TechEd
716 subscribers
132 photos
11 videos
117 files
175 links
Explore expert tips and boost your productivity with practical insights and hands-on advice!

Facebook: http://facebook.com/teched
Website: https://teched.brainleader.org
Download Telegram
Admin ចង់ប្រាប់ពីមុខងារពិសេសរបស់ Word មួយ។ បង្កើត QR Code ឥតគិតថ្លៃ ប្រើប្រាស់រហូត សំខាន់ចម្លងទៅ Adobe Illustrator (ទម្រង់ជា Vector) ដូរពណ៌ និងកែបានតាមចិត្តទៀត។

ឱ្យ ១០/១០ 🌟🌟🌟🌟🌟

https://youtu.be/hSBybec0nz4
កម្មវិធីមួយនេះជាជំនួស Microsoft Visio បាន។
ការគូរ Flowchart ឬលំហូរដំណើរការក្នុងស្ដង់ដាប្រតិបត្តិ និងការងារពាក់ព័ន្ធផ្សេងទៀត ច្រើនមានតម្រូវការងារគំនូរ Flowchart ។ គំនូរ Flowchart នេះទៀតសោត គេច្រើនគូរលើកម្មវិធី Microsoft Visio ប៉ុន្តែតម្លៃកម្មវិធី Microsoft Visio ប្រហែល ៦០០ដុល្លារ ដែលជាតម្លៃធ្វើឱ្យអ្នកប្រើប្រាស់តិចតួចដូច Admin និងបងប្អូនយើងផ្សេងទៀតមិនអាចទិញបាន។

https://youtu.be/rzXM-6iqVwk?si=P6Ho4jfaJawNrfHN
1
ដំណឹងដ៏រីករាយប្រចាំឆ្នាំ២០២៦ របស់ TechEd!
ថ្ងៃនេះ Facebook អនុញ្ញាតឱ្យ TechEd Cambodia ប្រើប្រាស់ឈ្មោះ TechEd និង username (https://web.facebook.com/TechEd) ដែលរឿងបែបនេះកម្រណាស់សម្រាប់ស្ថាប័នតូចៗនៅខ្មែរ ជាពិសេសឈ្មោះស្តង់ដាអន្តរជាតិ និងមានគេប្រើប្រាស់ជាង ១០០ ស្ថាប័ន។
👏1
Channel name was changed to «TechEd»
Khmer Lunar setup.exe
904.7 KB
កម្មវិធី Khmer Luna នេះ ជាកម្មវិធីសម្រាប់ប្រើប្រាស់នៅក្នុង Microsoft Office Word ដែលមានភាពងាយស្រួលក្នុងការបញ្ចូលថ្ងៃខែឆ្នាំ ច័ន្ទគតិ និងសុរិយគតិទៅលើទីតាំងដែលយើងបានកំណត់នៅក្នុង Microsoft Office Word.
អត់លេងសើចទេ YouTube ឥឡូវ តប Comment ជាសម្លេងបាន។
😁1
⚠️ ដំណឹងបន្ទាន់! ⚠️
ផ្ទុះការវាយប្រហា ជ្រៀតជ្រែក ប៉ុនប៉ង ចូលគណនី​ Telegram ជាថ្មី តាមរយៈការផីសស៊ីង (Phishing)​។

តាមរយៈការផ្ញើឯកសារប្រភេទ .exe អ្នករងគ្រោះអាចជាអ្នកប្រសិន អ្នកទាញយកដោយចៃដន្យ ឬគណនី Telegram របស់លោកអ្នកកំណត់ឱ្យទាញយកស្វែយប្រវត្តិ។

​​ គប្បីកុំទាញយកឯកសារប្រភេទ .exe ដោយអ្នកមិនបានដឹងព័ត៌មាន មិនថាមនុស្សជិតស្និត និងប្រភពពីណាក៏ដោយ។

​​ គប្បីបិទការកំណត់ទាញយកស្វែយប្រវត្តិ។
👍2
ពេល Resign កុំលុប Group ទំនាក់ទំនងជាមួយអតិថិជន។ មកដឹងវិធីផ្ទេរភាពជាម្ចាស់កម្មសិទ្ធិ​ ក្នុង Group ឬ Channel ក្នុង Telegram 😁!

https://youtu.be/VVamPIm9FcE
1
គ្មានពាក្យថាធ្វើបែបនេះធ្វើនោះតាមនរណាម្នាក់ទេ។

រៀនធ្វើ និងសាកល្បងខ្លួនឯងកនយើង! ☺️
👍1
បងប្អូនដឹងទេ? ពាក្យ Artificial Intelligence (AI) ដែលខ្ញុំហៅថា បញ្ញាសប្បនិម្មិតនេះចាប់ផ្តើមនិយាយតាំងពីឆ្នាំ១៩៥៦ មកម្លេះ។

ជម្រើសនៅការប្រើប្រាស់ពាក្យ AI នេះនៅតែស្ថិតក្នុងភាពចំរូងចំរាស់នៅឡើយ ព្រោះពាក្យថា "បញ្ញា" ពិបាកឲ្យនិយមន័យឲ្យចំន័យណាស់។ គេជជែកសួរថាតើបញ្ញាទាល់តែគិតដូចមនុស្សឬ? តើសត្វផ្សេងៗសុទ្ធតែគ្មានបញ្ញា ឬមនុស្សមានបញ្ញាជាងសត្វផ្សេងទាំងអស់?

ដោយសារបែបនេះហើយទើបក្រុមហ៊ុនធំៗគេហៅត្រឹម ម៉ាស៊ីនរៀន (Machine Learning), ChatGPT, Natural language processing, artificial consciousness.

ពាក្យ AI គ្រាន់ជាពាក្យនិយាយឲ្យខ្លីរបាអ្នកធ្វើទីផ្សារប៉ុណ្ណោះ ស្ដាប់ទៅធ្វើឲ្យមនុស្សងាយលង់។ AI បច្ចុប្បន្នឆ្លើយតាមទិន្នន័យដែលមានសម្រាប់ ដែលមនុស្សបញ្ចូលប៉ុណ្ណឹង ហើយថ្មីៗចុងក្រោយនេះមានវត្តមាន Agentic AI ដែលប្រហែលមានសមត្ថភាពវិភាគទិន្នន័យ និងសម្រេចចិត្តតាមលំនាំដែលកំណត់ទុកមុនរបស់មនុស្ស។

មនុស្សយើងម្នាក់ៗមានបញ្ញា សូមកុំបោះចោលបញ្ញាពិត ស្រវ៉ា AI ទាំងងងឹតងងុល។


TechEd Editorial Team
1
ការងារខ្លះឲ្យ AI ធ្វើសិនហើយកែតាមក្រោយ តែយើងត្រូវប្រើឲ្យត្រូវមុខងារនិងជំនាញដូចមនុស្សដែរ។

ដូច Thumbnail នេះ ខ្ញុំឲ្យ VidIQ ធ្វើ ព្រោះ VidIQ មានទិន្នន័យពី YouTube ច្រើន។

https://youtu.be/FxOpnizmjEM
ខ្ញុំសរសេរ Prompt នេះ សម្រាប់ First Draft Website Development Proposal
មើលលទ្ធផលក្នុង Comment
1. ChatGPT
2. Claude AI

My Prompt:
Please draft a PowerPoint presentation for a website development proposal. The content should cover at least: Introduction, Website using, Benefit, Development process, Development cost, Live process, Live cost (domain, hosting, SSL certification, SEO, Google search console) etc.

Please add more points if you think fit and make sure the presentation is convincing.
This presentation proposal is for author/writer clients whose content are subject related to career advice, person growth, work culture, social skills and life skills on social media such as Facebook, LinkedIn. The purpose to show why they should move from social media to professional website, blog post.

Write on behalf of an agent who provide service for their website site include setup domain, hosting, SSL certification, and on going management.
ជូនដំណឹងពីសេវាកម្មថ្មី!

ឥឡូវនេះ TechEd ផ្ដល់ជូនកញ្ជប់គ្រប់គ្រងគេហទំព័រ WordPress ដូចខាងក្រោម៖

1. New Build = 500$ to 2,500$
2. Customization (អាស្រ័យទំហំការងារជាក់ស្ដែង)
3. Ongoing Cost Annually​ = 250$
(Domain + Hosting + SSL + Content Management Service)

សេវាកម្ម និងតម្លៃនេះ ល្អមិនធ្លាប់មានទេ! មានតែ TechEd ប៉ុណ្ណោះ! 😁

ល្អសម្រាប់អាជីវកម្មកម្រិត SME អ្នកសរសរអត្ថបទ និងអ្នកនិពន្ធជាដើម។

ទំនាក់ទំនង
https://teched.brainleader.org/contact/