និស្សិតសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ខេ ភី អឹម ជី ខេមបូឌា
.....................................
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦, និស្សិតរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទទួលបានឱកាសចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅក្រុមហ៊ុន ខេ ភី អឹម ជី ខេមបូឌា (KPMG)។ កម្មវិធីទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តក្រោមការដឹកនាំរបស់ លោក ប៊ុន ឆាយ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយលោកប្រធានការិយាល័យ និងបុគ្គលិក រួមនឹងនិស្សិតសរុបចំនួន ៥០ រូប ដោយទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោក ថន រ៉ាដែន ប្រធានជាន់ខ្ពស់ ធនធានមនុស្ស ការវាយតម្លៃ និងវប្បធម៌ និង ក្រុមការងាររបស់ KPMG។
ក្នុងដំណើរទស្សនកិច្ចសិក្សានេះ និស្សិតបានស្វែងយល់ពីដំណើរការនៃការគ្រប់គ្រងអាជីវកម្ម របៀបរបបនៃការបំពេញការងារលើជំនាញពាក់ព័ន្ធនឹងគណនេយ្យ ពន្ធដារ និង សវនកម្ម តាមរយៈការស្តាប់នូវបទឧទ្ទេសនាមយ៉ាងក្បោះក្បាយ ដោយអ្នកជំនាញផ្នែកធនធានមនុស្សរបស់ KPMG។ ការចុះទស្សនកិច្ចសិក្សានេះ មិនមែនគ្រាន់តែជាការដើរមើលការិយាល័យ ឬកន្លែងធ្វើការនោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងនៃពិភពពិតជាក់ស្តែងនៅការដ្ឋានការងារ លើកិច្ចការងារពាក់ព័ន្ធនឹងវិជ្ជាជីវៈគណនេយ្យ ពន្ធដារ សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មមួយយ៉ាងពិតប្រាកដ។
ក្នុងឱកាសនោះដែរ តំណាង KPMG ក៏បានជម្រាបជូននិស្សិតរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យត្រៀមលក្ខណៈសម្បត្តិសម្រាប់ការចូលរួមប្រកួតប្រជែងជ្រើសរើសបុគ្គលិកប្រចាំឆ្នាំរបស់ក្រុមហ៊ុនសវនកម្មដ៏ធំមួយនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែមីនា និង ខែមេសា ខាងមុខ៕
——————————————
ព័ត៌មាន និងបណ្តាញសង្គមផ្លូវការរបស់សាកលវិទ្យាល័យ:
🌐 Website
📱 Facebook Official Page
📱 Facebook Career Center
📱 Telegram
📍 Location

Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វេនយប់ នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពី «ទស្សនាទាន និង សញ្ញាណនៃឱកាសមុខរបរនិងធុរកិច្ចថ្មី ក្នុងសេដ្ឋកិច្ចច្នៃប្រតិដ្ឋ»
..........................................
នាល្ងាចថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំសិក្ខាសាលាស្តីពី «ទស្សនាទាន និង សញ្ញាណនៃឱកាសមុខរបរនិងធុរកិច្ចថ្មី ក្នុងសេដ្ឋកិច្ចច្នៃប្រតិដ្ឋ» ជូនសាស្ត្រាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅកសាង និងលើកកម្ពស់មូលដ្ឋានគ្រឹះនៃការយល់ដឹងអំពីសេដ្ឋកិច្ចច្នៃប្រតិដ្ឋ ការបណ្តុះឆន្ទៈនិងស្មារតីសហគ្រិនភាព និង ការផ្សារភ្ជាប់ជំនាញសិក្សាទៅនឹងឱកាសការងារនិងមុខរបរក្នុងបរិបទសេដ្ឋកិច្ចច្នៃប្រតិដ្ឋ។ កម្មវិធីសិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
——————————————
ព័ត៌មាន និងបណ្តាញសង្គមផ្លូវការរបស់សាកលវិទ្យាល័យ:
🌐 Website
📱 Facebook Official Page
📱 Facebook Career Center
📱 Telegram
📍 Location
..........................................
នាល្ងាចថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំសិក្ខាសាលាស្តីពី «ទស្សនាទាន និង សញ្ញាណនៃឱកាសមុខរបរនិងធុរកិច្ចថ្មី ក្នុងសេដ្ឋកិច្ចច្នៃប្រតិដ្ឋ» ជូនសាស្ត្រាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅកសាង និងលើកកម្ពស់មូលដ្ឋានគ្រឹះនៃការយល់ដឹងអំពីសេដ្ឋកិច្ចច្នៃប្រតិដ្ឋ ការបណ្តុះឆន្ទៈនិងស្មារតីសហគ្រិនភាព និង ការផ្សារភ្ជាប់ជំនាញសិក្សាទៅនឹងឱកាសការងារនិងមុខរបរក្នុងបរិបទសេដ្ឋកិច្ចច្នៃប្រតិដ្ឋ។ កម្មវិធីសិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
——————————————
ព័ត៌មាន និងបណ្តាញសង្គមផ្លូវការរបស់សាកលវិទ្យាល័យ:
📍 Location
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤2
សារាចរណែនាំ
ស្តីពី៖ របៀបសរសេរកាលបរិច្ឆេទចន្ទគតិ និងសុរិយគតិ នៅក្នុងលិខិតបទដ្ឋានគតិយុត្ត និងលិខិតរដ្ឋបាល ឱ្យបានត្រឹមត្រូវ៖
👉លិខិតគតិយុត្ត៖ ត្រូវសរសេរកាលបរិច្ឆេទនៅផ្នែក«បញ្ចប់នៃលិខិត»
👉លិខិតរដ្ឋបាល ឬឯកសារផ្សេងទៀត៖ ត្រូវសរសេរកាលបរិច្ឆេទនៅផ្នែក «ក្បាលលិខិត»
👉គ្មានលេខ ០ (សូន្យ) ពីមុខទេ ថ្ងៃទី១, ទី២, ទី៣, …
👉 លិខិតទំនាក់ទំនងជាមួយបរទេស៖ ត្រូវប្រើតែកាលបរិច្ឆេទតាមសុរិយគតិប៉ុណ្ណោះ។

❤1