ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
8.74K subscribers
11.6K photos
176 videos
28 files
1.41K links
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
Download Telegram
ព្រឹកថ្ងៃទី១៩​ ខែសីហា ឆ្នាំ២០២៥​ ខ្ញុំបាទ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត បានចូលរួមជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ ទេសរដ្ឋមន្រ្តី​ ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជេីញជួបសំណេះសំណាលជាមួយគ្រួសារវីរកងទ័ពនៅសមរភូមិមុខ និងបងប្អូនពលករដែលទេីបបានត្រឡប់មកពីប្រទេសថៃ​ នៅក្នុងក្រុងកំពង់ឆ្នាំង។

ពិធីមានការអញ្ជើញចូលរួមពីឯកឧត្ដម អ៊ឹង លាងហ៊ួ សមាជិកព្រឹទ្ធសភា លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំកងកម្លាំង មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីពាក់ព័ន្ធ។
10