UYFC Phnom Penh Media
1.89K subscribers
8.53K photos
1.43K videos
17 files
9.4K links
Download Telegram
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ២ សំខាន់ លើវិស័យកសិកម្ម រួមមាន៖ (១).យន្តការសម្របសម្រួលនិងកម្មវិធី ហិរញ្ញ ប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង(២).ការដាក់ពង្រាយមន្ត្រីកសិកម្មទៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពនៅទូទាំងប្រទេស ការរៀបចំសហគមន៍កសិកម្មនៅតាមទីជនបទ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំនៅក្នុងការធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

គោលនយោបាយវិស័យកសិកម្ម បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប តាមរយៈការអនុវត្តគោលនយោបាយសាមញ្ញ ៤ ចំណុច គឺ "មានហូប មានប្រើ មានបាន និងមានរហូត"។

សមាជរដ្ឋសភា ព្រឹទ្ធសភា | ៣ មិថុនា ២០២៥

Join-> Gazette ប្រជាជន
អបអរសាទរ ខួបលើកទី២៩ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក

"ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក"

Join-> Gazette ប្រជាជន
Forwarded from UYFC Phnom Penh
💡សមាសភាព កម្មវិធីសាលាកុមារមេត្រីទាំង៦ 🥰🎒
១. កុមារទាំងអស់បានចូលរៀន
២. ការសិក្សាប្រកបដោយប្រសិទ្ធភាព
៣. សុខភាព សុវត្ថភាព ការការពារកុមារ
៤. ការឆ្លើយតបទៅនឹងយេនឌ័រ
៥. ការចូលរួមរបស់កុមារ គ្រួសារ និងសហគមន៍
៦. ការគាំទ្រកម្មវិធីអប់រំប្រព័ន្ធ

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា
ផលិតដោយ៖ Gazette យុវជន

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ មិនលម្អៀង និងសន្តិភាពយូរអង្វែង នៅថ្ងៃទី២ មិថុនា ២០២៥ កម្ពុជា បានសម្រេចបញ្ជូនវិវាទនៅតំបន់ដែលមានភាពរសើបចំនួន ៤ គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភា លើកទី១ នៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍ថ្ងៃទី៤ មិថុនា ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខ័ណ្ឌទ្វេភាគី ដែលមានស្រាប់ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ប៉ុន្តែករណីតំបន់ទាំងបួនខាងលើនឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំឡើយ នៅថ្ងៃទី១៤ មិថុនា ២០២៥ ខាងមុខ នៅរាជធានីភ្នំពេញ។ រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិនិត្យដំណើរការនៃការស្វែងរកដំណោះស្រាយបញ្ហានេះ ដោយរក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ និងសូមកុំធ្វើឱ្យបញ្ហានេះ ក្លាយជាបញ្ហានៃអារម្មណ៍ជាតិសាសន៍ ឬជាតិនិយមជ្រុល។

Join-> Gazette ប្រជាជន
Media is too big
VIEW IN TELEGRAM
"ប្រជាជន ជាខឿនការពារជាតិដ៏រឹងមាំ" យុវជន និងប្រជាជន គ្រប់ទិសទីត្រូវមានជំនឿទុកចិត្តចំពោះរាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់វីរៈកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីការពារជាតិ និងប្រជាជនកម្ពុជា

Join-> Gazette ប្រជាជន