THMEY THMEY NEWS
17K subscribers
28.1K photos
1.09K videos
34 files
48.6K links
សូមចុចចូលរួមជាសមាជិកក្រុម Telegram ថ្មីៗ ដើម្បីទទួលបានព័ត៌មានដែលអ្នកទុកចិត្ត

Welcome to Thmey Thmey official telegram group.

Follow our official Twitter: https://twitter.com/thmeythmey
Download Telegram
Media is too big
VIEW IN TELEGRAM
ចាត់ចែងហិរញ្ញវត្ថុត្រឹមត្រូវ គ្រួសារចម្រុងចម្រើន
=============================
អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានផ្តល់តម្លៃលើចំណេះដឹងហិរញ្ញវត្ថុ ដែលសំខាន់ខ្លាំងសម្រាប់ពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន។ សំខាន់ត្រង់ថា ភាពស៊ីវិល័យនៃសម្ភារៈនិយម បានធ្វើឱ្យប្រជាពលរដ្ឋ ឬក្រុមគ្រួសារមួយចំនួនខ្ចីលុយពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីបំពេញសេចក្តីត្រូវការរបស់ខ្លួនទាំងគ្មានភាពចាំបាច់ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ការណ៍នេះ បានធ្វើឱ្យក្រុមគ្រួសារមួយចំនួនបានធ្លាក់នៅស្ថានភាពបំណុលធ្ងន់ធ្ងរ ពិបាកដោះស្រាយ ព្រោះតែការមិនយល់ពីចំណេះដឹងហិរញ្ញវត្ថុ។

ជុំវិញបញ្ហានេះ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានផ្តល់យោបល់ឱ្យសាធារណជនទាំងអស់ ត្រូវយល់ដឹងឱ្យបានទូលំទូលាយ ពីចំណេះដឹងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានត្រឹមត្រូវ ឬ ទប់ស្កាត់ការធ្លាក់ខ្លួន ក្នុងស្ថានភាពបំណុលច្រើនលើសលុប។

ដើម្បីស្វែងយល់កាន់ច្បាស់ពីសារៈសំខាន់ នៃចំណេះដឹងហិរញ្ញវត្ថុ សូមលោក-អ្នកទស្សនា​កិច្ចសម្ភាស រវាងលោក លាង ដឺលុច អ្នកសារព័ត៌មានជាន់ខ្ពស់ នៃសារព័ត៌មានឌីជីថលថ្មីៗ ជាមួយ លោក ចាន់ សេរី អ្នកជំនាញផ្នែកហិរញ្ញវត្ថុ ដូចតទៅ៖
ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានថវិកា ១០ម៉ឺនដុល្លារដល់កាកបាទក្រហមកម្ពុជា

ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងសម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា បានសព្វព្រះហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ១០០ ០០០ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ ឧសភា ឆ្នាំ២០២៥។ ពិធីប្រគល់-ទទួល ព្រះរាជទាននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២២ ខែមេសានេះ រវាងសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា។