ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
8.76K subscribers
11.6K photos
176 videos
28 files
1.41K links
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
Download Telegram
សារលិខិតគោរពជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃខួបចម្រើនជន្មាយុ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥

យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ​ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ​ បវរមហាប្រសើរ ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត និងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
12
សារលិខិតអបអរសារទរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលអង្គការស្នាមញញឹមកម្ពុជា ទទួលបានពានរង្វាន់ “Smile Asia Philanthropic Visionary Award” ក្នុងកម្មវិធី “Smile Asia Charity Gala 2025” នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។
9
Forwarded from FRESH NEWS
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសទទួលបាននូវពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើកទី២

https://fna.asia/acbf5c3 🔗JOIN US
5
Forwarded from FRESH NEWS
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុ

https://fna.asia/24d5651 🔗JOIN US
13
ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ខ្ញុំបាទ បានចូលរួមអមដំណើរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបរិបូណ៌ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល សួរសុក្ខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនគ្រួសារកងទ័ពនៅសមរភូមិមុខ ចំនួន ៦៧គ្រួសារ នៅតាមបណ្ដាឃុំក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

បន្ទាប់មក សម្តេចមហាមន្ត្រី បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋជួបការលំបាក នៅក្នុងឃុំចក ចំនួន ៥០គ្រួសារ និងឃុំពន្លៃ ចំនួន ៥០គ្រួសារ។
15🥰1👏1