ក្រុមការងារបន្តរៀបចំនាំយកជំនួយឧបត្ថម្ភ ដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋ សប្បុរសជននានាក្នុងខេត្តកំពង់ឆ្នាំង ចុះទៅជួបសំណេះសំណាល និងសួរសុខទុក្ខ វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹកនៅខេត្តព្រះវិហារ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។
❤7
ព្រឹកនេះ រថយន្តនាំយកគ្រឿងឧបភោគបរិភោគ ដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋ សប្បុរសជននានាក្នុងខេត្តកំពង់ឆ្នាំង បានចេញដំណើរទៅកាន់ខេត្តព្រះវិហារ។ ថ្ងៃស្អែក ខ្ញុំនិងភរិយា រួមជាមួយក្រុមការងារនឹងទៅសួរសុខទុក្ខវីរកងទ័ព និងបងប្អូនជនភៀសសឹកនៅខេត្តព្រះវិហារ។
❤9🙏9👍1
ព្រឹកម៉ិញនេះ ដឹកនាំកិច្ចប្រជុំរៀបចំគម្រោងចំណូលចំណាយថវិកា របស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ មុននឹងដឹកនាំប្រតិភូរដ្ឋបាលខេត្ត ក្រុង ស្រុក ចេញដំណើរមកខេត្តព្រះវិហារ ដើម្បីសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូនវីរកងទ័ព និងបងប្អូនភៀសសឹក។
❤14
Forwarded from Samdech Thipadei Hun Manet, Prime Minister of Cambodia
This media is not supported in your browser
VIEW IN TELEGRAM
ពេលខ្លះមនុស្សយើងមិនសូវចាប់អារម្មណ៍ពីតម្លៃនៃពាក្យ សន្តិភាព។ ប៉ុន្តែគេនឹងយល់ច្បាស់បំផុតនូវតម្លៃពិតប្រាកដនៃពាក្យ សន្តិភាព នៅពេលដែលអវត្តមានរបស់វា។ ហេតុដូច្នេះ យើងត្រូវរួមគ្នាការពារ សន្តិភាព កុំឱ្យបាត់បង់ឱ្យសោះទោះក្នុងតម្លៃណាក៏ដោយ។
Sometimes people take PEACE for granted. True value of PEACE is clearly realized when it is absence. Therefore, we must protect PEACE at all cost.
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Sometimes people take PEACE for granted. True value of PEACE is clearly realized when it is absence. Therefore, we must protect PEACE at all cost.
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
❤8
ខ្ញុំបាទ និងភរិយា រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំកម្លាំង ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក និងក្រុមការងារ បានចូលរួមសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ព្រះសង្ឃ ប្រជាពលរដ្ឋ មន្ត្រីរាជការ សប្បុរសជនទូទាំងខេត្តកំពង់ឆ្នាំង ប្រគល់ជូនវីរកងទ័ពនៃបញ្ជាការដ្ឋានអង្គរក្ស កងកម្លាំងនៃបញ្ជាការដ្ឋាននគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងបងប្អូនជនភៀសសឹក ស្នាក់នៅវត្តពោធិ៍ប្រាំពាន់ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
យេីងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរ និងជាសមរភូមិជួរក្រោយនឹងជួយឧបត្ថម្ភគាំទ្រដល់សមរភូមិជួរមុខឲ្យអស់ពីលទ្ធភាព ដេីម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន។
សូមគោរពដឹងគុណ និងជូនពរដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅគ្រប់គោលដៅជួបតែសេចក្តីសុខ និងទទួលបានជ័យជម្នះនៅលើសមរភូមិគ្រប់ពេលវេលា។
ខេត្តព្រះវិហារ ថ្ងៃទី២ សីហា ២០២៥

❤5