ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
8.74K subscribers
11.6K photos
176 videos
28 files
1.41K links
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
Download Telegram
គិតត្រឹមថ្ងៃទី ១០ ខែមករា​ ឆ្នាំ២០២៥នេះ ខេត្តកំពង់ឆ្នាំងមានការងាររហូតដល់ទៅចំនួន ១៥ ០១៩ កន្លែង ក្នុងនោះ វិស័យឧស្សាហកម្មមានចំនួន ១៥ ០០០ កន្លែង និងវិស័យសេវាកម្មមានចំនួន ១៩ កន្លែង។

សូមបងប្អូន យុវជន សិស្ស និស្សិត មេត្តាទាក់ទង ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ 🙏

#MLVT #NEA
#ស៊ុនសុវណ្ណារិទ្ធិ #Sunsovannarith
t.me/Sun_Sovannarith
#កំពង់ឆ្នាំង #Kampongchhnang
14
Forwarded from HENG Sour
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកឱកាសការងារជាង ១ម៉ឺន៣ពាន់កន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរក្នុងខេត្តកំពង់ឆ្នាំងដែលទើបត្រឡប់មកពីប្រទេសថៃ

(ខេត្តកំពង់ឆ្នាំង)៖ លោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងលោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ព្រមទាំងអង្គភាពពាក់ព័ន្ធ បានអញ្ជើញចូលរួមពិធីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ។ «វេទិកាការងារ»នេះ ផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន សហគ្រាស និងរោងចក្រ ចំនួន ៤ ដែលបានចុះមកផ្ទាល់ និងមានឱកាសការងារចំនួនជាង ១ម៉ឺន៣ពាន់កន្លែង៕

#MLVT #HENGSour #NEA
11
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកឱកាសការងារជិត ៣ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរក្នុងខេត្តកំពង់ឆ្នាំងដែលទើបត្រឡប់មកពីប្រទេសថៃ

«វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅស្រុកទឹកផុស ចំនួន ០៦ឃុំគោលដៅ ក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣-៤ ខែសីហា ឆ្នាំ២០២៥ ផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសន៍ការងារភ្លាមៗជាមួយក្រុមហ៊ុន, សហគ្រាស និងរោងចក្រ ដែលបានចុះមកផ្ទាល់ និងមានឱកាសការងារចំនួនជិត ៣ពាន់កន្លែង។

គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ខេត្តកំពង់ឆ្នាំងកំពុងត្រូវការកម្លាំងពលកម្មចំនួន ១៨ ៣៧៦ កន្លែង ក្នុងវិស័យឧស្សាហកម្ម នៅតាមបណ្ដារោងចក្រសហគ្រាសចំនួន១១កន្លែង។

#MLVT#NEA
6🙏4
ខេត្តកំពង់ឆ្នាំង មានឱកាសការងារ ចំនួន 13,030 កន្លែង
ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ

#MLVT #HENGSour #NEA
7👍2
ខេត្តកំពង់ឆ្នាំង មានឱកាសការងារ ចំនួន ៥,០៥០ កន្លែង
ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ

#MLVT #HENGSour #NEA
5