ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបាទរួមជាមួយឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានចូលរួមជាមួយឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្តម ហូ ឌីណូ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញចូលរួមពិធីបុណ្យខួបប្រាំពីរថ្ងៃសព លោកវរសេនីយ៍ទោ អ៊ួន ហាច និងបាននាំយកនូវថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងសម្តេចមហាមន្ត្រី គុយ សុផល ឧបត្ថម្ភជូនក្រុមគ្រួសារវីរកងទ័ពពលីក្នុងសមរភូមិមុខ ចំនួន២សព គឺលោកវរសេនីយ៍ទោ អ៊ួន ហាច និងលោកព្រិន្ទបាលឯក ហេង តាំង។
ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូ ព្រមទាំងពុទ្ធបរិស័ទ បានធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល និងរាប់បាត្រ ព្រមទាំងបានវេរទេយ្យទានប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដ៏អង់អាចរបស់ជាតិយើង។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកវរសេនីយ៍ទោ អ៊ួន ហាច, លោកព្រិន្ទបាលឯក ហេង តាំង និងវិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី និងប្រជាជន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
យើងខ្ញុំទាំងអស់គ្នាសូមតាំងសច្ចាក្នុងចិត្តគោរពដឹងគុណ និងចងចាំជានិច្ចនូវវីរភាពរបស់វីរកងទ័ព ដែលបានពលីក្នុងសមរភូមិប្រយុទ្ធ ដើម្បីបុព្វហេតុការពារទឹកដី និងសត្រូវឈ្លានពាន។

❤4
ក្រុមការងារបន្តរៀបចំនាំយកជំនួយឧបត្ថម្ភ ដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋ សប្បុរសជននានាក្នុងខេត្តកំពង់ឆ្នាំង ចុះទៅជួបសំណេះសំណាល និងសួរសុខទុក្ខ វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹកនៅខេត្តព្រះវិហារ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។
❤7