TEAMS Co., Ltd.
539 subscribers
620 photos
25 videos
287 links
Download Telegram
កម្មវិធីសំណេះសំណាលប្រចាំឆ្នាំរបស់ក្រុមហ៊ុន TEAMS!
នាថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥ ក្រុមហ៊ុន TEAMS បានរៀបចំកម្មវិធីសំណេះសំណាលប្រចាំឆ្នាំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ជ័យ សុភ័ណ អគ្គនាយក រួមជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ។
គោលបំណងសំខាន់ៗនៃការរៀបចំកម្មវិធី៖
បង្កើនទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំ និងបុគ្គលិកឱ្យកាន់តែជិតស្និទ្ធ ។
ចែករំលែកព័ត៌មាន និងធ្វើបច្ចុប្បន្នភាពលើគម្រោងសំខាន់ៗរបស់ក្រុមហ៊ុន។
លើកទឹកចិត្តឱ្យបុគ្គលិកគ្រប់រូបបន្តអភិវឌ្ឍសមត្ថភាព និងឆ្ពោះទៅរកគោលដៅរួម ។
ពួកយើងជឿជាក់ថា ការរួមរស់ និងការរៀនសូត្រជាមួយគ្នា នឹងនាំមកនូវលទ្ធផលដ៏អស្ចារ្យ! 🚀
1
សកម្មភាពរបស់ក្រុមកាងារជំនាញបច្ចេកទេសផ្នែកថែទាំម៉ាស៊ីនត្រជាក់របស់ក្រុមហ៊ុន TEAMS Co.,Ltd កំពុងធ្វើការត្រួតពិនិត្យលាងសម្អាត ជូនការរិយាល័យមួយកន្លែងស្ថិតនៅក្នុងទីក្រុងភ្នំពេញ។
ទាក់ទងមកក្រុមការងារយើងថ្ងៃនេះ!
023 230 689 / 093 219 111 / 093 93 67 81
Email: info@teams.com.kh
Telegram: https://t.me/TEAMSEngineering
LinkedIn: www.linkedin.com/company/teams-engineering/
Visit us at https://www.teams.com.kh
នៅក្រុមហ៊ុន TEAMS Co. Ltd. យើងមិនត្រឹមតែកសាងប្រព័ន្ធបច្ចេកទេសក្នុងអគារប៉ុណ្ណោះទេ ប៉ុន្តែ យើងកសាង "ទំនុកចិត្ត និងនិរន្តរភាពការងារ"។

យើងកំពុងស្វែងរកដៃគូអាជីពដែលត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់នូវសមត្ថភាពពេញលេញនៃ 3H (Head, Heart, Hands) ដើម្បីចូលរួមក្នុងគម្រោងធំៗរបស់យើង។

បេក្ខជន បេក្ខនារី មានចំណាប់អារម្មណ៍ សូមផ្ញើ CV @ Salary expectation via hr@teams.com.kh TG: 078 555 321.
“បើមិនមានសិល្បៈនៃការគិតទេ រឿងបន្តិចបន្ទួច ក៏អាចក្លាយជាទុក្ខដែរ។
ទុក្ខ មិនមកពីរឿង… តែមកពីរបៀបដែលយើងគិតអំពីរឿងនោះ។”
មានន័យថា៖
👉 ប្រសិនបើយើងមិនចេះគិតដោយប្រាជ្ញា មិនចេះគិតវិជ្ជមាន ឬមិនចេះគិតយ៉ាងមានសិល្បៈទេ សូម្បីតែបញ្ហាតូចៗ ក៏អាចក្លាយជារឿងធំ និងបង្កើតទុក្ខឲ្យខ្លួនឯងបាន។
👉 ទុក្ខមិនមកតែពីបញ្ហាធំៗទេ ប៉ុន្តែមកពី របៀបដែលយើងគិត និងបកស្រាយរឿងរ៉ាវ។
អត្ថន័យជាផ្លូវទស្សនៈជីវិត
• ទុក្ខមិនមកពីរឿងកើតឡើង តែមកពី ការគិតរបស់យើងចំពោះរឿងនោះ
• ការគិតដោយមានសិល្បៈ = ចេះដាក់ចិត្ត, ចេះអភ័យទោស, ចេះមើលវិជ្ជមាន, ចេះទទួលយក
• មនុស្សដែលចេះគិតល្អ អាចធ្វើឲ្យបញ្ហាធំក្លាយជាតូច
• មនុស្សដែលមិនចេះគិតល្អ អាចធ្វើឲ្យរឿងតូចក្លាយជាទុក្ខធំ
"ភាពលំបាកបង្កើតភាពខ្លាំងក្លា ការឈឺចាប់បង្កើតភាពជឿជាក់"
នៅពេលយើងប្រឈមមុខនឹងបញ្ហាលំបាក ការតស៊ូ ឬប្រឈមនឹងប្រតិកម្មអវិជ្ជមាន៖
• ការលំបាកធ្វើឱ្យយើងត្រូវរកវិធីដោះស្រាយ → បង្កើតជំនាញថ្មី
• អ្វីដែលមិនបំផ្លាញយើង ធ្វើឱ្យយើងរឹងមាំជាងមុន (គំនិតនិយមតស៊ូ - Resilience)
នៅពេលយើងឆ្លងកាត់ការឈឺចាប់ផ្លូវចិត្ត (អស់សង្ឃឹម ខកចិត្ត បាត់បង់)៖
• ការឈឺចាប់បង្រៀនយើងពីខ្លួនយើង → យើងស្គាល់ដែនកំណត់ និងសក្តានុពលរបស់ខ្លួន
• រៀនទប់ទល់នឹងអារម្មណ៍អវិជ្ជមាន → បង្កើតភាពជឿជាក់លើសមត្ថភាពដោះស្រាយបញ្ហាខ្លួនឯង
សរុបមក យើងត្រូវទទួលស្គាល់ថា៖
• ការលូតលាស់ពិតប្រាកដកើតឡើងនៅពេលយើងឆ្លងកាត់ឧបសគ្គ
• ភាពខ្លាំងក្លា និងទំនុកចិត្តដ៏ជាក់ស្តែងកើតឡើងតាមរយៈ បទពិសោធន៍ជាក់ស្តែង មិនមែនតាមរយៈទ្រឹស្តីទេ
• វាជាដំណើរនៃការ បំប្លែង ពីជីវិតធម្មតាទៅជាជីវិតដែលមានភាពជ្រះស្អាត និងច្បាស់លាស់អំពីខ្លួនឯង
សម្រាប់ជីវិតប្រចាំថ្ងៃ: នៅពេលអ្នកជួបការលំបាក អ្នកអាចចាំថា នេះគឺជាផ្នែកមួយនៃដំណើរកសាងភាពរឹងមាំខាងផ្នែកចិត្ត និងស្មារតី។ រាល់ឧបសគ្គដែលអ្នកឈ្នះបានថ្ងៃនេះ នឹងធ្វើឱ្យអ្នករឹងមាំ និងជឿជាក់ជាងមុនសម្រាប់ថ្ងៃស្អែក។
2
«ជីវិតផ្លាស់ប្តូរ ពេលយើងផ្លាស់ប្តូររបៀបគិត»
👉 ប្តូរពី “មិនអាច” ទៅជា “អាចសាកល្បង”
ប្តូរពី “បរាជ័យ” ទៅជា “មេរៀន”
នោះជីវិតក៏ចាប់ផ្តើមផ្លាស់ប្តូរតាមផ្លូវល្អ។
1
"ចិត្តប្រៀបដូចជាផ្ទៃទឹក... កាលណាមានរលកបោកបក់ យើងមិនអាចមើលធ្លុះដល់បាត ឬឃើញស្រមោលខ្លួនឯងបានច្បាស់ឡើយ។ តែនៅខណៈដែលទឹកស្ងប់ រាល់ការពិតទាំងពួងនឹងបង្ហាញខ្លួនមកយ៉ាងច្បាស់លាស់។
ស្មារតីដែលមាំមួន និងគំនិតដែលឆ្លាតវៃ ក៏សុទ្ធតែមានឫសគល់ចេញពី 'ចិត្តដែលស្ងប់' ដូចគ្នា។"
•សម្រាប់ភាពជាអ្នកដឹកនាំ "ក្នុងស្ថានភាពច្របូកច្របល់ អ្នកដែលរក្សាភាពស្ងប់ស្ងាត់បានមុនគេ គឺជាអ្នកដែលរកឃើញដំណោះស្រាយមុនគេ" ។
•សម្រាប់ការលើកទឹកចិត្ត៖ "កុំទាន់សម្រេចចិត្តអ្វីក្នុងពេលដែលចិត្តកំពុងមានរលក (ខឹង ឬអរខ្លាំង)។ រង់ចាំឱ្យចិត្តស្ងប់សិន នោះទើបអ្នកនឹងឃើញផ្លូវដ៏ត្រឹមត្រូវ"
3
«កុំបោះបង់ ព្រោះអ្នកមកឆ្ងាយហើយ»
👉 អ្នកមិនមែននៅចំណុចដើមទៀតទេ។
រាល់ការខិតខំ រាល់ការឈឺចាប់ និងរាល់មេរៀនបាននាំអ្នកមកដល់ទីនេះ។
បោះបង់ឥឡូវ = បោះបង់ផ្លូវដែលអ្នកបានដើរមកទាំងអស់។
👉 មើលត្រឡប់ទៅក្រោយ មិនមែនដើម្បីសោកស្តាយ តែដើម្បីដឹងថា អ្នកខ្លាំងប៉ុណ្ណា
បើអ្នកអាចមកដល់ទីនេះបាន អ្នកក៏អាចទៅឆ្ងាយជាងនេះបានដែរ។
នៅ TEAMS យើងជឿជាក់យ៉ាងមុតមាំថា កម្លាំងដែលជំរុញដ៏ពិតប្រាកដនោះ មិនមែនកើតចេញតែពីចំណេះដឹងបច្ចេកទេស និងជំនាញឯកទេសប៉ុណ្ណោះទេ ប៉ុន្តែ វាកើតចេញពីសេចក្តីស្រឡាញ់ ការផ្តល់តម្លៃ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះគ្នាទៅវិញទៅមក ដូចជាសមាជិកគ្រួសារតែមួយ ។
គ្រួសារ TEAMS គឺជាបេះដូង និងជាកម្លាំងចលករដ៏មានសារៈសំខាន់ ដែលធ្វើឱ្យយើងរួមគ្នាសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យ និងបង្កើត ស្តង់ដារ សេវាកម្មដ៏ល្អបំផុតជូនដល់អតិថិជន ។
សូមអរគុណដល់សមាជិកគ្រួសារ TEAMS ទាំងអស់ ដែលបានរួមចំណែកបង្កើតបរិយាកាសការងារដ៏កក់ក្តៅ និងពោរពេញដោយភាពរីកចម្រើន ។
សូមជូនពរឱ្យទិវានៃសេចក្តីស្រឡាញ់នេះ ក្លាយជាការចងចាំដ៏ផ្អែមល្ហែមសម្រាប់អ្នកគ្រប់គ្នា! Happy Valentine’s Day to our TEAMS Family! ❤️"
1
👉 បញ្ហាមិនមកដើម្បីបំផ្លាញយើងទេ តែមកដើម្បីបង្រៀនឲ្យយើងខ្លាំង ឆ្លាត និងយល់ខ្លួនឯងកាន់តែច្បាស់។
ពេលយើងប្តូរទស្សនៈ បញ្ហាក៏ប្តូរពីសត្រូវ ទៅជាគ្រូ។
👉 បញ្ហា ដូចខ្យល់បក់
ខ្យល់អាចបំផ្លាញ ដើមឈើខ្សោយ តែវាធ្វើឲ្យដើមឈើរឹងមាំ
ដូចគ្នានេះ បញ្ហា អាចធ្វើឲ្យយើងធ្លាក់ឬធ្វើឲ្យយើងកាន់តែរឹងមាំ អាស្រ័យលើរបៀបដែលយើងរៀនពីវា។
🥰1
គោរពជូន លោកអគ្គនាយក និងលោកស្រី ព្រមទាំងក្រុមគ្រួសារជាទីគោរព
ក្នុងឱកាសដ៏មង្គលនៃបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ តំណាងឱ្យបុគ្គលិកទាំងអស់ នៃក្រុមហ៊ុនTEAMS សូមគោរពជូនពរ លោកអគ្គនាយក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ សេចក្តីសុខសាន្ត សុភមង្គល វិបុលភាព និងជោគជ័យគ្រប់ភារកិច្ចទាំងអស់។
សូមឲ្យឆ្នាំថ្មីនេះ នាំមកនូវសំណាងល្អ ការរីកចម្រើន និងភាពសម្បូរបែប ទាំងក្នុងជីវិតគ្រួសារ និងក្នុងការដឹកនាំអង្គភាព ឲ្យកាន់តែរីកចម្រើនរឹងមាំ និងជោគជ័យថែមទៀត។
បុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ ការយកចិត្តទុកដាក់ និងការគាំទ្រជានិច្ច ដែលបានផ្តល់ជូនដល់បុគ្គលិកគ្រប់រូប។
សូមគោរពជូនពរ
សូមឲ្យឆ្នាំថ្មីប្រពៃណីចិននេះ នាំមកនូវសេចក្តីសុខ សំណាងល្អ និងភាពរុងរឿងជានិរន្តរ៍ ជូនដល់លោកអគ្គនាយក និងក្រុមគ្រួសារជាទីគោរព។
សូមគោរពជូនពរ ដោយក្តីគោរពយ៉ាងខ្ពង់ខ្ពស់
តំណាងបុគ្គលិកទាំងអស់
សារជូនពរក្នុងឱកាសបុណ្យចូលឆ្នាំចិន
សួស្តីឆ្នាំថ្មី! ក្រុមហ៊ុន TEAMS សូមជូនពរលោកអ្នក និងក្រុមគ្រួសារ ឲ្យទទួលបាននូវ៖
🧧 សុខភាពល្អបរិបូរណ៍ និងកម្លាំងមាំមួន
🧧 ហេង ហេង ជោគជ័យក្នុងគ្រប់ភារកិច្ច និងការរកស៊ីទទួលទានមានបាន។
🧧 សេចក្តីសុខ សុភមង្គល និងស្នាមញញឹមពេញមួយឆ្នាំ។
សូមអរគុណដែលតែងតែគាំទ្រ និងផ្ដល់ទំនុកចិត្តលើសេវាកម្មរបស់ TEAMS ។ យើងខ្ញុំនឹងបន្តខិតខំផ្តល់ជូននូវអ្វីដែលល្អបំផុតសម្រាប់លោកអ្នកក្នុងឆ្នាំថ្មីនេះ!
រីករាយថ្ងៃបុណ្យចូលឆ្នាំចិន! 🧧
TEAMS Co., LTD
1
«គំនិតល្អ ត្រូវការការអនុវត្ត»
👉 គំនិតគ្មានសកម្មភាព គឺគ្រាន់តែជាក្តីស្រមៃ។
1️⃣ គំនិតគឺជាការចាប់ផ្តើម មិនមែនជាចំណុចចុងក្រោយ
មានគំនិតល្អ គឺដូចជាមានគ្រាប់ពូជល្អមួយ។
ប៉ុន្តែបើមិនដាំ មិនថែរក្សា វានឹងមិនលូតលាស់ឡើយ។
2️⃣ សកម្មភាព បម្លែងសុបិន្តទៅជាការពិត
មនុស្សជាច្រើនមានគំនិតល្អ ប៉ុន្តែអ្នកដែលខុសគេ គឺអ្នកដែល “ធ្វើ” មិនមែនត្រឹមតែ “គិត” ។
3️⃣ ការភ័យខ្លាច ជាឧបសគ្គធំ
ពេលខ្លះយើងមិនអនុវត្ត មិនមែនព្រោះគំនិតមិនល្អ តែព្រោះយើងខ្លាចបរាជ័យ។
ប៉ុន្តែការមិនធ្វើ គឺជាបរាជ័យមុនពេលចាប់ផ្តើមរួចហើយ។
4️⃣ ជំហានតូច ក៏ជាការអនុវត្តដែរ
មិនចាំបាច់ធ្វើអ្វីធំៗភ្លាមៗទេ តែធ្វើមួយជំហានតូចៗរាល់ថ្ងៃ នោះហើយជាកម្លាំងបង្កើតលទ្ធផលធំៗនៅពេលក្រោយ។
👉 កុំរង់ចាំឲ្យគំនិតល្អ “ល្អឥតខ្ចោះ” ទើបចាប់ផ្តើម
👉 ចាប់ផ្តើមសិន បន្ទាប់មកកែលម្អតាមផ្លូវ
🌍💙 អបអរសាទរ ទិវាសុខភាពពិភពលោក ខួបលើកទី78 (world Health Day)
7 មេសា 1948 -​ 7 មេសា​ 2026
សុខភាពល្អ គឺជាគ្រឿងមានតម្លៃបំផុតសម្រាប់ជីវិត។ ឆ្នាំនេះ ទិវាសុខភាពពិភពលោក បានលើកឡើងក្រោមប្រធានបទ
“Together for Health. Stand with Science” ដែលជំរុញឱ្យយើងទាំងអស់គ្នា ជឿលើវិទ្យាសាស្ត្រ និងរួមគ្នាថែរក្សាសុខភាព ដើម្បីអនាគតល្អប្រសើរ។
👉 សូមអោយអ្នកទាំងអស់គ្នា៖
✔️ ថែរក្សាសុខភាពរាងកាយ និងផ្លូវចិត្ត
✔️ ធ្វើលំហាត់ប្រាណជាប្រចាំ
✔️ បរិភោគអាហារដែលមានប្រយោជន៍
✔️ និងយកចិត្តទុកដាក់ចំពោះខ្លួនឯង និងមនុស្សជុំវិញ
រួមគ្នាសាងសង់ពិភពលោកដែលមានសុខភាពល្អ និងសុភមង្គលជាងមុន
#WorldHealthDay #StayHealthy #StandWithScience #TeamsEngineering
📣 [ឱកាសការងារ] ក្រុមហ៊ុនTEAMS ENGINEERING ត្រូវការជ្រើសរើសបុគ្គលិកផ្នែកវិស្វករជាបន្ទាន់!
តើអ្នកកំពុងស្វែងរកបរិយាកាសការងារដែលពោរពេញដោយថាមពល និងឱកាសក្នុងការបង្ហាញសមត្ថភាពមែនទេ?យើងកំពុងស្វែងរកបេក្ខជនដែលមានទេពកោសល្យ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីមកចូលរួមជាមួយក្រុមការងារដែលកំពុងរីកចម្រើនរបស់យើង!
📋 មុខតំណែងដែលត្រូវការ៖
MVAC Design and Tender Engineer (០2 រូប)
Electrical Design and Tender Engineer (០2 រូប)
Plumbing & Firefighting Design and Tender Engineer (០2 រូប)
លក្ខខណ្ឌជ្រើសរើស៖
មានបទពិសោធន៍ការងារយ៉ាងតិច 2 ទៅ 3 ឆ្នាំ ក្នុងផ្នែកដែលពាក់ព័ន្ធ។
មានជំនាញក្នុងការរចនា (Design) និងរៀបចំឯកសារដេញថ្លៃ (Tender documents)។
អាចធ្វើការងារជាក្រុម និងសហការជាមួយទីប្រឹក្សាគម្រោងបានយ៉ាងល្អ។
📩 របៀបដាក់ពាក្យ៖
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប(CV) មកកាន់៖
📧 Email: hr@teams.com.kh
✈️ Telegram: 078 555 321
📍 ទីតាំងការងារ៖ ផ្ទះលេខ824 ផ្លូវដួងងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
🔔 ចាប់ផ្តើមការងារភ្លាមៗ (Start ASAP!)
កុំឱ្យឱកាសដ៏ល្អនេះរំលងផុតទៅឱ្យសោះ!មកចូលរួមជាមួយគ្រួសារTEAMS ENGINEERING ទាំងអស់គ្នា។
1
រីករាយទិវាអន្តរជាតិនៃគ្រួសារ ១៥ ឧសភា!
គ្រួសារ គឺជាបេះដូងនៃសហគមន៍ ហើយក៏ជាកម្លាំងចលករដ៏សំខាន់បំផុតនៅពីក្រោយរាល់ភាពជោគជ័យ។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមការងារ TEAMS Engineering សូមជូនពរដល់លោកអ្នក និងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខ សុភមង្គល និងមានស្នាមញញឹមស្រស់បំព្រងជារៀងរាល់ថ្ងៃ។
"ស្រឡាញ់ ថែទាំ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីសហគមន៍កាន់តែរឹងមាំ" ❤️
1
🚀 📢 TEAMS Engineering កំពុងស្វែងរកបុគ្គលិកផ្នែក Stock Keeper! 📢
តើអ្នកកំពុងស្វែងរកឱកាសការងារមែនទេ? ក្រុមហ៊ុន TEAMS Engineering កំពុងប្រកាសជ្រើសរើសបុគ្គលិកផ្នែក Stock Keeper 👨‍🔧 (ប្រុស) ជាបន្ទាន់!
🔗 លក្ខខណ្ឌជ្រើសរើសរួមមាន៖
🎓 និស្សិតកំពុងសិក្សា ឬបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ ឬរដ្ឋបាល
💼 មានបទពិសោធន៍ការងារ 1 ឆ្នាំ ឬលើសពីនេះ (នឹងត្រូវផ្តល់អទិភាព)
💻 មានចំណេះដឹងផ្នែកកំព្យូទ័រ (MS Excel) មូលដ្ឋាន ឬកម្មវិធីគ្រប់គ្រងស្តុក
👔 មានភាពហ្មត់ចត់ ស្មោះត្រង់ និងមានសុខភាពល្អ (អាចលើកដាក់ទំនិញបាន)
🤝 មានជំនាញក្នុងការទាក់ទង និងដោះស្រាយបញ្ហា
📦 ជួយដឹកជញ្ជូនសម្ភារៈទៅកាន់ការដ្ឋានតាមតម្រូវការ
🚗 មានប័ណ្ណបើកបររថយន្តកាន់តែប្រសើរ
👉 របៀបដាក់ពាក្យ៖
សូមផ្ញើ Resume របស់អ្នកមកកាន់៖
📧 Email: hr@teams.com.kh
📞 Telegram: 078 555 321
🗺 ទីតាំងការិយាល័យកណ្តាល៖
លេខ 824, ផ្លូវឌួងងៀប, ភូមិទ្រុងមាន់, សង្កាត់អូរបែកក្អម, ខណ្ឌសែនសុខ, ភ្នំពេញ
រួមគ្នាជាមួយយើង ដើម្បីភាពរីកចម្រើន!
1
🚀 📢 TEAMS Engineering កំពុងស្វែងរកបុគ្គលិកផ្នែក Marketing Intern! 📢
តើអ្នកកំពុងស្វែងរកឱកាសការងារមែនទេ? ក្រុមហ៊ុន TEAMS Engineering កំពុងប្រកាសជ្រើសរើសបុគ្គលិកផ្នែក Marketing Intern!
👉 របៀបដាក់ពាក្យ៖
សូមផ្ញើ Resume របស់អ្នកមកកាន់៖
📧 Email: hr@teams.com.kh
📞 Telegram: 078 555 321
🗺 ទីតាំងការិយាល័យកណ្តាល៖
លេខ 824, ផ្លូវឌួងងៀប, ភូមិទ្រុងមាន់, សង្កាត់អូរបែកក្អម, ខណ្ឌសែនសុខ, ភ្នំពេញ
រួមគ្នាជាមួយយើង ដើម្បីភាពរីកចម្រើន!