្រមាន​​យ៉ាងដូច្នេះ​ ធ្វើឡើង​តែ២​ថ្ងៃ​ប៉ុណ្ណោះ មុន​ដំណើរ​មក​ដល់​របស់ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​ទីក្រុង​ប៉ារីស​។​​ ​

https://youtu.be/l76-yD2GlMA?si=TODyLTb-X2oswWDn

@OUPNarith
ការពង្រឹងធនធានមនុស្សផ្នែកសន្តិសុខសាយប័រជារឿងចាំបាច់

ក្រុមហ៊ុនមួយអាចចំណាយប្រាក់រាប់រយពាន់ដុល្លារដើម្បីបំពាក់បច្ចេកវិទ្យាដូចជា ជញ្ជាំងភ្លើង (Firewall) ប្រព័ន្ធរកឃើញការឈ្លានពាន (IDS) កូដនីយកម្ម (Encryption) និងបច្ចេកវិទ្យាសន្តិសុខ/សុវត្ថិភាពផ្សេងទៀត ក៏ប៉ុន្តែប្រសិនបើអ្នកវាយប្រហារអាចបោកបញ្ជោតអ្នកដែលគួរឱ្យទុកចិត្តម្នាក់នៅក្នុងអង្គភាពរបស់អ្នក ហើយបុគ្គលនោះធ្វើតាម, ហើយប្រសិនបើអ្នកវាយប្រហារអាចមានលទ្ធភាពចូលទៅក្នុងប្រព័ន្ធបាន នោះលុយដែលចំណាយលើបច្ចេកវិទ្យាទាំងអស់ខាងលើគឺជាការខ្ជះខ្ជាយមួយ ។

ការការពារតាមប្រព័ន្ធអុីនធឺណិតដ៏រឹងមាំបំផុតរបស់យើងអាចដួលរលំបាន ប្រសិនបើយើងមិនអើពើនឹងធាតុផ្សំមួយដ៏ចំបងនោះគឺមនុស្ស។ បច្ចេកវិជ្ជាមានសារៈសំខាន់ណាស់ ប៉ុន្តែវាគ្រាន់តែជាផ្នែកមួយនៃសន្តិសុខសាយប័រតែប៉ុណ្ណោះ។

អានបន្ត៖
https://www.facebook.com/infosecnarith/posts/pfbid0333QWXM6wHNWUeyyPvPQZLJFXyFZuxBewbLfvAntHjiFKw75ZnCqMEccThVE33jfrl

@OUPNarith
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ ទាំង​ ៩ក្រុម
---
ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាពនិងការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទូរគមនាគមន៍និងពង្រឹងគុណភាពសេវាទូរសព្ទចល័តក៏ដូចជាសេវាអ៊ីនធឺណិត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ក្នុងរាជធានីភ្នំពេញ ដែលមានក្រុមការងារប្រតិបត្តិទាំង​ ៩ក្រុម នៅតាមបុរី និងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ គិតមកដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរី បានសាង់សង់ “បង្គោលអង់តែនរួម” ៧៤បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន៣ក្រុមហ៊ុន។ ស្ថានីយអង់តែនចំនួន១៥៧ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ៣៧ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ៥៨ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ៦២ ស្ថានីយ ដែលប្រតិបត្តិករបានបំពាក់ស្ថានីយអង់តែនតាមការបានគ្រោងទុក។ ជាមួយគ្នានេះ ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បានសាងសង់បន្ថែម “បង្គោលអង់តែនរួម” ២៩៨ បង្គោល ដែលស្ថានីយអង់តែនចំនួន៣២០ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ២៥ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ១០៣ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ១៩២ ស្ថានីយ។ ប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយអង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារ...

សូមចុចអាន

រាជធានីភ្នំពេញ | ទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្ងៃទី៧ ឧសភា ២០២៤

#MPTC #GoDigitalCambodia #Cambodia

*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐X 🌐Instagram 🌐LinkedIn 🌐Tiktok

📲 ទាញយក MPTC Speed Test: iOS | Android
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
មេរោគចាប់ជំរិតកំពុងតែបានវាយលុកមកលើអ្នកប្រើប្រាស់កុំព្យូទ័រនៅកម្ពុជាដោយសារតែភាគច្រើនគឺប្រើប្រាស់កម្មវិធីដែលមិនមានអាជ្ញាប័ណ្ណ ឬដែលយើងហៅថា Crack ឬ Patch នោះ។ ចោរព័ត៌មានវិទ្យាបានប្រើប្រាស់បច្ចេកទេសនេះ ដើម្បីធ្វើការពង្រីកការឆ្លងមេរោគរបស់ខ្លួនបានលឿន ដោយសារតែភាគច្រើនគឺប្រើប្រាស់កម្មវិធីដែលមិនមានអាជ្ញាប័ណ្ណ។

ជារៀងរាល់ថ្ងៃ មានអ្នកប្រើប្រាស់នៅកម្ពុជាជាច្រើនអ្នកតែងតែសាកសួរអំពីដំណោះស្រាយអំពីបញ្ហានេះ ... រីឯចំលើយដ៏ខ្លីគឺ ១/ត្រូវបង់លុយ (តែមិនប្រាកដថាបានឯកសារត្រលប់មកវិញ ១០០ភាគរយ) ២/បើមិនបង់លុយ ត្រូវយកពី backup ៣/បើមិនបង់លុយនិងមិនមាន backup គឺមិនអាចស្រោចស្រង់ឡើយ។

អានបន្ត៖
https://www.facebook.com/infosecnarith/posts/pfbid0stKYbAvbFUHzDw5TAwMzrxTZZFjoZKx2m4kjeWipghN5mR67mSx2xgNmJ2aghgMUl

@OUPNarith